Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 2:9 - Khmer Christian Bible

9 តើ​ការ​ដែល​និយាយ​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ជើង​ថា​ បាប​របស់​អ្នក​បាន​ទទួល​ការលើក​លែង​ទោស​ហើយ​ និង​ការ​ដែល​និយាយ​ថា​ ចូរ​ក្រោក​ឡើង​ យក​កន្ទេល​របស់​អ្នក​ ដើរ​ទៅ​ មួយ​ណា​ស្រួល​ជាង?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ការ​ដែល​និយាយ​នឹង​មនុស្សស្លាប់មួយចំហៀងខ្លួន​ថា​: ‘បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស’ ឬ​ថា​: ‘ចូរ​ក្រោកឡើង យក​កន្ទេល​របស់អ្នក​ដើរ​ទៅចុះ’ តើ​មួយណា​ងាយ​ថា​ជាង​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដ្បិត​ដែល​និយាយ​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​នេះ​ថា "ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ" ឬ​ថា "ចូរ​ក្រោក​ឡើង ហើយ​យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ" តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 បើ​ខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា “ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ” តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដ្បិត​ដែល​និយាយ​នឹង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​នេះ​ថា បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ឬ​ថា ឲ្យ​ក្រោក​ឡើង យក​គ្រែ​ឯង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 បើ​ខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា “ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង​យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ”តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង?

សូមមើលជំពូក ចម្លង




ម៉ាកុស 2:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កេរ្ដិ៍​ឈ្មោះ​របស់​ព្រះអង្គ​ក៏​ល្បី​ខ្ចរ​ខ្ចាយ​ពាស​ពេញ​ស្រុក​ស៊ីរី​ គេ​បាន​នាំ​យក​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​មក​ឯ​ព្រះអង្គ មាន​ទាំង​មនុស្ស​ឈឺ​ធ្ងន់​ មនុស្ស​អារក្ស​ចូល​ មនុស្ស​ឆ្កួត​ជ្រូក​ និង​មនុស្ស​ស្លាប់​ដៃ​ជើង​ផង​ ហើយ​ព្រះអង្គ​បាន​ប្រោស​គេ​ឲ្យ​ជា​ទាំងអស់​គ្នា។​


មើល៍​មាន​គេ​នាំ​មនុស្ស​ស្លាប់​ដៃ​ជើង​ម្នាក់​ ដេក​លើ​គ្រែ​ មក​រក​ព្រះអង្គ​ ពេល​ព្រះយេស៊ូ​ទត​ឃើញ​ជំនឿ​របស់​ពួកគេ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​មនុស្ស​ស្លាប់​ដៃ​ជើង​នោះ​ថា៖​ «ចូរ​មាន​ទឹក​ចិត្ដឡើង​ កូន​អើយ!​ បាប​របស់​អ្នក​បាន​ទទួល​ការ​លើកលែង​ទោស​ហើយ»។​


ដ្បិត​ការ​ដែល​និយាយ​ថា​ បាប​របស់​អ្នក​បាន​ទទួល​ការ​លើកលែង​ទោស​ហើយ​ និង​ការ​ដែល​និយាយ​ថា​ ចូរ​ក្រោក​ឡើង​ ហើយ​ដើរ​ទៅ​ តើ​មួយ​ណា​ស្រួល​និយាយ​ជាង?​


ប៉ុន្ដែ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ កូន​មនុស្ស​មាន​សិទ្ធិ​អំណាច​លើក​លែង​ទោស​បាប​នៅ​លើ​ផែន​ដី​នេះ»​ ព្រះអង្គ​មាន​បន្ទូល​ទៅ​កាន់អ្ន​ក​ស្លាប់​ដៃ​ជើង​ថា៖​


ព្រះអង្គ​ឈ្វេង​យល់​ក្នុង​វិញ្ញាណ​ភ្លាម​ពី​គំនិត​គេ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​កាន់​គេ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​គិត​ក្នុង​ចិត្ដ​ដូច្នេះ?​


រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «បាប​របស់​អ្នក​បាន​ទទួល​ការ​លើកលែង​ទោស​ហើយ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម