Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:42 - Khmer Christian Bible

42 ស្រាប់​តែ​ក្មេង​ស្រី​នោះ​ក្រោក​ឡើង​ ហើយ​ដើរ​ភ្លាម​ ព្រោះ​នាង​មាន​អាយុ​ដប់​ពីរ​ឆ្នាំ​ហើយ​ ពួកគេ​ក៏​មាន​ការ​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ភ្លាមៗ​នោះ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

42 ក្មេងស្រី​នោះ​ក៏​ក្រោកឡើង​ភ្លាម ចាប់ផ្ដើម​ដើរ​ទៅដើរមក ដ្បិត​នាង​មាន​អាយុ​ដប់ពីរ​ឆ្នាំ​ហើយ​។ ភ្លាមនោះ ពួកគេ​ភ្ញាក់ផ្អើល ហើយ​ងឿងឆ្ងល់​យ៉ាងខ្លាំង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ក្មេង​ស្រី​នោះ​ក៏​ក្រោក​ឡើង​ភ្លាម​មួយ​រំពេច ហើយ​ដើរ​ចុះ​ឡើង ដ្បិត​នាង​មាន​អាយុ​ដប់​ពីរ​ឆ្នាំ ហើយ​គេ​ក៏​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង​ភ្លាមៗ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 ក្មេង​ស្រី​ក៏​ក្រោក​ឡើង​ដើរ​មួយ​រំពេច ដ្បិត​នាង​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ​ហើយ។ គេ​ងឿង‌ឆ្ងល់​ពន់​ប្រមាណ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 ស្រាប់​តែ​កូន​ស្រី​នោះ​ក៏​ក្រោក​ឡើង​ដើរ​ទៅ ដ្បិត​មាន​អាយុ​១២​ឆ្នាំ​ហើយ ឯ​មនុស្ស​រាល់​គ្នា គេ​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង​ក្រៃ‌លែង

សូមមើលជំពូក ចម្លង

អាល់គីតាប

42 ក្មេង​ស្រី​ក៏​ក្រោក​ឡើង​ដើរ​មួយ​រំពេច ដ្បិត​នាង​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ​ហើយ។ គេ​ងឿង‌ឆ្ងល់​ពន់​ប្រមាណ

សូមមើលជំពូក ចម្លង




ម៉ាកុស 5:42
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទាំង​អស់​ភ្ញាក់​ផ្អើល​ និង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ស្អី​ហ្នឹង?​ សេចក្ដី​បង្រៀន​ថ្មី​នេះ​មាន​សិទ្ធិ​អំណាច​ម៉្លេះ​ លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់​ វា​ក៏​ស្ដាប់​បង្គាប់​លោក»​


នោះ​ពួកគេ​កោត​ខ្លាច​យ៉ាង​ខ្លាំង​ និង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ចុះ​តើ​លោក​នេះ​ជា​នរណា​ សូម្បី​តែ​ខ្យល់​ និង​បឹង​ក៏​ស្ដាប់​បង្គាប់​លោក​ដែរ?»​


ព្រះអង្គ​ក៏​ចាប់​ដៃ​ក្មេង​នោះ​ទាំង​មាន​បន្ទូល​ថា៖​ «តាលីថាគូមី»​ មាន​ន័យ​ថា​ «នាង​តូច​អើយ​ ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ ចូរ​ក្រោក​ឡើង»​


ហើយ​ព្រះអង្គ​បាន​បង្គាប់​ពួកគេ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​ កុំ​ឲ្យ​អ្នកណា​ដឹង​រឿង​នេះ​ជា​ដាច់​ខាត​ និង​ប្រាប់​ពួកគេ​ឲ្យ​យក​អាហារ​មក​ឲ្យ​នាង​បរិភោគ។​


ព្រះអង្គ​ក៏​ឡើង​ទូក​ជាមួយ​ពួកគេ​ ហើយ​ខ្យល់​បាន​ស្ងប់​ទៅ​ រីឯ​ពួកគេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង។​


ពួកគេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ក្រៃ​លែង​ ទាំង​និយាយ​ថា៖​ «ការ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​ល្អ​ប្រសើរ​ណាស់​ លោក​ធ្វើ​ឲ្យ​មនុស្ស​ថ្លង់​ស្ដាប់ឮ​ មនុស្ស​គ​និយាយ​បាន»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម