Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 12:49 - Khmer Christian Bible

49 រួច​ហើយ​ព្រះអង្គ​ក៏​មាន​បន្ទូល​ទាំង​លាត​ព្រះហស្ដ​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្ដាយ​ និង​ជា​បងប្អូន​របស់​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

49 ព្រះអង្គ​លាត​ព្រះហស្ត​ទៅ​លើ​ពួក​សិស្ស ហើយ​មានបន្ទូលថា​៖“មើល៍! ម្ដាយ​របស់ខ្ញុំ និង​បងប្អូន​របស់ខ្ញុំ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

49 រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ទាំង​ចង្អុល​ទៅ​ពួក​សិស្ស​ព្រះ‌អង្គ​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្តាយ និង​ជា​ប្អូន​របស់​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

49 ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ចង្អុល​ទៅ​ពួក​សិស្ស* ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បងប្អូន​របស់​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

49 រួច​ទ្រង់​លាត​ព្រះ‌ហស្ត ចង្អុល​ទៅ​ពួក​សិស្ស ដោយ​បន្ទូល​ថា នុ៎ះ​ន៏ ម្តាយ ហើយ​នឹង​ប្អូន​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

49 អ៊ីសា​លើក​ដៃ​ចង្អុល​ទៅ​ពួក​សិស្ស ទាំង​មាន​ប្រសាសន៍​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្តាយ និង​ជា​បង​ប្អូន​របស់​ខ្ញុំ

សូមមើលជំពូក ចម្លង




ម៉ាថាយ 12:49
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​អ្នក​ដែល​បាន​ទូល​ព្រះអង្គ​នោះ​ថា៖​ «តើ​នរណា​ជា​ម្ដាយ​ និង​ជា​បងប្អូន​របស់​ខ្ញុំ?»​


ដ្បិត​អ្នកណា​ដែល​ធ្វើ​តាម​បំណង​របស់​ព្រះវរបិតា​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​ អ្នក​នោះ​ហើយ​ជា​បងប្អូន​ប្រុស​ស្រី​ និង​ជា​ម្ដាយ​របស់​ខ្ញុំ‍»‍។​


ហើយ​ចូរ​ប្រញាប់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​ ព្រះអង្គ​បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ហើយ​ មើល៍​ ព្រះអង្គ​យាង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​នឹង​ជួប​ព្រះអង្គ​នៅ​ទីនោះ។ មើល៍!​ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ»។​


ព្រះអង្គ​បាន​ទត​មើល​មនុស្ស​ ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ​ រួច​មាន​បន្ទូល​ថា៖​ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្ដាយ​ និង​ជា​បង​ប្អូន​របស់​ខ្ញុំ​


ខ្ញុំ​មិន​សុំ​សម្រាប់​តែ​អ្នក​ទាំងនេះ​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​អស់​អ្នក​ដែល​បាន​ជឿ​ខ្ញុំ​ដោយសារ​ពាក្យ​របស់​ពួកគេ​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម