Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 9:27 - Khmer Christian Bible

27 តែ​ព្រះយេស៊ូ​បាន​ចាប់​ដៃ​ក្មេង​នោះ​ឲ្យ​ក្រោក​ឈរ​ឡើង​ ហើយ​វា​ក៏​ឈរ​ឡើង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ចាប់​ដៃ​ក្មេងនោះ ហើយ​លើក​វា​ឡើង វា​ក៏​ក្រោកឈរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ប៉ុន្តែ ព្រះ‌យេស៊ូវ​ចាប់​ដៃ​ក្មេង​នោះ​ឲ្យ​ក្រោក​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ចាប់​ដៃ​វា​លើក​ឡើង ក្មេង​នោះ​ក៏​ក្រោក​ឈរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ប៉ុន្តែ​ព្រះ‌យេស៊ូវ​ទ្រង់​ចាប់​ដៃ​លើក​វា​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 រីឯ​អ៊ីសា​វិញ គាត់​ចាប់​ដៃ​វា​លើក​ឡើង ក្មេង​នោះ​ក៏​ក្រោក​ឈរ។

សូមមើលជំពូក ចម្លង




ម៉ាកុស 9:27
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​បណ្ដេញ​បណ្ដាជន​ទៅ​ក្រៅ​អស់​ហើយ​ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ចាប់​ដៃ​ក្មេង​ស្រី​នោះ​ ហើយ​នាង​ក៏​ក្រោក​ឡើង។​


ព្រះអង្គ​ចូល​ទៅ​ជិត​ រួច​ក៏​ចាប់​ដៃ​លើក​គាត់​ឡើង​ គាត់​ក៏​បាន​ជា​ពី​គ្រុន​ ហើយ​បម្រើ​ពួកគេ។​


ព្រះអង្គ​អាណិត​គាត់​យ៉ាង​ខ្លាំង​ ទាំង​លូក​ព្រះហស្ដ​ទៅ​ពាល់​គាត់​ដោយ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ចង់​ ចូរ​ឲ្យ​ជា​ស្អាត​ចុះ»​


ព្រះអង្គ​ក៏​ចាប់​ដៃ​ក្មេង​នោះ​ទាំង​មាន​បន្ទូល​ថា៖​ «តាលីថាគូមី»​ មាន​ន័យ​ថា​ «នាង​តូច​អើយ​ ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ ចូរ​ក្រោក​ឡើង»​


ព្រះអង្គ​បាន​ដឹក​ដៃ​មនុស្ស​ខ្វាក់​នោះ​នាំ​ចេញ​ពី​ក្រុង​ ហើយ​ព្រះអង្គ​ក៏​ស្ដោះ​ទឹក​មាត់​ដាក់​ភ្នែក​របស់​គាត់​ និង​ដាក់​ដៃ​លើ​គាត់​ រួច​សួរ​ថា៖​ «តើ​អ្នក​មើល​ឃើញ​អ្វី​ទេ?»​


វា​ក៏​ស្រែក​ឡើង​ ហើយ​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​យ៉ាង​ខ្លាំង​ រួច​ក៏​ចេញ​ទៅ​ ឯ​ក្មេង​នោះ​ដូច​ជា​មនុស្ស​ស្លាប់​ ដូច្នេះ​បាន​ជា​មនុស្ស​ជា​ច្រើន​និយាយ​ថា​ ក្មេង​នោះ​ស្លាប់​ហើយ​


ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ហើយ​ពួក​សិស្ស​ព្រះអង្គ​បាន​សួរ​ព្រះអង្គ​ដោយ​ឡែក​ថា៖​ «ហេតុ​អ្វី​ពួក​យើង​មិន​អាច​បណ្ដេញ​វិញ្ញាណ​នោះ​ឲ្យ​ចេញ​បាន?»​


មេបញ្ជាការ​ក៏​ដឹក​ដៃ​យុវជន​នោះ​ទៅ​ដាច់​ពី​គេ​ រួច​សួរ​ថា៖​ «តើ​អ្នក​មាន​ដំណឹង​អ្វី​ប្រាប់​ខ្ញុំ‍​ឬ‍?»​


រួច​លោក​ពេត្រុស​ក៏​ចាប់​ដៃ​ស្ដាំ​គាត់​ ហើយ​លើក​គាត់​ឡើង។​ ភ្លាមនោះ​ ប្រអប់​ជើង​ និង​ក​ជើង​របស់​គាត់​ក៏​រឹងមាំ​


គាត់​ក៏​ហុច​ដៃ​ទៅ​នាង​ ព្រមទាំង​បាន​លើក​នាង​ឡើង​ ហើយ​ហៅ​ពួក​បរិសុទ្ធ​ និង​ពួក​ស្ត្រី​មេម៉ាយ​ឲ្យ​មក​ រួច​គាត់​ក៏​បង្ហាញ​ថា​នាង​មាន​ជីវិត​ឡើង​វិញ​ហើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម