Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 13:57 - Khmer Christian Bible

57 គេ​ក៏​ទាស់ចិត្ដ​នឹង​ព្រះអង្គ​ ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​នាំ​ព្រះបន្ទូល​បាន​ទទួល​សេចក្ដី​គោរព​នៅ​គ្រប់​ទី​កន្លែង​ លើកលែង​តែ​នៅ​ក្នុង​ស្រុក​កំណើត​ និង​ក្នុង​គ្រួសារ​របស់​គាត់​ប៉ុណ្ណោះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

57 ដូច្នេះ ពួកគេ​ក៏​ជំពប់ដួល​ដោយសារតែ​ព្រះអង្គ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ព្យាការី​គ្មាន​ការអាប់ឱនកិត្តិយស​ទេ លើកលែងតែ​នៅក្នុង​ស្រុកកំណើត និង​ក្នុង​គ្រួសារ​របស់​ខ្លួន​ប៉ុណ្ណោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

57 គេ​ក៏​រវាត​ចិត្ត​នឹង​ព្រះ‌អង្គ តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហោរា​មិន​ខ្វះ​ការ​គោរព​រាប់​អាន​ទេ លើក​លែង​តែ​នៅ​ក្នុង​ស្រុក​កំណើត ឬ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

57 ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ធម្មតា គេ​មើល‌ងាយ​ព្យាការី​តែ​ក្នុង​ស្រុក​កំណើត និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

57 គេ​ក៏​រវាត​ចិត្ត​ចេញ​ពី​ទ្រង់ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ហោរា​មិន​មែន​ឥត​គេ​រាប់​អាន​ទេ លើក​តែ​នៅ​ក្នុង​ស្រុក ឬ​ក្នុង​ផ្ទះ​របស់​ខ្លួន​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

57 ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​គាត់​បាន។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ធម្មតា គេ​មើល‌ងាយ​ណាពី​តែ​ក្នុង​ស្រុក​កំណើត និង​ក្នុង​ផ្ទះ​របស់​គាត់​ប៉ុណ្ណោះ!»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 13:57
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដែល​មិន​រវាត​ចិត្ត​ពី​ខ្ញុំ​មាន​ពរ​ហើយ»។​


ដោយ​ព្រោះ​តែ​ភាព​គ្មាន​ជំនឿ​របស់​ពួកគេ​ ព្រះអង្គ​មិន​បាន​ធ្វើ​ការ​អស្ចារ្យ​ច្រើន​នៅ​ទី​នោះ​ទេ។​


ព្រះអង្គ​ក៏​ចេញ​ពី​ទី​នោះ​ យាង​ចូល​ទៅ​ក្នុង​ស្រុក​របស់​ព្រះអង្គ​ ហើយ​ពួក​សិស្ស​ក៏​មក​តាម​ព្រះអង្គ​ដែរ​


ស្ដេច​ហេរ៉ូឌ​បាន​ឮ​ពី​ការ​នេះ​ ដ្បិត​ព្រះ​នាម​ព្រះអង្គ​ល្បី​ល្បាញ​ ហើយ​គេ​និយាយ​ថា៖​ «លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ ហេតុ​នេះ​ហើយ​ បាន​ជា​មាន​ការ​អស្ចារ្យ​កើត​ឡើង​តាម​រយៈ​គាត់»​


តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ​ ដែល​ជា​កូន​នាង​ម៉ារា​ជា​បង​យ៉ាកុប​ យ៉ូសែប​ យូដាស​ និង​ស៊ីម៉ូន​ទេ​ឬ?​ តើ​ប្អូន​ស្រី​របស់​គាត់​មិន​នៅ​ទី​នេះ​ជាមួយ​យើង​ទេ​ឬ?»​ ពួកគេ​ក៏​ទាស់​ចិត្ដ​នឹង​ព្រះអង្គ​


ដូច្នេះ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​នាំ​ព្រះបន្ទូល​បាន​ទទួល​ការ​គោរព​នៅ​គ្រប់​ទី​កនែ្លង​ លើក​លែង​តែ​នៅ​ស្រុក​កំណើត​ និង​ក្នុង​គ្រួសារ​សាច់​ញាតិ​គាត់​ប៉ុណ្ណោះ»​


ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​នាំ​ព្រះបន្ទូល​មិន​បាន​ទទួល​ការ​ស្វាគមន៍​នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ទេ​


អ្នក​ដែល​មិន​រវាត​ចិត្ត​ពី​ខ្ញុំ​ មាន​ពរ​ហើយ»។​


ដ្បិត​ព្រះយេស៊ូ​ផ្ទាល់​បាន​ធ្វើ​បន្ទាល់​ថា៖​ «អ្នក​នាំ​ព្រះបន្ទូល​មិន​បាន​ទទួល​ការ​គោរព​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​ទេ»។​


ពួកគេ​និយាយ​ថា៖​ «តើ​អ្នក​នេះ​មិន​មែន​ជា​យេស៊ូ​ កូន​ប្រុស​របស់​លោក​យ៉ូសែប​ ដែល​យើង​បាន​ស្គាល់​ទាំង​ឪពុក​ទាំង​ម្តាយ​ទេ​ឬ?​ ហេតុ​ដូចម្ដេច​ក៏​គាត់​និយាយ​ថា​ ខ្ញុំ​ចុះ​មកពី​ស្ថានសួគ៌​ដូច្នេះ?»​


កាល​ព្រះយេស៊ូដឹង​ថា​ ពួក​សិស្ស​របស់ព្រះអង្គកំពុង​រអ៊ូ​រទាំ​អំពីពាក្យ​សំដី​ទាំងនេះ​ ព្រះអង្គក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «​តើ​ពាក្យសំដី​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នករាល់គ្នា​ទាស់​ចិត្ត​ឬ​?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម