Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 12:35 - Khmer Christian Bible

35 ព្រះយេស៊ូ​មាន​បន្ទូល​នៅ​ពេល​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​ថា៖​ «តើ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​គ្រូ​វិន័យ​និយាយ​ថា​ ព្រះគ្រិស្ដ​ជា​ពូជ​ពង្ស​ដាវីឌ​ដូច្នេះ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 នៅពេល​កំពុង​បង្រៀន​ក្នុង​ព្រះវិហារ ព្រះយេស៊ូវ​ទ្រង់​សួរ​ថា​៖“ម្ដេចក៏​ពួក​គ្រូវិន័យ​និយាយ​ថា ព្រះ​គ្រីស្ទ​ជា​ពូជពង្ស​របស់​ដាវីឌ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ពេល​ព្រះ‌យេស៊ូវ​កំពុង​បង្រៀន​ក្នុង​ព្រះ‌វិហារ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​និយាយ​ថា ព្រះ‌គ្រីស្ទ​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ព្រះ‌យេស៊ូ​បង្រៀន​មនុស្ស‌ម្នា​នៅ​ក្នុង​ព្រះ‌វិហារ*​ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ​និយាយ​ថា ព្រះ‌គ្រិស្ត​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 កំពុង​ដែល​ព្រះ‌យេស៊ូវ​បង្រៀន​ក្នុង​ព្រះ‌វិហារ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ថា ព្រះ‌គ្រីស្ទ​ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ

សូមមើលជំពូក ចម្លង

អាល់គីតាប

35 អ៊ីសា បង្រៀន​មនុស្ស‌ម្នា​នៅ​ក្នុង​ម៉ាស្ជិទ​ដោយ​មាន​ប្រសាសន៍​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​តួន​មាន​ប្រសាសន៍​ថា អាល់ម៉ា‌ហ្សៀស​ជា​ពូជ‌ពង្ស​របស់​ទត​ដូច្នេះ?។

សូមមើលជំពូក ចម្លង




ម៉ាកុស 12:35
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​នោះ​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​បណ្ដាជន​ថា៖​ «តើ​អ្នក​រាល់គ្នា​មក​ត​ទល់​នឹង​ចោរ​ឬ​អី​ បាន​ជា​មក​ចាប់​ខ្ញុំ​ទាំង​មាន​ដាវ​ និង​ដំបង​ដូច្នេះ?​ ខ្ញុំ​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​រាល់​ថ្ងៃ​ នោះ​អ្នក​រាល់គ្នា​មិន​ចាប់​ខ្ញុំ​ទេ​


កាល​ព្រះយេស៊ូ​យាង​ចេញ​ឆ្ងាយ​ពី​ទីនោះ​ មាន​បុរស​ខ្វាក់​ភ្នែក​ពីរ​នាក់​ដើរ​តាម​ព្រះអង្គ​ ទាំង​ស្រែក​ថា៖​ «ឱ​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្ដា​ដល់​យើង​ខ្ញុំ​ផង»។​


បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ទី​នោះ​ ព្រះអង្គក៏​មក​ដល់​ស្រុក​យូដា​ដែល​នៅ​ត្រើយ​ម្ខាង​អូរ​យ័រដាន់​ ហើយ​បណ្ដា​ជនក៏​ជួប​ជុំ​គ្នា​មក​ឯ​ព្រះអង្គ​ម្ដង​ទៀត​ ព្រះអង្គ​ក៏​បង្រៀន​ពួកគេ​តាម​ទម្លាប់​ព្រះអង្គ​


រួច​ពួកគេ​ក៏​មក​ក្រុង​យេរូសាឡិម​ម្ដង​ទៀត​ ហើយ​ពេល​ដែល​ព្រះអង្គ​កំពុង​ដើរ​ក្នុង​ព្រះវិហារ​ ពួក​សម្ដេច​សង្ឃ​ ពួក​គ្រូ​វិន័យ​ និងពួក​ចាស់​ទុំ​បាន​ដើរ​សំដៅ​មក​ឯ​ព្រះអង្គ​


ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​រាល់​ថ្ងៃ​ ទាំង​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​ផង​ អ្នក​រាល់គ្នា​មិន​ចាប់​ខ្ញុំ​ទេ​ ប៉ុន្ដែ​ការ​នេះ​កើត​ឡើង​ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ»​


រួច​ព្រះអង្គ​ក៏​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​រាល់​ថ្ងៃ​ រីឯ​ពួក​សម្ដេច​សង្ឃ​ ពួក​គ្រូ​វិន័យ​ និង​ពួក​មេ​ដឹកនាំ​ប្រជាជន​វិញ​ កំពុង​រក​មធ្យោបាយ​សម្លាប់​ព្រះអង្គ​


ថ្ងៃ​មួយនៅ​ពេល​ព្រះអង្គ​កំពុង​បង្រៀន​ប្រជាជន​នៅ​ក្នុង​ព្រះវិហារ​ និង​ប្រកាស​ដំណឹង​ល្អ​នោះ​ ពួក​សម្ដេច​សង្ឃ​ ពួក​គ្រូ​វិន័យ​ និង​ពួក​ចាស់ទុំ​បាន​ក្រោក​ឈរ​ឡើង​


ព្រះអង្គ​បាន​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​នៅ​ពេល​ថ្ងៃ​ ហើយ​ពេល​យប់​បាន​ចេញ​ទៅ​សម្រាក​នៅ​ភ្នំមួយ​ឈ្មោះ​ថា​ ភ្នំ​ដើម​អូលីវ​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​សម្ដេច​សង្ឃថា៖​ «ខ្ញុំ​បាន​ប្រកាស​ប្រាប់​មនុស្ស​លោក​នៅ​ទី​សាធារណៈ​ ខ្ញុំ​តែងតែ​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​ក្នុង​ព្រះវិហារ​ជា​កន្លែង​ដែល​ជនជាតិ​យូដា​ទាំង​អស់​ជួប​ជុំ​គ្នា​ ហើយ​ខ្ញុំ​មិន​ដែល​និយាយ​អ្វី​ដោយ​លាក់​កំបាំង​ទេ​


តើ​គម្ពីរ​មិន​ចែង​ទេ​ឬ​ថា​ ព្រះគ្រិស្ដ​នឹង​យាង​មកពី​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ និង​ពី​ភូមិ​បេថ្លេហិម​ជា​ភូមិ​ដែល​ស្តេច​ដាវីឌ​បាន​រស់នៅ?»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម