Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 8:17 - Khmer Christian Bible

17 ពេល​ព្រះអង្គ​ជ្រាប​ ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ហេតុ​អ្វី​អ្នក​រាល់គ្នាសួរ​ដេញ​ដោល​គ្នា​ពី​ការ​ដែល​អ្នក​រាល់គ្នា​គ្មាន​នំប៉័ង​ដូច្នេះ?​ តើ​អ្នក​រាល់គ្នា​នៅ​តែ​មិន​ទាន់​ដឹង​ មិន​ទាន់​យល់​ឬ?​ តើ​អ្នក​រាល់គ្នា​មាន​ចិត្ដ​រឹង​រូស​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ព្រះយេស៊ូវ​បាន​ជ្រាប ក៏​សួរ​ពួកគេ​ថា៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​ជជែក​ថា​គ្មាន​នំប៉័ង​ដូច្នេះ​? តើ​អ្នករាល់គ្នា​មិនទាន់​ភ្លឺ ហើយមិនទាន់​យល់​ទេ​ឬ? តើ​ចិត្ត​របស់អ្នករាល់គ្នា​នៅតែ​រឹងរូស​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដោយ​ជ្រាប​ពី​រឿង​នេះ ព្រះ‌អង្គ​ក៏​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​និយាយ​ពី​រឿង​គ្មាន​នំបុ័ង​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ ឬ​មិន​យល់​ទៀត​ឬ? តើ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង​រូស​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌យេស៊ូ​ជ្រាប​គំនិត​ពួក​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ម្ដេច​ក៏​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំប៉័ង​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​ពុំ​ទាន់​ស្ដាប់​បាន ពុំ​ទាន់​យល់​សេចក្ដី​ទេ​ឬ? ឬ​មួយ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប នោះ​ទ្រង់​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ‌គិត​ថា ពី​ព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬ​អី តើ​មាន​ចិត្ត​រឹង‌រូស​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ៊ីសា​ដឹង​គំនិត​ពួក​គេ ក៏​បាន​សួរ​ថា៖ «ម្ដេច​ក៏​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំបុ័ង​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​ពុំ​ទាន់​ស្ដាប់​បាន ពុំ​ទាន់​យល់​សេចក្ដី​ទេ​ឬ? ឬ​មួយ​អ្នក​រាល់​គ្នា​មាន​ចិត្ដ​រឹង‌រូស?។

សូមមើលជំពូក ចម្លង




ម៉ាកុស 8:17
17 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះយេស៊ូ​ជ្រាប​ពី​ការ​នេះ​ ក៏​យាង​ចេញ​ពី​ទី​នោះ​ ហើយ​មាន​បណ្ដាជន​ច្រើន​កុះករ​បាន​ដើរ​តាម​ព្រះអង្គ។​ ព្រះអង្គ​បាន​ប្រោស​ពួកគេ​ទាំង​អស់​គ្នា​ឲ្យ​បាន​ជា​


តើ​អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា​ អ្វីៗ​ទាំង​អស់​ដែល​ចូល​តាម​មាត់​ទៅ​ក្នុង​ពោះ​ ហើយ​បញ្ចេញ​ទៅ​ក្នុង​បង្គន់​ទេ​ឬ?​


នោះ​ពួក​សិស្ស​ក៏​សួរ​ដេញ​ដោល​គ្នា​ថា៖​ «ព្រោះ​តែ​យើង​មិន​បាន​យក​នំប៉័ង​មក​ទេ​ដឹង»។​


ក្រោយ​មក​ ពេល​ពួក​គេ​កំពុង​អង្គុយ​នៅ​តុអាហារ​ ព្រះអង្គ​ក៏​លេច​មក​ឲ្យ​សាវក​ទាំង​ដប់​មួយ​ឃើញ​ ហើយ​ក៏​បន្ទោស​ដល់​ភាព​គ្មាន​ជំនឿ​ និង​ចិត្ដ​រឹង​រូស​របស់​ពួកគេ​ ព្រោះ​ពួកគេ​មិន​បាន​ជឿ​តាម​អ្នក​ដែល​បាន​ជួប​ព្រះអង្គ​ កាល​ព្រះអង្គ​រស់​ឡើង​វិញ​


ព្រះអង្គ​ឈ្វេង​យល់​ក្នុង​វិញ្ញាណ​ភ្លាម​ពី​គំនិត​គេ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​កាន់​គេ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​គិត​ក្នុង​ចិត្ដ​ដូច្នេះ?​


ព្រះអង្គ​ក៏​ទត​មើល​ជុំវិញ​ទាំង​ក្រេវ​ក្រោធ​ និង​សោក​សៅ​ចំពោះ​ចិត្ដ​រឹង​រូស​របស់​គេ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​បុរស​នោះ​ថា៖​ «ចូរ​លាត​ដៃ​អ្នក​ចុះ!»​ គាត់​ក៏​លាត​ដៃ​ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត​


ដោយ​ព្រោះ​ចិត្ដ​គេ​រឹង​រូស​ ពួកគេ​មិន​យល់​អំពី​រឿង​នំប៉័ង​ទេ។​


ពួក​សិស្ស​សួរ​ដេញ​ដោល​គ្នា​ពី​ការ​ដែល​ពួកគេ​គ្មាន​នំប៉័ង​


ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ឱ​ពួក​មនុស្ស​ល្ងីល្ងើ​ និង​មាន​ចិត្ត​មិន​ងាយ​ជឿ​អស់​ទាំង​សេចក្ដី​ដែល​ពួក​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក​អើយ!​


ហើយ​ឥឡូវ​នេះ​ យើង​ដឹង​ថា​ ព្រះអង្គ​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់​ដោយ​មិន​ចាំបាច់​មាន​អ្នកណា​ម្នាក់​សួរ​ព្រះអង្គ​ឡើយ​ ដូច្នេះ​ហើយ​យើង​ជឿ​ថា​ ព្រះអង្គ​បាន​មកពី​ព្រះជាម្ចាស់​មែន»។​


ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ជា​លើក​ទី​បី​ថា៖​ «ស៊ីម៉ូន​ កូន​លោក​យ៉ូហាន​អើយ!​ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ?»​ លោក​ពេត្រុស​បាន​ព្រួយ​ចិត្ត​ ព្រោះ​ព្រះអង្គ​មាន​បន្ទូល​សួរ​គាត់​ដល់​ទៅ​បី​ដង​ថា​ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ?​ ដូច្នេះ​គាត់​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ព្រះអង្គ​ដឹង​គ្រប់​ការ​ទាំង​អស់​ គឺ​ព្រះអង្គ​បាន​ដឹង​ហើយ​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ឲ្យ​ចំណី​ដល់​ចៀម​របស់​ខ្ញុំ​ផង!​


យើង​នឹង​សម្លាប់​កូន​ចៅ​របស់​នាង​ រីឯ​ក្រុមជំនុំ​ទាំង​អស់​នឹង​ដឹង​ថា​ យើង​នេះ​ហើយ​ដែល​ឈ្វេង​យល់​ពី​ចិត្ដ​គំនិត​ ហើយ​យើង​នឹង​សង​អ្នក​រាល់គ្នា​តាម​ការ​ប្រព្រឹត្ដិ​រៀងៗ​ខ្លួន​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម