Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 4:32 - Khmer Christian Bible

32 ប៉ុន្ដែ​នៅ​ពេល​ដែល​គេ​ព្រោះ​គ្រាប់​ពូជ​នោះ​ទៅ​ វា​ក៏​ដុះ​ឡើង​ធំ​ជាង​រុក្ខជាតិ​ទាំង​អស់​ និង​មាន​មែក​ធំៗ​ ហើយ​សត្វ​ស្លាប​ហើរ​លើ​អាកាស​អាច​ធ្វើ​សំបុក​ក្រោម​ម្លប់​របស់​វា​បាន»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 ប៉ុន្តែ​នៅពេល​ព្រោះ​ហើយ វា​លូតលាស់​បាន​ធំជាង​ដំណាំបន្លែ​ទាំងអស់ ហើយ​បែកមែក​ធំ​ៗ ធ្វើឲ្យ​បក្សាបក្សីនៅលើអាកាស​អាច​ធ្វើសម្បុក​ក្រោម​ម្លប់​វា​បាន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 តែ​ពេល​គេ​ព្រោះ​ចុះ​ទៅ វា​ក៏​ដុះ​ឡើង ហើយ​ត្រឡប់​ជា​ធំ​ជាង​រុក្ខ‌ជាតិ​ណា​ទាំង​អស់ ក៏​បែក​មែក​ធំៗ ហើយ​សត្វ​ហើរ​លើ​អាកាស​អាច​ធ្វើ​សម្បុក​នៅ​ក្រោម​ម្លប់​របស់​វា​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 លុះ​ព្រោះ​រួច​ហើយ គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ ព្រម​ទាំង​បែក​មែក​សាខា មាន​ម្លប់​ឲ្យ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ជ្រក​អាស្រ័យ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 តែ​កាល​ណា​គេ​ព្រោះ​ចុះ​ទៅ នោះ​ក៏​ដុះ​ឡើង​ត្រឡប់​ជា​ធំ លើស​ជាង​តិណ‌ជាតិ​ទាំង​អស់​វិញ ទាំង​បែក​មែក​ជា​ធំ​ផង ដល់​ម៉្លេះ​បាន​ជា​សត្វ​ហើរ​នៅ​លើ​អាកាស មក​ទំ​នៅ​ក្រោម​ម្លប់​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

32 លុះ​ព្រោះ​រួច​ហើយ គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ ព្រម​ទាំង​បែក​មែក​សាខា មាន​ម្លប់​ឲ្យ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ជ្រក​អាស្រ័យ»។

សូមមើលជំពូក ចម្លង




ម៉ាកុស 4:32
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រាប់​ពូជ​នោះ​តូច​ល្អិត​ជាង​គ្រាប់​ពូជ​ណាៗ​ទាំង​អស់​ ប៉ុន្ដែ​ពេល​ដុះ​ឡើង​ វា​ធំ​ជាង​រុក្ខជាតិ​ផ្សេងៗ​ ហើយ​វា​ប្រែជា​ដើម​ឈើ​មួយ​ដើម​ ដូច្នេះ​សត្វ​ស្លាប​ហើរ​លើ​អាកាស​មក​អាស្រ័យ​នៅ​តាម​មែក​របស់​វា‍»។​


នគរ​ព្រះជាម្ចាស់​ប្រៀប​ដូចជា​គ្រាប់​មូតា​ ជា​គ្រាប់​តូច​ល្អិត​ជាង​គ្រាប់​ពូជ​ណាៗ​ទាំង​អស់​នៅ​លើ​ផែន​ដី​


ព្រះអង្គ​បាន​ប្រកាស​ព្រះបន្ទូល​ដល់​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​ស្រដៀង​គ្នា​ជាច្រើន​ដែល​ពួកគេ​អាច​ស្ដាប់​បាន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម