Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:4 - Khmer Christian Bible

4 ព្រោះ​គេ​តែង​ដាក់​ខ្នោះ​ជើង​ និង​ចង​គាត់​ដោយ​ច្រវាក់​ តែ​គាត់​បាន​កាច់​ខ្នោះ​ជើង​ និង​ផ្ដាច់​ច្រវាក់​នោះ​ខ្ទេច​ខ្ទី​អស់​ រួច​គ្មាន​អ្នកណា​ម្នាក់​ខ្លាំង​អាច​បង្ក្រាប​គាត់​បាន​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 គាត់​ត្រូវគេ​ដាក់​ខ្នោះ និង​ច្រវាក់​ជាញឹកញាប់ ប៉ុន្តែ​គាត់​បាន​ផ្ដាច់​ច្រវាក់ និង​បំបាក់​ខ្នោះ​។ គ្មានអ្នកណា​អាច​បង្ក្រាប​គាត់​បាន​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​គេ​បាន​ដាក់​ខ្នោះ ដាក់​ច្រវាក់​គាត់​ជា​ច្រើន​ដង ប៉ុន្តែ គាត់​ផ្ដាច់​ច្រវាក់ ហើយ​កាច់​បំបាក់​ខ្នោះ​ខ្ទេច​ខ្ទី គ្មាន​អ្នក​ណា​អាច​បង្ក្រាប​គាត់​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 គេ​ដាក់​ខ្នោះ​ជើង និង​យក​ច្រវាក់​ចង​គាត់​ច្រើន​ដង ប៉ុន្តែ គាត់​នៅ​តែ​កាច់​បំបាក់​ច្រវាក់ និង​ខ្នោះ​ទាំង​នោះ​ជានិច្ច គ្មាន​នរណា​អាច​បង្ក្រាប​គាត់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​គេ​បាន​ដាក់​ខ្នោះ​ដាក់​ច្រវាក់​វា​ជា​ច្រើន​ដង​ហើយ ប៉ុន្តែ​វា​ចេះ​តែ​កាច់​ច្រវាក់​បំបាក់​ខ្នោះ​ចោល​អស់ ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​កំរាប​វា​បាន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គេ​ដាក់​ខ្នោះ​ជើង និង​យក​ច្រវាក់​ចង​គាត់​ច្រើន​ដង ប៉ុន្ដែ គាត់​នៅ​តែ​កាច់​បំបាក់​ច្រវាក់ និង​ខ្នោះ​ទាំង​នោះ​ជា‌និច្ច គ្មាន​នរណា​អាច​បង្ក្រាប​គាត់​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ម៉ាកុស 5:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នោះ​រស់​នៅ​ក្នុង​ផ្នូរ​ខ្មោច​ ហើយ​ពុំ​មាន​អ្នក​ណា​អាច​ចង​គាត់​បាន​ទេ​ ទោះ​ជា​ដាក់​ច្រវាក់​គាត់​ក៏​ដោយ​


គាត់​តែងតែ​ស្រែក​រាល់​ថ្ងៃ​រាល់​យប់​នៅ​តាម​ផ្នូរ​ខ្មោច​ និង​ភ្នំ​ ហើយ​បាន​យក​ថ្ម​មក​ឆូត​ខ្លួន​ឯង​


ដ្បិត​ព្រះអង្គ​បាន​បង្គាប់​វិញ្ញាណ​អាក្រក់​ឲ្យ​ចេញ​ពី​បុរស​នោះ​ ព្រោះ​វា​បាន​សណ្ឋិត​ក្នុង​គាត់​ច្រើន​លើក​ហើយ​ ដូច្នេះ​ទោះបី​គេ​យាម​គាត់​ទាំង​ដាក់​ខ្នោះ​ជើង​ និង​ដាក់​ច្រវាក់​ក៏​ដោយ​ ក៏​គាត់​នៅតែ​ផ្ដាច់​ចំណង​ទាំង​អស់​នោះ​ខ្ទេច​ ហើយ​អារក្ស​បាន​នាំ​គាត់​ទៅ​ទីរហោឋាន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម