Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 9:29 - Khmer Christian Bible

29 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គ្មាន​អ្វី​អាច​បណ្ដេញ​វិញ្ញាណ​ប្រភេទ​នេះ​បាន​ទេ​ លើក​លែង​តែ​តាម​រយៈ​ការ​អធិស្ឋាន»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“វិញ្ញាណ​ប្រភេទ​នេះ ឲ្យ​ចេញ​ដោយ​អ្វីក៏​មិន​បាន​ដែរ លើកលែងតែ​តាមរយៈ​ការអធិស្ឋាន និង​ការតមអាហារប៉ុណ្ណោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «គេ​អាច​ដេញ​វិញ្ញាណ​បែប​នេះ​បាន គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​អធិស្ឋាន [និង​តម]​នោះ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គេ​អាច​ដេញ​វិញ្ញាណ​ប្រភេទ​នេះ​បាន លុះ​ត្រា​តែ​អធិស្ឋាន*»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ទ្រង់​មាន​បន្ទូល​ថា ដែល​នឹង​ដេញ​អារក្ស​បែប​យ៉ាង​នេះ​បាន នោះ​គឺ​ដោយ‌សារ​តែ​អធិស្ឋាន​ហើយ​នឹង​តម​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 អ៊ីសា​ប្រាប់​ថា៖ «គេ​អាច​ដេញ​អ៊ីព្លេស​ប្រភេទ​នេះ​បាន លុះ​ត្រា​តែ​ទូរអា»។

សូមមើលជំពូក ចម្លង




ម៉ាកុស 9:29
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​វា​ក៏​ទៅ​នាំ​វិញ្ញាណ​ប្រាំ​ពីរ​ទៀត​ ដែល​ឤក្រក់​ជាង​វា​ចូល​ទៅ​នៅ​ទី​នោះ​ ដូច្នេះ​ស្ថាន​ភាព​ក្រោយ​របស់​មនុស្ស​នេះ​នឹង​ឤក្រក់​ជាង​មុន​ទៅ​ទៀត​ ហើយ​មនុស្ស​ជំនាន់​ដ៏​ឤក្រក់​នេះ​ក៏​ដូច្នោះ​ដែរ»។​


ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មក​ពី​អ្នក​រាល់គ្នា​មាន​ជំនឿ​តិច​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​អ្នក​រាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​មូតា​មួយ​គ្រាប់​ ហើយ​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា​ ចូរ​រើ​ចេញ​ពី​ទី​នោះ​ វា​នឹង​ត្រូវ​រើ​ចេញ​ ហើយ​គ្មាន​អ្វី​ដែល​អ្នក​រាល់គ្នា​ធ្វើ​មិន​កើត​ឡើយ​


ប៉ុន្ដែ​អារក្ស​ប្រភេទ​នេះ​មិន​ងាយ​បណ្ដេញ​ចេញ​ទេ​ លើកលែង​តែ​អធិស្ឋាន​ និង​តម​អាហារ»។​


ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ហើយ​ពួក​សិស្ស​ព្រះអង្គ​បាន​សួរ​ព្រះអង្គ​ដោយ​ឡែក​ថា៖​ «ហេតុ​អ្វី​ពួក​យើង​មិន​អាច​បណ្ដេញ​វិញ្ញាណ​នោះ​ឲ្យ​ចេញ​បាន?»​


ពួកគេ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទី​នោះ​ឆ្លង​កាត់​ស្រុក​កាលីឡេ​ ប៉ុន្ដែ​ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​ទេ​


នោះ​វា​ក៏ទៅ​នាំ​វិញ្ញាណ​ប្រាំ​ពីរ​ទៀត​ដែល​អាក្រក់​ជាង​វា​ចូលទៅ​នៅ​ទីនោះ​ ដូច្នេះ​ស្ថានភាព​ក្រោយ​របស់​មនុស្ស​នេះ​នឹង​អាក្រក់​ជាង​មុន​ទៅ​ទៀត»។​


ពេល​ពួកគាត់​បាន​តែងតាំង​ឲ្យ​មាន​ពួក​ចាស់ទុំ​សម្រាប់​ពួកគេ​នៅ​គ្រប់​ក្រុមជំនុំ​ ព្រមទាំង​អធិស្ឋាន​ដោយ​តម​អាហារ​រួច​ហើយ​ ពួកគាត់​ក៏​ប្រគល់​ពួកគេ​ដល់​ព្រះអម្ចាស់​ដែល​ពួកគេ​បាន​ជឿ។​


ខ្ញុំ​លត់ដំ​រូបកាយ​របស់​ខ្ញុំ​ឲ្យ​ត្រលប់​ជា​អ្នកបម្រើ​ ក្រែងលោ​ពេល​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​ដទៃ​នោះ​ ខ្ញុំ​ខ្លួន​ឯង​បែរជា​ត្រូវ​បាន​បដិសេធ​ចោល​ទៅ​វិញ។​


ទាំង​មាន​ការ​នឿយ​ហត់​ និង​លំបាក​ អត់​ងងុយ​ជា​ញឹកញាប់​ ស្រេកឃ្លាន​ តម​អាហារ​ជា​ញឹកញាប់​ រងា​ និង​នៅ​អាក្រាត​ទៀត​ផង។​


ចំពោះ​សេចក្ដី​នេះ​ ខ្ញុំ​បាន​សូម​អង្វរ​ព្រះអម្ចាស់​បី​ដង​មក​ហើយ​ ដើម្បី​ដក​វា​ចេញ​ពី​ខ្ញុំ​


ការ​វាយដំ​ ការ​ជាប់​ឃុំឃាំង​ ភាព​ចលាចល​ ការ​នឿយ​ហត់​ ការ​អត់ងងុយ​ ការ​តមអាហារ​


ទាំង​អធិស្ឋាន​នៅ​ក្នុង​ព្រះវិញ្ញាណ​គ្រប់​ពេល​វេលា​ដោយ​ការ​អធិស្ឋាន​ និង​ពាក្យ​ទូល​អង្វរ​គ្រប់​បែប​យ៉ាង​ ហើយ​សម្រាប់​ការ​នេះ​ឯង​ ចូរ​ប្រុង​ស្មារតី​ដោយ​សេចក្ដី​ព្យាយាម​គ្រប់​បែប​យ៉ាង​ និង​ដោយ​ការ​ទូល​អង្វរ​សម្រាប់​ពួក​បរិសុទ្ធ​ទាំង​អស់​


ការ​អធិស្ឋាន​ដោយ​ជំនឿ​នឹង​សង្គ្រោះ​អ្នក​ឈឺ​ ហើយ​ព្រះអម្ចាស់​នឹង​ប្រោស​គាត់​ឲ្យ​បាន​ជា​ បើ​គាត់​បាន​ប្រព្រឹត្ដ​បាប​ គាត់​នឹង​បាន​ទទួល​ការ​លើកលែង​ទោស។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម