ម៉ាថាយ 12:1 - Khmer Christian Bible1 នៅគ្រានោះ ព្រះយេស៊ូបានយាងកាត់វាលស្រែនៅថ្ងៃសប្ប័ទ ពេលនោះ ពួកសិស្សរបស់ព្រះអង្គឃ្លាន ពួកគេក៏ចាប់ផ្ដើមបូតកួរស្រូវមកបរិភោគ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 នៅគ្រានោះ ព្រះយេស៊ូវយាងកាត់វាលស្រែនៅថ្ងៃសប្ប័ទ។ ពួកសិស្សរបស់ព្រះអង្គក៏ឃ្លាន ហើយចាប់ផ្ដើមកាច់កួរស្រូវមកហូប។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 នៅវេលានោះ ព្រះយេស៊ូវយាងកាត់ស្រែនៅថ្ងៃសប្ប័ទ ពួកសិស្សរបស់ព្រះអង្គឃ្លាន ហើយគេចាប់ផ្ដើមបូតគួរស្រូវបរិភោគ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 មានគ្រាមួយ ព្រះយេស៊ូយាងកាត់វាលស្រែនៅថ្ងៃសប្ប័ទ* សិស្ស*របស់ព្រះអង្គឃ្លានពេកក៏នាំគ្នាបូតកួរស្រូវមកបរិភោគ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 នៅគ្រានោះ ព្រះយេស៊ូវទ្រង់យាងកាត់ស្រែ នៅថ្ងៃឈប់សំរាក ឯពួកសិស្សទ្រង់គេឃ្លាន ហើយគេចាប់បូតគួរស្រូវបរិភោគទៅ សូមមើលជំពូកអាល់គីតាប1 មានគ្រាមួយ អ៊ីសាដើរកាត់វាលស្រែ នៅថ្ងៃជំអាត់ សិស្សរបស់គាត់ឃ្លានពេក ក៏នាំគ្នាបូតកួរស្រូវមកបរិភោគ។ សូមមើលជំពូក |