Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 3:8 - Khmer Christian Bible

8 ក្រុង​យេរូសាឡិម​ ស្រុក​អេដំ​ ស្រុក​នៅ​ឯ​នាយ​អូរ​យ័រដាន់​ ស្រុក​នៅ​ជុំ​វិញ​ក្រុង​ទីរ៉ុស​ និង​ក្រុង​ស៊ីដូន​ផង​ដែរ។​ មនុស្ស​ច្រើន​កុះករ​បាន​មក​ឯ​ព្រះអង្គ​ ពេល​គេ​ឮ​ពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះអង្គ​បាន​ធ្វើ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 យេរូសាឡិម អេដុមា ខាងនាយ​ទន្លេយ័រដាន់ ហើយ​ពី​ជុំវិញ​ទីរ៉ុស និង​ស៊ីដូន​ដែរ​។ ហ្វូងមនុស្ស​ដ៏ធំ​មករក​ព្រះអង្គ ដោយ​ឮ​ពី​អ្វីៗដែល​ព្រះអង្គ​ទ្រង់​ធ្វើ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដោយ​ព្រោះ​បាន​ឮ​គេ​និយាយ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​ធ្វើ មនុស្ស​ជា​ច្រើន​ក៏​នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ គេ​មក​ពី​ក្រុង​យេរូ‌សាឡិម ពី​ស្រុក​អេដុម ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ព្រម​ទាំង​តំបន់​ជុំ​វិញ​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ក្រុង​យេរូ‌សាឡឹម ស្រុក​អេដុម តំបន់​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ព្រម​ទាំង​តំបន់​ជុំ‌វិញ​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ បណ្ដា‌ជន​មក​តាម​ព្រះ‌យេស៊ូ​ច្រើន​យ៉ាង​នេះ ព្រោះ​បាន​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ពី​ក្រុង​យេរូ‌សាឡិម នឹង​ស្រុក​អេដំម ហើយ​ពី​ខាង​នាយ​ទន្លេ​យ័រដាន់ នឹង​ស្រុក​នៅ​ជុំ‌វិញ​ក្រុង​ទីរ៉ុស នឹង​ស៊ីដូន គឺ​ជា​ហ្វូង​មនុស្ស​យ៉ាង​ធំ ដែល​មូល​មក​ឯ​ទ្រង់ ដោយ​បាន​ឮ​និយាយ​ពី​ការ​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ក្រុង​យេរូ‌សាឡឹម ស្រុក​អេដុម តំបន់​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ព្រម​ទាំង​តំបន់​ជុំ‌វិញ​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន។ បណ្ដា‌ជន​មក​តាម​អ៊ីសា​ច្រើន​យ៉ាង​នេះ ព្រោះ​បាន​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ៊ីសា​ធ្វើ។

សូមមើលជំពូក ចម្លង




ម៉ាកុស 3:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

«វេទនា​ដល់​អ្នក​ហើយ​ ក្រុង​ខូរ៉ាស៊ីន​ វេទនា​ដល់​អ្នក​ហើយ​ ក្រុង​បេតសៃដា​ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​រាល់គ្នា​បាន​សំដែង​នៅ​ក្រុង​ទីរ៉ុស​ និង​ក្រុង​ស៊ីដូន​វិញ​ នោះ​គេ​មុខជា​ប្រែចិត្ដ​តាំង​ពី​យូរ​ដោយ​ស្លៀក​សំពត់​ធ្មៃ​ ទាំង​អង្គុយ​ក្នុង​ផេះ​មិន​ខាន‍។​


បណ្ដាជន​ច្រើន​កុះករ​មក​ពី​ស្រុក​កា​លីឡេ​ ស្រុក​ដេកាប៉ូល​ ក្រុង​យេរូសាឡិម​ ស្រុក​យូដា​ និង​ស្រុក​នៅ​ឯ​នាយ​អូរ​យ័រដាន់​បាន​ដើរ​តាម​ព្រះអង្គ។​


រួច​ព្រះអង្គ​ក៏​ក្រោក​ឡើង​ធ្វើ​ដំណើរ​ចេញ​ពី​ទីនោះ​ ឆ្ពោះ​ទៅ​កាន់​ក្រុង​ទីរ៉ុស​ និង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​សោះ​ ប៉ុន្ដែ​ព្រះអង្គ​មិន​អាច​គេច​រួច​បាន​ទេ​


ព្រះអង្គ​បាន​យាង​ចេញ​ពីក្រុង​ទីរ៉ុស​ម្ដង​ទៀត​ ឆ្លង​កាត់​ក្រុង​ស៊ីដូន​ ឆ្ពោះ​ទៅ​បឹង​កាលីឡេ​ដែល​នៅ​កណ្ដាល​ស្រុក​ដេកាប៉ូល​


កាល​បាន​ចុះមក​វិញ​ជាមួយ​ពួកគេ​ហើយ​ ព្រះអង្គ​បាន​ឈរ​នៅ​លើ​ទី​រាប​ស្មើ​ នោះ​សិស្ស​របស់​ព្រះអង្គ​យ៉ាង​ច្រើន​ រួមទាំង​ប្រជាជន​ច្រើន​កុះករ​ដែល​មកពី​ស្រុក​យូដា​ទាំង​មូល ក្រុង​យេរូសាឡិម​ ព្រមទាំង​តំបន់​មាត់​សមុទ្រ​នៃ​ក្រុងទីរ៉ុស​ និង​ក្រុង​ស៊ីដូន​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម