Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 15:34 - Khmer Christian Bible

34 នៅ​ម៉ោង​បី​រសៀល​នោះ​ ព្រះយេស៊ូ​បាន​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «អេឡយៗ​ ឡាម៉ាសាបាច់ថានី»​ ដែល​ប្រែ​ថា៖​ «ឱ​ ព្រះជាម្ចាស់​នៃ​ខ្ញុំ​អើយ!​ ព្រះជាម្ចាស់​នៃ​ខ្ញុំ​អើយ!​ ហេតុ​អ្វី​ព្រះអង្គ​បោះ​បង់​ខ្ញុំ​ដូច្នេះ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 នៅ​ម៉ោងបីរសៀល ព្រះយេស៊ូវ​ទ្រង់​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា៖“អេឡយ អេឡយ ឡាម៉ា​សាបាច់ថានី?” ដែល​មានអត្ថន័យប្រែថា“ព្រះ​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​អើយ​! ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 នៅ​វេលា​ម៉ោង​បី ព្រះ‌យេស៊ូវ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ ឡា‌ម៉ា សាបាច់‌ថានី ដែល​ប្រែ​ថា ឱ​ព្រះ​នៃ​ទូល​បង្គំ ព្រះ​នៃ​ទូល​បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល​បង្គំ​ចោល​ដូច្នេះ? »

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 នៅ​វេលា​ម៉ោង​បី​រសៀល ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ ឡាម៉ា‌សាបាច់‌ថានី?» ពាក្យ​នេះ​ប្រែ​ថា «ឱ​ព្រះ‌នៃ​ទូលបង្គំ ព្រះ‌នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ‌បង់​ចោល​ទូលបង្គំ​ដូច្នេះ?» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 លុះ​វេលា​ម៉ោង​៣ នោះ​ព្រះ‌យេស៊ូវ ទ្រង់​បន្លឺ​ឧទាន​ជា​ខ្លាំង​ថា អេឡយៗ​ល៉ាម៉ាសា‌បាច់ថានី គឺ​ស្រាយ​ថា ព្រះ‌អង្គ​នៃ​ទូលបង្គំ​អើយ ឱ​ព្រះ‌អង្គ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

34 នៅ​វេលា​ម៉ោង​បី​រសៀល អ៊ីសា​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេទ្បយ អេឡយ ឡាម៉ា‌សាបាច់‌ថានី?» ពាក្យ​នេះ​ប្រែ​ថា «ឱ​អុលឡោះ​ជាម្ចាស់នៃ​ខ្ញុំ អុលឡោះ‌ជាម្ចាស់នៃ​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ‌បង់​ខ្ញុំ​ចោល​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




ម៉ាកុស 15:34
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ចាប់​ពី​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំង​មូល​ រហូត​ដល់​ម៉ោង​បី​រសៀល​


ហើយ​នៅ​ប្រហែល​ម៉ោង​បី​រសៀល​ ព្រះយេស៊ូ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «អេលី​ អេលី​ ឡាម៉ា​សាបាច់​ថានី?»​ ដែល​មាន​ន័យ​ថា​ «ឱ​ព្រះជាម្ចាស់​នៃ​ខ្ញុំ!​ ព្រះជាម្ចាស់​នៃ​ខ្ញុំអើយ!​ ហេតុអ្វី​ព្រះអង្គ​បោះបង់​ខ្ញុំ​ចោល​ដូច្នេះ?»​


ពួកគេ​ឆ្កាង​ព្រះអង្គ​នៅ​វេលា​ម៉ោង​ប្រាំ​បួន​ព្រឹក​


អ្នក​ខ្លះ​ដែល​ឈរ​នៅ​ក្បែរ​នោះ​បាន​ស្ដាប់​ឮ​ ក៏​និយាយ​ថា៖​ «មើល៍​ គាត់​ស្រែក​រក​លោក​អេលីយ៉ា​ហើយ»​


ប្រហែល​ជា​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំង​មូល​រហូត​ដល់​ម៉ោង​បី​រសៀល​


ព្រះយេស៊ូ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «ព្រះវរបិតា​អើយ!​ ខ្ញុំ​សូម​ប្រគល់​វិញ្ញាណ​របស់​ខ្ញុំ​ទៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអង្គ​វិញ»​ ពេល​មាន​បន្ទូល​បែប​នេះ​ហើយ​ ព្រះអង្គ​ផុតដង្ហើម​ទៅ។​


ថ្ងៃ​មួយ​ ប្រហែល​ម៉ោង​បី​រសៀល​ គាត់​បាន​ឃើញ​ទេវតា​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​សុបិន​និមិត្ដ​យ៉ាង​ច្បាស់​ ទេវតា​នោះ​បាន​ចូល​មក​ជិត​គាត់​ និយាយ​ថា៖​ «កូនេលាស​អើយ!»​


កាល​ព្រះយេស៊ូ​គង់​នៅ​ក្នុង​សាច់ឈាម​នៅ​ឡើយ​ ព្រះអង្គ​បាន​ថ្វាយ​ការ​អធិស្ឋាន​ និង​ការ​ទូល​អង្វរ​ដោយ​សំឡេង​ខ្លាំងៗ​ ទាំង​ទឹកភ្នែក​ដល់​ព្រះជាម្ចាស់​ ដែល​អាច​សង្រ្គោះ​ព្រះអង្គ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​បាន​ ហើយ​ដោយ​ព្រោះ​ការ​គោរព​កោតខ្លាច​របស់​ព្រះអង្គ​ នោះ​ព្រះជាម្ចាស់​ក៏​ឆ្លើយ​តប​នឹង​ព្រះអង្គ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម