Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 12:7 - Khmer Christian Bible

7 ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​យល់​អត្ថន័យ​នៃ​សេចក្ដី​ថា​ យើង​ចង់​បាន​សេចក្ដី​មេត្ដា​ មិន​មែន​យញ្ញ​បូជា​ទេ​ នោះ​អ្នក​រាល់គ្នា​នឹង​មិន​ថ្កោល​ទោស​អ្នក​គ្មាន​ទោស​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ប្រសិនបើ​អ្នករាល់គ្នា​យល់​ពាក្យដែលថា​:‘យើង​ចង់បាន​សេចក្ដីមេត្តា មិនមែន​យញ្ញបូជា​ទេ’​មានន័យ​ដូចម្ដេច ម្ល៉េះសម​អ្នករាល់គ្នា​មិន​បាន​ផ្ដន្ទាទោស​អ្នក​ដែល​គ្មានទោស​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​យល់​អត្ថន័យ​នៃ​សេចក្តី​ដែល​ចែង​ថា "យើង​ចង់​បាន​សេចក្តី​មេត្តា‌ករុណា មិន​មែន​យញ្ញបូជា​ទេ" នោះ​អ្នក​រាល់​គ្នា​មិន​បន្ទោស​ពួក​អ្នក​ដែល​គ្មាន​ទោស​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​អត្ថ‌ន័យ​នៃ​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា “យើង​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ គឺ​ចង់​បាន​តែ​ចិត្ត​មេត្តា‌ករុណា​ប៉ុណ្ណោះ” នោះ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ប្រកាន់​ទោស​ជន​ដែល​គ្មាន​ទោស​ទាំង​នេះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 បើ​អ្នក​រាល់​គ្នា​បាន​យល់​ន័យ​សេចក្ដី​ដែល​ថា «អញ​ចង់​បាន​សេចក្ដី​មេត្តា‌ករុណា មិន​មែន​យញ្ញ‌បូជា​ទេ» នោះ​អ្នក​រាល់​គ្នា​មិន​បាន​បន្ទោស ដល់​ពួក​អ្នក​ដែល​គ្មាន​ទោស​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​អត្ថន័យ​នៃ​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា “យើង​មិន​ចង់​បាន​គូរបាន​ទេ គឺ​ចង់​បាន​តែ​ចិត្ដ​មេត្ដា‌ករុណា​ប៉ុណ្ណោះ” នោះ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ប្រកាន់​ទោស​ជន​ដែល​គ្មាន​ទោស​ទាំង​នេះ​ឡើយ

សូមមើលជំពូក ចម្លង




ម៉ាថាយ 12:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ពួក​លោក​យល់​ច្រឡំ​ហើយ​ ព្រោះ​ពួក​លោក​មិន​យល់​បទគម្ពីរ​ និង​អំណាច​របស់​ព្រះជាម្ចាស់​


ចូរ​ទៅ​ស្វែង​យល់​ពី​បទគម្ពីរ​ដែល​ថា​ យើង​ចង់​បាន​សេចក្ដី​មេត្ដា​ មិន​មែន​យញ្ញ​បូជា​ទេ​ តើ​នេះ​មាន​ន័យ​យ៉ាង​ដូចម្ដេច?​ ព្រោះ​ខ្ញុំ​មិន​បាន​មក​ ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ​ ប៉ុន្ដែ​ហៅ​មនុស្ស​បាប​វិញ»។​


ហើយ​ឲ្យ​ស្រឡាញ់​ព្រះអង្គ​អស់​ពី​ចិត្ដ​ អស់​ពី​ប្រាជ្ញា​ អស់​ពី​ព្រលឹង​ និង​អស់​ពី​កម្លាំង​ និង​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ឲ្យ​ដូច​ជា​ខ្លួន​ឯង​នោះ​ ប្រសើរ​ជាង​តង្វាយ​ដុត​ និង​យញ្ញ​បូជា​ទាំង​អស់​ទៅ​ទៀត»។​


ដ្បិត​ពួក​អ្នក​រស់នៅ​ក្នុង​ក្រុង​យេរូសាឡិម​ និង​ពួក​អ្នក​ដឹកនាំ​របស់​ពួកគេ​មិន​បាន​ទទួល​ស្គាល់​ព្រះយេស៊ូ​ និង​ពាក្យ​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ដែល​បាន​អាន​រៀង​រាល់​ថ្ងៃ​សប្ប័ទ​ទេ​ ពួកគេ​បាន​សម្រេច​សេចក្ដី​ទាំង​នេះ​ដោយ​បាន​ធ្វើ​ទោស​ព្រះយេស៊ូ​


អ្នក​រាល់គ្នា​បាន​កាត់ទោស​ ហើយ​សម្លាប់​មនុស្ស​សុចរិត​ ប៉ុន្ដែ​ពួកគេ​មិន​បាន​ប្រឆាំង​នឹង​អ្នក​រាល់គ្នា​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម