Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 2:21 - Khmer Christian Bible

21 គ្មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​នឹង​ក្រណាត់​ចាស់​ទេ​ បើ​ធ្វើ​ដូច្នោះ​ បំណះ​ក្រណាត់​ថ្មី​នឹង​ទាញ​ក្រណាត់​ចាស់​ឲ្យ​រហែក​លើស​មុន​ទៅ​ទៀត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 គ្មានអ្នកណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​លើ​សម្លៀកបំពាក់​ចាស់​ឡើយ បើធ្វើដូច្នោះ បំណះ​ថ្មី​នឹង​ទាញ​ចេញពី​សម្លៀកបំពាក់​ចាស់ បណ្ដាលឲ្យ​កន្លែងរហែក​កាន់តែធំ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គ្មាន​អ្នក​ណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​លើ​សម្លៀក​បំពាក់​ចាស់​ឡើយ បើ​ធ្វើ​ដូច្នោះ បំណាស់​ថ្មី​នឹង​ទាញ​សម្លៀក​បំពាក់​ចាស់ ហើយ​រឹត​តែ​ធ្វើ​ឲ្យ​រហែក​លើស​ដើម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ពុំ​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក‌បំពាក់​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ក្រណាត់​ថ្មី​នឹង​បណ្ដាល​ឲ្យ​សម្លៀក‌បំពាក់​ចាស់​រហែក​លើស​ដើម​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​សំពត់​ថ្មី​មក​ប៉ះ​អាវ​ចាស់​ទេ បើ​ធ្វើ​ដូច្នោះ កំណាត់​សំពត់​ថ្មី​នឹង​ហែក​អាវ​ចាស់ ធ្វើ​ឲ្យ​រំហែក​នោះ​រឹង‌រឹត‌តែ​អាក្រក់​ជាង​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ពុំ​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក‌បំពាក់​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ក្រណាត់​ថ្មី​នឹង​បណ្ដាល​ឲ្យ​សម្លៀក‌បំពាក់​ចាស់​រហែក​លើស​ដើម​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ម៉ាកុស 2:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​គ្មាន​នរណា​យក​បំណះ​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក​បំពាក់​ចាស់​ទេ​ ដ្បិត​បំណះ​ក្រណាត់​ថ្មី​នឹង​ទាញ​សម្លៀក​បំពាក់​ចាស់​នោះ​ ហើយ​បែរ​ជា​ធ្វើ​ឲ្យ​រហែក​លើស​មុន​ទៅ​ទៀត​


ប៉ុន្ដែ​នឹង​មាន​ថ្ងៃមក​ដល់​ ពេល​កូន​កំលោះ​ត្រូវ​ឃ្លាត​ទៅ​ គេ​នឹង​តម​អាហារ​នៅ​ថ្ងៃនោះ។​


ក៏​គ្មាន​នរណា​ច្រក​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ​ បើ​ធ្វើ​ដូច្នេះ​ ស្រា​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ចាស់​ធ្លាយ​ ហើយ​ស្រា​ក៏​ហូរ​ចេញ​មក​ ឯ​ថង់​ស្បែក​ក៏​ខូច​ខាត​ដែរ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី»។​


ព្រះអង្គ​ក៏​ប្រាប់​រឿង​ប្រៀប​ប្រដូច​មួយ​ដល់​ពួកគេ​ដែរ​ថា៖​ «គ្មាន​អ្នកណា​ម្នាក់​ដែល​យក​បំណះ​ហែក​ពី​សម្លៀក​បំពាក់​ថ្មី​មក​ប៉ះ​លើ​សម្លៀក​បំពាក់​ចាស់​ទេ​ បើ​ធ្វើ​ដូច្នេះ​ ទាំង​សម្លៀក​បំពាក់​ថ្មី​ក៏​រហែក​ ហើយ​បំណះ​ពី​សម្លៀក​បំពាក់​ថ្មី​ក៏​មិន​ត្រូវ​នឹង​ចាស់​ដែរ។​


គ្មាន​សេចក្ដី​ល្បួង​ណា​កើត​ឡើង​ចំពោះ​អ្នក​រាល់គ្នា​ទេ​ ក្រៅពី​សេចក្ដី​ល្បួង​ទូទៅ​សម្រាប់​មនុស្ស​លោក​ រីឯ​ព្រះជាម្ចាស់​ស្មោះត្រង់​ ព្រះអង្គនឹង​មិន​បណ្តោយ​ឲ្យ​អ្នក​រាល់គ្នា​ត្រូវ​ល្បួង​ហួស​ពី​អ្វី​ដែល​អ្នក​រាល់គ្នា​អាច​ទ្រាំ​បាន​ឡើយ​ គឺ​ព្រះអង្គ​នឹង​ប្រទាន​ផ្លូវ​ចេញ​នៅ​ពេលមាន​សេចក្ដី​ល្បួង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​ទ្រាំទ្រ​បាន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម