Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 3:23 - Khmer Christian Bible

23 ព្រះអង្គ​បាន​ហៅ​គេ​មក​ ហើយ​មាន​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ប្រដូច​ថា៖​ «តើ​អារក្ស​សាតាំង​អាច​បណ្ដេញ​អារក្ស​សាតាំង​ដូច​ម្ដេច​កើត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួកគេ​មក ហើយ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា​៖“តើ​សាតាំង​អាច​ដេញ​សាតាំង​យ៉ាងដូចម្ដេច​បាន​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 តែ​ព្រះ‌អង្គ​ហៅ​គេ​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​ថា៖ «តើ​អារក្ស‌សាតាំង​អាច​ដេញ​អារក្ស‌សាតាំង​ដូចម្តេច​កើត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះ‌យេស៊ូ​ត្រាស់​ហៅ​គេ​មក រួច​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ថា៖ «តើ​មារ*​សាតាំង​អាច​ដេញ​មារ​សាតាំង​ដូច​ម្ដេច​កើត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 តែ​ទ្រង់​ហៅ​គេ​មក​មាន​បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អារក្ស‌សាតាំង​បាន​ដេញ​អារក្ស‌សាតាំង​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 អ៊ីសា​ហៅ​គេ​មក រួច​មាន​ប្រសាសន៍​ជា​ប្រស្នា​ថា៖ «តើ​អ៊ីព្លេស‌ហ្សៃតន​អាច​ដេញ​អ៊ីព្លេស​ដូច​ម្ដេច​កើត?

សូមមើលជំពូក ចម្លង




ម៉ាកុស 3:23
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​សេចក្ដី​ជា​ច្រើន​ជា​រឿង​ប្រៀប​ប្រដូច​ថា៖​ «មើល៍​ មាន​កសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ​


ព្រះយេស៊ូ​មាន​បន្ទូល​ប្រាប់​បណ្ដាជន​ពី​សេចក្ដី​ទាំង​អស់​នេះ​ជា​រឿង​ប្រៀប​ប្រដូច​ ក្រៅ​ពី​រឿង​ប្រៀប​ប្រដូច​ ព្រះអង្គ​មិន​បាន​មាន​បន្ទូល​នឹង​បណ្ដាជន​ឡើយ​


នោះ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​វា​ថា៖​ «អារក្ស​សាតាំង​ ចេញ​ទៅ!​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ»​


ព្រះអង្គ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​ពួកគេ​ ជា​រឿង​ប្រៀប​ប្រដូច​ថា៖​ «មាន​បុរស​ម្នាក់​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ​ ក៏​ព័ទ្ធ​របង​ជុំវិញ​ ជីក​កន្លែង​បញ្ជាន់​ផ្លែ​ សង់​ប៉ម​មួយ​ រួច​ប្រវាស់​ឲ្យ​ពួក​អ្នក​ចម្ការ​ ហើយ​ក៏​ចេញ​ដំណើរ​ទៅ​


ហើយ​ប្រសិន​បើ​នគរ​មួយ​បែក​បាក់​គ្នា​ នគរ​នោះ​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​ទេ​


ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អាថ៌​កំបាំង​នៃ​នគរ​ព្រះជាម្ចាស់​បាន​ប្រទាន​មក​អ្នក​រាល់គ្នា​ ប៉ុន្ដែ​សម្រាប់​អ្នក​ក្រៅ​ សេចក្ដី​ទាំង​នោះ​បាន​មក​ដល់​គេ​តាម​រយៈ​រឿង​ប្រៀប​ប្រដូច​វិញ​


ព្រះអង្គ​បាន​បង្រៀន​ពួកគេ​អំពី​សេចក្ដី​ជា​ច្រើន​ជា​រឿង​ប្រៀប​ប្រដូច​ ហើយ​នៅ​ក្នុង​សេចក្ដី​បង្រៀន​នោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម