Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 9:18 - Khmer Christian Bible

18 ហើយ​នៅ​ពេល​ណា​វា​ចូល​កូន​ខ្ញុំ​ម្ដងៗ​ វា​ផ្ដួល​កូនខ្ញុំ​ចុះ​ ធ្វើ​ឲ្យ​បែក​ពពុះ​មាត់​ សង្កៀត​ធ្មេញ​ និង​រឹង​ខ្លួន​ក្រញង់​ ឯ​ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​សិស្ស​លោក​បណ្ដេញ​វា​ចេញ​ ប៉ុន្ដែ​ពួកគេ​មិន​អាច​ធ្វើ​បាន​»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 នៅ​ទីណាក៏ដោយដែល​វា​ធ្វើទុក្ខ​កូនរបស់ខ្ញុំ វា​ផ្ដួល​កូនខ្ញុំ ហើយ​កូន​ខ្ញុំ​ក៏​បែកពពុះមាត់ សង្កៀត​ធ្មេញ និង​រឹងខ្លួនក្រញង់​។ ដូច្នេះ ខ្ញុំ​បាន​សុំ​ពួក​សិស្ស​របស់លោក​ឲ្យ​ដេញ​វា​ចេញ ប៉ុន្តែ​ពួកគេ​ធ្វើមិនបានទេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ហើយ​ពេល​ណា​វិញ្ញាណ​នោះ​ចូល​ម្តងៗ វា​ធ្វើ​ឲ្យ​កូន​ខ្ញុំ​ប្រកាច់​ជា​ខ្លាំង បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​ទៅ​ជា​រឹង​ខ្លួន។ ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​សិស្ស​របស់​លោក​គ្រូ​ដេញ​វិញ្ញាណ​នោះ​ដែរ តែ​គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 នៅ​ទី​ណា​ក៏​ដោយ ពេល​វិញ្ញាណ​អាក្រក់​ចូល​ម្ដងៗ វា​ផ្ដួល​កូន​ខ្ញុំ​ប្របាទ​លើ​ដី​ឲ្យ​បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​រឹង​ខ្លួន។ ខ្ញុំ​ប្របាទ​បាន​សុំ​សិស្ស​របស់​លោក​ឲ្យ​ដេញ​វិញ្ញាណ​អាក្រក់​នេះ​ដែរ ប៉ុន្តែ គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នៅ​កន្លែង​ណា​ដែល​អារក្ស​ជាន់​វា​ម្តងៗ នោះ​ក៏​ធ្វើ​ឲ្យ​វា​ប្រកាច់​ជា​ខ្លាំង វា​បែក​ពពុះ​មាត់ ព្រម​ទាំង​សង្កៀត​ធ្មេញ ហើយ​ចេះ​តែ​ហេវ​ទៅៗ ខ្ញុំ​បាន​សូម​ពួក​សិស្ស​លោក ឲ្យ​ដេញ​អារក្ស​នោះ​ដែរ តែ​គេ​ពុំ​អាច​នឹង​ដេញ​ចេញ​បាន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 នៅ​ទី​ណា​ក៏​ដោយ ពេល​អ៊ីព្លេស​ចូល​ម្ដងៗ វា​ផ្ដួល​កូន​ខ្ញុំ​លើ​ដី​ឲ្យ​បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​រឹង​ខ្លួន។ ខ្ញុំ​បាន​សុំ​សិស្ស​របស់​តួន​ឲ្យ​ដេញ​អ៊ីព្លេស​នេះ​ដែរ ប៉ុន្ដែ គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។

សូមមើលជំពូក ចម្លង




ម៉ាកុស 9:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មាន​ស្ដ្រី​ជនជាតិ​កាណាន​ម្នាក់​ ដែល​រស់​នៅ​តំបន់​នោះ​បាន​ចេញ​មក​ ស្រែក​ថា៖​ «លោកម្ចាស់​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្តា​ខ្ញុំ​ផង!​ កូន​ស្រី​របស់​ខ្ញុំ​ត្រូវ​អារក្ស​ចូល​ ធ្វើ​ទុក្ខ​ខ្លាំង​ណាស់»​


ខ្ញុំ​បាន​នាំ​វា​មក​រក​ពួក​សិស្ស​របស់​លោក​ដែរ​ តែ​ពួកគេ​មិន​អាច​ប្រោស​វា​ឲ្យ​ជា​បាន​ទេ»។​


ឯ​មនុស្ស​នៃ​នគរ​នោះ​ នឹង​ត្រូវ​បោះ​ទៅ​ខាង​ក្រៅ​ ក្នុង​សេចក្ដី​ងងឹត​ដែល​មាន​តែ​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ​នៅ​ទី​នោះ»។​


​ខ្ញុំ​ប្រាប់អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា​ អ្នកណា​ក៏​ដោយ​ដែល​និយាយ​ទៅ​ភ្នំ​នេះ​ថា​ ចូរ​រើ​ ហើយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ទៅ​ ដោយ​គ្មាន​ចិត្ដ​សង្ស័យ​ តែ​ជឿ​ថា​អ្វី​ដែល​គាត់​និយាយ​នឹង​កើត​ឡើង​មែន​ នោះ​នឹង​បាន​សម្រេច​ដល់​គាត់​


នោះ​មនុស្ស​ម្នាក់​នៅ​ក្នុង​ចំណោម​បណ្ដា​ជន​បាន​ឆ្លើយ​នឹង​ព្រះអង្គ​ថា៖​ «លោក​គ្រូ​អើយ!​ ខ្ញុំ​បាន​នាំ​កូន​ប្រុស​ខ្ញុំ​មក​រក​លោក​ ព្រោះ​វា​មាន​វិញ្ញាណ​គ​ចូល​


ព្រះអង្គ​មាន​បន្ទូល​តប​ទៅ​គេ​ថា៖​ «ឱ​ តំណ​មនុស្ស​គ្មាន​ជំនឿ​អើយ!​ តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ តើ​ឲ្យ​ខ្ញុំទ្រាំ​នឹង​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ ចូរ​នាំ​ក្មេង​នោះ​មក​ឯ​ខ្ញុំ!»​


គេ​ក៏​នាំ​ក្មេង​មក​ឯ​ព្រះអង្គ​ ហើយ​ពេល​វិញ្ញាណ​នោះ​ឃើញ​ព្រះអង្គ​ភ្លាម​ ក៏​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ដួល​ននៀល​លើ​ដី​ និង​បែក​ពពុះ​មាត់​ផង​


វា​ក៏​ស្រែក​ឡើង​ ហើយ​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​យ៉ាង​ខ្លាំង​ រួច​ក៏​ចេញ​ទៅ​ ឯ​ក្មេង​នោះ​ដូច​ជា​មនុស្ស​ស្លាប់​ ដូច្នេះ​បាន​ជា​មនុស្ស​ជា​ច្រើន​និយាយ​ថា​ ក្មេង​នោះ​ស្លាប់​ហើយ​


ពេល​ពួកគេ​ឮ​សេចក្ដី​ទាំង​នេះ​ហើយ​ ក៏​ខឹង​ជា​ខ្លាំង​នៅ​ក្នុង​ចិត្ដ​ ហើយ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។​


ពួកគេ​ជា​រលក​សមុទ្រ​ដ៏​កំណាច​ ដែល​បែក​ពពុះ​ចេញ​ជា​សេចក្ដី​អាម៉ាស់​របស់​ខ្លួនឯង​ ជា​ផ្កាយ​វង្វេង​ទិស​ ដែល​មានសេចក្ដី​ងងឹត​សូន្យ​សុង​អស់​កល្ប​ជានិច្ច​បាន​បម្រុង​ទុក​សម្រាប់​ពួកគេ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម