Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:30 - Khmer Christian Bible

30 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​នៅ​ថ្ងៃ​នេះ​ថា​ គឺ​នៅ​យប់​នេះ​ មុន​មាន់​រងាវ​ពីរ​ដង​ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ថ្ងៃនេះ គឺ​នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរដង អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​នេះ គឺ​នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​ប្រ‌កែក​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​នេះ គឺ​នៅ​ក្នុង​ពេល​យប់​នេះ​ឯង មុន​ដែល​មាន់​រងាវ​២​ដង នោះ​អ្នក​នឹង​ប្រកែក​គ្រប់​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 អ៊ីសា​ប្រាប់​ទៅ​ពេត្រុស​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​បដិ‌សេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»។

សូមមើលជំពូក ចម្លង




ម៉ាកុស 14:30
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ នៅ​យប់​នេះ​ មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»​


ដូច្នេះ​ អ្នក​រាល់គ្នា​ត្រូវ​ប្រុង​ស្មារតី​ ព្រោះ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ម្ចាស់​ផ្ទះ​នឹង​មក​នៅ​ពេល​ណា​ទេ​ ទោះជា​ពេល​ល្ងាច​ ពេល​យប់​អធ្រាត្រ​ ពេល​មាន់​រងាវ​ ឬ​ពេល​ព្រឹក​ព្រលឹម​ក្ដី​


ពេល​នោះ​ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖​ «ទោះ​មនុស្ស​គ្រប់​គ្នា​ជំពប់​ដួល​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​ជំពប់​ដួល​ឡើយ»​


ប៉ុន្ដែ​គាត់​ប្រកែក​យ៉ាង​ដាច់​ខាត​ថា៖​ «ទោះ​បើ​ខ្ញុំ​ត្រូវ​ស្លាប់​ជាមួយ​នឹង​លោក​ក៏​ដោយ​ ក៏​ខ្ញុំ​នឹង​មិន​បដិសេធ​ជា​ដាច់​ខាត​ថា​ខ្ញុំ​មិន​ស្គាល់​លោក​នោះ​ដែរ»​ រីឯ​ពួកគេ​ទាំងអស់​ក៏​និយាយ​ដូច​លោក​ពេត្រុស​ដែរ។​


ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «ពេត្រុស​អើយ!​ ខ្ញុំ​ប្រាប់​អ្នក​ថា​ នៅ​ថ្ងៃ​នេះ​មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។​


ព្រះយេស៊ូ​មាន​បន្ទូល​តប​ថា៖​ «តើ​អ្នក​នឹង​លះបង់​ជីវិត​ដើម្បី​ខ្ញុំ​ឬ?​ ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​ខ្ញុំ​បី​ដង។​


ពេល​នោះ​បាវបម្រើ​ស្រី​ដែល​ជា​អ្នក​យាម​ទ្វារ​ ក៏​និយាយ​ទៅ​លោក​ពេត្រុស​ថា៖​ «​តើ​អ្នក​មិន​មែន​ជា​សិស្ស​ម្នាក់​របស់​អ្នក​នោះ​ដែរ​ទេ​ឬ?»​ គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​មិន​មែន​ទេ!»​


ដូច្នេះ​អ្នក​ដែល​ស្មាន​ថា​ ​ខ្លួន​ឈរ​មាំមួន​ហើយ​ ចូរ​ប្រយ័ត្ន​ ក្រែងលោ​ដួល​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម