Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:39 - Khmer Christian Bible

39 ព្រះអង្គ​ក៏យាង​ចូល​ ទាំង​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ហេតុ​អ្វី​ក៏​អ្នក​រាល់គ្នា​កើត​ទុក្ខ​ និង​ទ្រហោ​យំ​ដូច្នេះ?​ ក្មេង​នេះ​មិន​ទាន់​ស្លាប់​ទេ​ នាង​កំពុង​តែ​ដេក​លក់​ទេ​តើ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ព្រះអង្គ​ក៏​យាង​ចូលទៅ មានបន្ទូល​នឹង​ពួកគេ​ថា៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​វឹកវរ និង​ទ្រហោយំ​ដូច្នេះ​? ក្មេង​នេះ​មិន​បាន​ស្លាប់​ទេ គឺ​នាង​កំពុង​ដេកលក់​ទេតើ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​ច្រួល​ច្របល់ ហើយ​យំ​ដូច្នេះ? កូន​នេះ​មិន​ស្លាប់​ទេ គឺ​នាង​ដេក​លក់​ទេ​តើ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ជ្រួល‌ច្របល់ ហើយ​ទ្រហោ​យំ​ដូច្នេះ? ក្មេង​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ទ្រង់​ក៏​យាង​ចូល​ទៅ មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​កើត​វឹកវរ ហើយ​យំ​ដូច្នេះ កូន​នេះ​មិន​មែន​ស្លាប់​ទេ គឺ​វា​ដេក​លក់​ទេ​តើ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 អ៊ីសា​ចូល​ទៅ​ក្នុង​ផ្ទះ មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ជ្រួល​ច្របល់ ហើយ​ទ្រហោ​យំ​ដូច្នេះ? ក្មេង​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។

សូមមើលជំពូក ចម្លង




ម៉ាកុស 5:39
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ចេញ​ទៅ​ ក្មេង​ស្រី​នេះ​មិន​ទាន់​ស្លាប់​ទេ​ គឺ​នាង​កំពុង​ដេក​លក់​ទេ​តើ»​ ពួកគេ​ក៏​សើច​ចំអក​ឲ្យ​ព្រះអង្គ។​


ពេល​ពួក​គេ​មក​ដល់​ផ្ទះ​ប្រធាន​សាលា​ប្រជុំ​ ព្រះអង្គ​ឃើញ​ភាព​ជ្រួល​ច្របល់​ និង​ការ​ទ្រហោ​យំ​យ៉ាង​ខ្លាំង​


ពួកគេ​ក៏​សើច​ចំអក​ឲ្យ​ព្រះអង្គ​ ប៉ុន្ដែ​ព្រះអង្គ​បាន​បណ្ដេញ​មនុស្ស​ទាំង​អស់​ទៅ​ខាង​ក្រៅ​ ហើយ​យក​ឪពុក​ម្ដាយ​របស់​ក្មេង​នោះ​ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះអង្គ​ចូល​ទៅ​កន្លែង​ក្មេង​នោះ​នៅ​


លោក​ប៉ូល​បាន​ចុះ​ទៅ​ទ្រោប​ពី​លើ​ ទាំង​ឱប​គាត់​ ហើយ​និយាយ​ថា៖​ «កុំ​បារម្ភ​ឡើយ​ ព្រោះ​គាត់​នៅ​មាន​ជីវិត​ទេ!»​


ហេតុនេះ​ហើយ​បាន​ជា​មាន​អ្នក​រាល់គ្នា​ជា​ច្រើន​ខ្សោយ​ ហើយ​ឈឺ​ និង​មួយ​ចំនួន​ធំ​បាន​ស្លាប់​


ព្រះអង្គ​បាន​សោយ​ទិវង្គត​ជំនួស​យើង​ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ជាមួយ​ព្រះអង្គ​ ទោះបី​យើង​ដឹង​ខ្លួន​ ឬ​ដេក​លក់​ក៏​ដោយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម