Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 8:6 - Khmer Christian Bible

6 ព្រះអង្គ​ក៏​បង្គាប់​បណ្ដា​ជន​ឲ្យ​អង្គុយ​នៅ​លើ​ដី​ ហើយ​ព្រះអង្គ​ក៏​យក​នំប៉័ង​ប្រាំ​ពីរ​ដុំ​នោះ​មក​ អរ​ព្រះគុណ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ពួកគេ​ចែក​បណ្ដា​ជន​ ហើយ​ពួកគេ​ក៏​ចែក​ដល់​បណ្ដា​ជន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ព្រះអង្គ​ក៏​បង្គាប់​ហ្វូងមនុស្ស​ឲ្យ​អង្គុយ​នៅលើ​ដី។ នៅពេល​យក​នំប៉័ង​ប្រាំពីរ ព្រះអង្គ​ក៏​អរព្រះគុណ ហើយ​កាច់​នំប៉័ងទាំងនោះ រួច​ប្រទាន​ដល់​ពួក​សិស្ស​ដើម្បីឲ្យ​ពួកគេ​ចែក ពួកគេ​ក៏​ចែក​ឲ្យ​ហ្វូងមនុស្ស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ពេល​នោះ ព្រះ‌អង្គ​បង្គាប់​ឲ្យ​បណ្តាជន​អង្គុយ​នៅ​លើ​ដី ហើយ​ទ្រង់​យក​នំបុ័ង​ប្រាំ​ពីរដុំ​នោះ​មក អរ​ព្រះ‌គុណ រួច​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ហើយ​គេ​ក៏​យក​ទៅ​ចែក​ឲ្យ​បណ្ដាជន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះអង្គ​ក៏​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​ផ្ទាល់​នឹង​ដី ព្រះអង្គ​យក​នំប៉័ង​ទាំង​ប្រាំ‌ពីរ​ដុំ​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស*​ចែក​បណ្ដា‌ជន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​ទ្រង់​បង្គាប់​ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​ដី រួច​ទ្រង់​យក​នំបុ័ង​៧​នោះ​មក ក៏​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ជូន​ដល់​ហ្វូង​មនុស្ស គេ​ក៏​លើក​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ៊ីសា​ក៏​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​ផ្ទាល់​នឹង​ដី អ៊ីសា​យក​នំបុ័ង​ទាំង​ប្រាំ‌ពីរ​ដុំ​មក​កាន់ អរ​គុណ​អុលឡោះ ហើយ​កាច់​ឲ្យ​ពួក​សិស្ស​ចែក​បណ្ដា‌ជន។

សូមមើលជំពូក ចម្លង




ម៉ាកុស 8:6
18 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួកគេ​កំពុង​បរិភោគ​ នោះ​ព្រះយេស៊ូ​បាន​យក​នំប៉័ង​មក​ឲ្យ​ពរ​ ហើយ​កាច់​ចែក​ឲ្យ​ពួក​សិស្ស​ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​ ហើយ​បរិភោគ​ចុះ​ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ»​


«ចុះ​ពេល​នំបុ័ង​ប្រាំ​ពីរ​ដុំ​សម្រាប់​មនុស្ស​បួន​ពាន់​នាក់​ តើ​អ្នក​រាល់គ្នា​ប្រមូល​នំបុ័ង​នៅ​សល់​បាន​ពេញ​ប៉ុន្មាន​កន្ដ្រក?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ប្រាំ​ពីរ​កន្ដ្រក»​


ព្រះអង្គ​ក៏​សួរ​ទៅ​គេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»​ គេ​ទូល​ថា៖​ «មាន​ប្រាំ​ពីរ​ដុំ»​


ពួកគេ​មាន​ត្រី​ខ្លះ​ ព្រះអង្គ​ក៏​ឲ្យ​ពរ​ និង​ប្រាប់​ពួកគេ​ឲ្យ​ចែក​ត្រី​ទាំង​នោះ​ទៀត​


បាវបម្រើ​ទាំង​នោះ​មាន​ពរ​ហើយ​ នៅ​ពេល​ដែល​ចៅហ្វាយ​ត្រលប់​មក​វិញ​ ហើយ​ឃើញ​ពួកគេ​កំពុង​រង់ចាំ។​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជាប្រាកដ​ថា​ គាត់​នឹង​រៀប​ចំ​ខ្លួន​ដោយ​ឲ្យ​ពួកគេ​អង្គុយ​នៅ​តុ​ ហើយ​គាត់​ក៏​មក​ក្បែរ​បម្រើ​ពួកគេ​វិញ​


កាល​ព្រះអង្គ​អង្គុយ​នៅ​តុ​អាហារ​ជាមួយ​នឹង​ពួកគេ​ ព្រះអង្គ​បាន​យក​នំប៉័ង​មក​ប្រទាន​ពរ​ រួច​កាច់​ឲ្យ​ទៅ​ពួកគេ​


ម្ដាយ​របស់​ព្រះអង្គ​ប្រាប់​ពួកអ្នក​បម្រើ​ថា៖​ «ចូរ​ធ្វើ​តាម​អ្វី​ដែល​កូន​ខ្ញុំ​ប្រាប់​ចុះ»។​


ពេល​នោះ​ មាន​ទូក​ខ្លះ​ទៀត​មកពី​ក្រុង​ទីបេរាស​ចូល​មក​ជិត​កន្លែង​ដែល​ពួកគេ​បាន​បរិភោគ​នំប៉័ង​ ក្រោយ​ពេល​ព្រះអម្ចាស់​បាន​អរ​ព្រះគុណ​ហើយ​នោះ។​


ព្រោះ​អ្នក​ដែល​ប្រតិបត្ដ​តាម​ថ្ងៃ​ គេ​ប្រតិបត្ដ​សម្រាប់​ព្រះអម្ចាស់​ ឯ​អ្នក​ដែល​បរិភោគ​ គេ​បរិភោគ​សម្រាប់​ព្រះអម្ចាស់​ដែរ​ ដ្បិត​គេ​បាន​អរព្រះគុណ​ព្រះជាម្ចាស់​ ហើយ​អ្នក​ដែល​មិន​បរិភោគ​ គេ​ក៏​មិន​បរិភោគ​សម្រាប់​ព្រះអម្ចាស់​ ហើយ​គេ​ក៏​អរព្រះគុណ​ព្រះជាម្ចាស់​ដែរ​


ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ មិន​ថា​ពាក្យ​សំដី​ ឬ​ការ​ប្រព្រឹត្ដិ​ក្ដី​ ចូរ​ធ្វើ​ការ​ទាំង​អស់​នៅ​ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​ចុះ​ ទាំង​អរព្រះគុណ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​តាមរយៈ​ព្រះអង្គ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម