Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 4:12 - Khmer Christian Bible

12 ដើម្បី​ឲ្យ​ពួក​គេ​មើល​ តែ​មិន​ឃើញ​ ឲ្យ​ស្ដាប់​ តែ​មិន​យល់​ ក្រែង​លោ​គេ​ប្រែ​ចិត្ដ​ ហើយ​ទទួល​បាន​ការ​លើក​លែង​ទោស»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 នេះគឺ​ដើម្បីឲ្យ​: ‘ពួកគេ​មើលហើយមើលទៀត ប៉ុន្តែ​មិន​ចាប់ភ្លឹក ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែ​មិន​យល់ ក្រែងលោ​ពួកគេ​បែរមកវិញ ហើយ​ត្រូវបាន​លើកលែងទោស ’ ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដើម្បី​ឲ្យ​គេ​មើល​មែន តែ​មិន​ឃើញ ហើយ​ឲ្យ​គេ​ស្ដាប់​មែន តែ​មិន​យល់ ក្រែង​គេ​វិល​បែរ​មក​រក​ព្រះ​វិញ ហើយ​ទទួល​បាន​ការ​អត់​ទោស» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ដូច្នេះ ទោះ​បី​គេ​ខំ​ប្រឹង​មើល​ក៏​ពុំ​ឃើញ គេ​ខំ​ប្រឹង​ស្ដាប់​ក៏​ពុំ​យល់​ដែរ ក្រែង​លោ​គេ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះ‌ជាម្ចាស់​នឹង​អត់‌ទោស​ឲ្យ​គេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដើម្បី​កាល​ណា​គេ​ឃើញ នោះ​ឲ្យ​គេ​ឃើញ​មែន តែ​ឥត​យល់​ទេ ហើយ​កាល​ណា​ឮ នោះ​ឲ្យ​គេ​ឮ​មែន តែ​ស្តាប់​មិន​បាន​សោះ ក្រែង​គេ​ប្រែ​ចិត្ត ហើយ​បាប​គេ​បាន​អត់​ទោស​ឲ្យ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ដូច្នេះ ទោះ​បី​គេ​ខំ​ប្រឹង​មើល ក៏​ពុំ​ឃើញ គេ​ខំ​ប្រឹង​ស្ដាប់ ក៏​ពុំ​យល់​ដែរ ក្រែង​លោ​គេ​ប្រែ​ចិត្ដ​គំនិត ហើយ​អុលឡោះ​នឹង​អត់​ទោស​ឲ្យ​គេ»។

សូមមើលជំពូក ចម្លង




ម៉ាកុស 4:12
18 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​រាល់គ្នា​មាន​ភ្នែក​មើល​មិន​ឃើញ​ មាន​ត្រចៀក​ស្ដាប់​មិន​ឮ​ ឬ​ក៏​អ្នក​រាល់គ្នា​ចាំ​មិន​បាន?​


ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អាថ៌កំបាំង​នៃ​នគរ​ព្រះជាម្ចាស់​ត្រូវ​បាន​ប្រទាន​មក​ឲ្យ​អ្នក​រាល់គ្នា​យល់​ ប៉ុន្ដែ​សម្រាប់​អ្នក​ដទៃ​តាមរយៈ​រឿង​ប្រៀប​ប្រដូច​វិញ​ ដើម្បី​ឲ្យ​គេ​មើល​ ប៉ុន្ដែ​មិន​ឃើញ​ ឲ្យ​ស្ដាប់​ ប៉ុន្ដែ​មិន​យល់។​


ដូច្នេះ​ ចូរ​ប្រែចិត្ដ​ ហើយ​វិល​មក​ឯ​ព្រះជាម្ចាស់​វិញ​ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់គ្នា​បាន​លុប​ចេញ​


និង​ប្រដៅ​ពួក​ប្រឆាំង​ដោយ​ចិត្ដ​សុភាព​ ក្រែង​លោ​ព្រះជាម្ចាស់​បណ្ដាល​ឲ្យ​គេ​ប្រែ​ចិត្ត​ស្គាល់​សេចក្ដី​ពិត​


ប៉ុន្ដែបាន​ធ្លាក់​ចុះ​វិញ​ អ្នក​ទាំង​នោះ​មិន​អាច​ប្រែចិត្ត​ជា​ថ្មី​ម្ដង​ទៀត​បាន​ឡើយ​ ព្រោះ​ពួកគេ​បាន​ឆ្កាង​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​សា​ជា​ថ្មី​ ទាំង​ធ្វើ​ឲ្យ​ព្រះអង្គ​អាម៉ាស់​ជា​សាធារណៈ​ទៀត​ផង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម