Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 3:19 - Khmer Christian Bible

19 ព្រមទាំង​យូដាស​អ៊ីស្ការីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ​ផង​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 និង​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ក្បត់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 និង​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 និង​យូដាស‌អ៊ីស្កា‌រីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ហើយ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​ដែល​បញ្ជូន​ទ្រង់​១។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 និង​យូដាស‌អ៊ីស្ការី‌យ៉ុត​ជា​អ្នក​ក្បត់​អ៊ីសា។

សូមមើលជំពូក ចម្លង




ម៉ាកុស 3:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស៊ីម៉ូន​ជា​អ្នក​ជាតិនិយម​ និង​យូដាស​អ៊ីស្ការីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ​ផង​ដែរ។​


កាល​ព្រះអង្គ​កំពុង​មាន​បន្ទូល​នៅ​ឡើយ​ នោះ​យូដាស​ ជា​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ក៏​មក​ដល់​ ហើយ​មាន​បណ្ដាជន​ជា​ច្រើន​ប្រដាប់​ដោយ​ដាវ​ និង​ដំបង​មក​ជាមួយ​គាត់​ដែរ​ អ្នក​ទាំង​នោះ​មក​ពី​ខាង​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន។​


និង​លោក​អនទ្រេ​ លោក​ភីលីព​ លោក​បារថូឡូមេ​ លោក​ម៉ាថាយ​ លោក​ថូម៉ាស​ លោក​យ៉ាកុប​ជា​កូន​អាល់​ផាយ​ លោក​ថាដេ​ លោក​ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម​


ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ហើយ​បណ្ដាជន​ក៏​មក​ជួប​ជុំគ្នា​ម្ដង​ទៀត​ ដូច្នេះ​ហើយ​បាន​ជា​ព្រះអង្គ​ និង​ពួក​សិស្ស​មិន​អាច​បរិភោគ​បាន​


ពួកគេ​ក៏​មក​ដល់​ក្រុង​កាពើណិម​ ហើយ​នៅ​ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ ព្រះអង្គ​បាន​សួរ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​សួរ​ដេញ​ដោល​គ្នា​នៅ​តាម​ផ្លូវ​អំពី​អ្វី?»​


នៅ​ពេល​បរិភោគ​អាហារ​ពេល​យប់​នោះ ​អារក្ស​សាតាំង​បាន​ចូល​ទៅ​ក្នុង​ចិត្ដ​របស់​យូដាស​អ៊ីស្ការីយ៉ុត​ ជា​កូន​លោក​ស៊ីម៉ូន​រួច​ជា​ស្រេច​ ដើម្បី​ឲ្យ​ក្បត់​ព្រះអង្គ​


ប៉ុន្ដែ​ក្នុងចំណោម​អ្នក​រាល់គ្នា​ មាន​អ្នក​ខ្លះ​មិន​ជឿ​ទេ»​ ព្រះយេស៊ូ​បាន​ដឹង​តាំងពី​ដំបូង​ថា​ អ្នកណា​ជា​អ្នក​មិន​ជឿ​ ហើយ​អ្នកណា​ជា​អ្នក​ក្បត់​ព្រះអង្គ។​


គឺ​ព្រះអង្គ​មាន​បន្ទូល​អំពី​យូដាស​ ជា​កូន​លោក​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត​ និង​ជា​សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ ដ្បិត​គាត់​បម្រុង​នឹង​ក្បត់​ព្រះអង្គ​ហើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម