Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 13:30 - Khmer Christian Bible

30 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ មនុស្ស​ជំនាន់​នេះ​នឹង​មិន​ស្លាប់​អស់​ឡើយ​ លុះ​ត្រា​តែហេតុ​ការណ៍​ទាំង​អស់​នេះ​កើត​ឡើង​សិន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ជំនាន់​នេះ​មិន​ផុតទៅ​ឡើយ ទាល់តែ​ការ​ទាំងអស់​នេះ​បាន​កើតឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ជំនាន់​នេះ​នឹង​មិន​កន្លង​ផុត​ឡើយ រហូត​ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​ឡើង នៅ​ពេល​ដែល​មនុស្ស​ជំនាន់​នេះ​មាន​ជីវិត​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​ពុំ​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់​តែ​គ្រប់​ការ​ទាំង​នោះ​បាន​កើត​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​ឡើង នៅ​ពេល​ដែល​មនុស្ស​ជំនាន់​នេះ​មាន​ជីវិត​នៅ​ឡើយ។

សូមមើលជំពូក ចម្លង




ម៉ាកុស 13:30
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​អ្នក​កំពុង​ឈរ​នៅ​ទី​នេះ​ នឹង​មិន​ស្គាល់​សេចក្ដី​ស្លាប់​ឡើយ​ លុះត្រា​តែ​ឃើញ​កូនមនុស្ស​មក​ជាមួយ​នគរ​របស់​លោក»។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ សេចក្ដី​ទាំង​អស់​នេះ​នឹង​ធ្លាក់​មក​លើ​មនុស្ស​ជំនាន់​នេះ។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ មនុស្ស​ជំនាន់​នេះ​នឹង​មិន​ស្លាប់​អស់​ឡើយ​ លុះត្រា​តែ​ហេតុ​ការណ៍​ទាំង​អស់​នេះ​កើត​ឡើង​សិន។​


ដូច្នេះ​ ពេល​អ្នក​រាល់គ្នា​ឃើញ​ហេតុ​ការណ៍​ទាំង​នោះ​កើត​ឡើង​ នោះ​អ្នក​រាល់គ្នា​ដឹង​ថា​ ពេល​វេលា​កាន់​តែ​កៀក​បំផុត​ហើយ​


ផ្ទៃ​មេឃ​ និង​ផែន​ដី​នឹង​រលាយ​បាត់​ទៅ​ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយ​បាត់​សោះ​ឡើយ​


ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​ខ្លះ​កំពុង​ឈរ​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ​ លុះ​ត្រា​បាន​ឃើញ​នគរ​ព្រះជាម្ចាស់​មក​ប្រកប​ដោយ​អំណាច»។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ មនុស្ស​ជំនាន់​នេះ​នឹង​មិន​ស្លាប់​អស់​ឡើយ​ លុះត្រាតែ​ហេតុការណ៍​ទាំង​អស់​នេះ​កើត​ឡើង​សិន​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម