Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 12:29 - Khmer Christian Bible

29 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «បញ្ញត្ដិ​ទី​មួយ​គឺ​ ចូរ​ស្ដាប់​ចុះ​អ៊ីស្រាអែល​អើយ​ ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ ជា​ព្រះ​អម្ចាស់​តែ​មួយ​គត់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា​៖“បទបញ្ជា​សំខាន់ជាងគេ​គឺ​: ‘អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់​! ព្រះអម្ចាស់​ដ៏​ជា​ព្រះ​នៃយើង ជា​ព្រះអម្ចាស់​តែមួយអង្គគត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ព្រះឱវាទ​ដែល​សំខាន់​ជាង​គេ​គឺ "អ៊ី​ស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង ជា​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​គត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «នេះ​ជា​បទ‌បញ្ជា​ទី​មួយ: “អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​គត់ ដែល​ពិត​ជា​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ឯ​បញ្ញត្ត​ដែល​សំខាន់​ជាង​គេ នោះ​គឺ​ថា «ចូរ​ស្តាប់​ចុះ អ៊ីស្រាអែល​អើយ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​ជា​ព្រះ‌អម្ចាស់​តែ​១​ព្រះ‌អង្គ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

29 អ៊ីសា​ឆ្លើយ​ថា៖ «នេះ​ជា​បទ‌បញ្ជា​ទី​មួយៈ “អ៊ីស្រ‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​យើង​មួយ​គត់ ដែល​ពិត​ជា​ម្ចាស់។

សូមមើលជំពូក ចម្លង




ម៉ាកុស 12:29
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​ស្រឡាញ់​ឪពុក​ ឬ​ម្ដាយ​លើស​ខ្ញុំ​ នោះ​មិន​ស័ក្តិសម​នឹង​ខ្ញុំ​ទេ​ ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​កូន​ប្រុស​ ឬ​កូន​ស្រី​លើស​ខ្ញុំ​ នោះ​ក៏​មិន​ស័ក្តិសម​នឹង​ខ្ញុំ​ដែរ។​


កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា​ជា​ឪពុក​របស់​អ្នក​រាល់គ្នា​ ព្រោះ​ឪពុក​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ គឺ​នៅ​ស្ថានសួគ៌​


គាត់​ក៏​ទូល​ថា៖​ «អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​ អស់​ពី​ព្រលឹង​ អស់​ពី​កម្លាំង​ និង​អស់​ពី​គំនិត​របស់​អ្នក​ ហើយ​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូចជា​ខ្លួន​អ្នក»។​


ព្រោះ​មាន​ព្រះជាម្ចាស់​តែ​មួយ​អង្គ​ទេ​ ព្រះអង្គ​នឹង​រាប់​អ្នក​កាត់ស្បែក​ និង​អ្នក​មិន‍​កាត់ស្បែក​ជា​សុចរិត​ដោយសារ​ជំនឿ។​


ដូច្នេះ​ចំពោះ​ការ​បរិភោគ​សំណែន​ដល់​រូប​ព្រះ​ គឺ​យើង​ដឹង​ហើយ​ថា​ រូប​ព្រះ​នៅ​ក្នុង​លោកិយ​នេះ​គ្មាន​បាន​ការ​អ្វី​ឡើយ​ ហើយ​យើង​ដឹង​ទៀត​ថា​ ក្រៅ​ពី​ព្រះជាម្ចាស់​ គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ​


អ្នក​សម្រុះ​សម្រួល​មិន​មែន​សម្រាប់​ភាគី​តែ​ម្ខាង​ឡើយ​ ប៉ុន្តែ​ព្រះជាម្ចាស់​គឺ​មួយ​អង្គ​ប៉ុណ្ណោះ។​


គោល​បំណង​របស់​សេចក្ដី​បង្គាប់​នេះ​ គឺ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​កើត​ចេញ​ពី​ចិត្ដ​បរិសុទ្ធ​ ពី​មនសិការ​ល្អ​ និង​ពី​ជំនឿ​ដ៏​ឥត​ពុត​ត្បុត​


ដ្បិត​មាន​ព្រះជាម្ចាស់​តែ​មួយ​ ហើយ​មាន​អ្នក​សម្រុះ​សម្រួល​តែ​មួយ​រវាង​ព្រះជាម្ចាស់​ និង​មនុស្ស​ គឺ​ព្រះគ្រិស្ដ​យេស៊ូ​ដែល​ជា​មនុស្ស​


អ្នក​ជឿ​ថា​មាន​ព្រះជាម្ចាស់​តែ​មួយ​ នោះ​ត្រឹមត្រូវ​ហើយ​ សូម្បី​តែ​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ​ ហើយ​វា​ភ័យខ្លាច​ទៀត​ផង។​


គឺ​ជា​ព្រះជាម្ចាស់​តែ​មួយ​ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ បាន​ប្រកប​ដោយ​សិរី​រុងរឿង​ ភាព​ឧត្ដុង្គឧត្ដម​ ព្រះ​ចេស្ដា​ និង​សិទ្ធិ​អំណាច​ តាំង​ពីមុន​អស់កល្ប​ជានិច្ច​ ទាំង​នៅ​ពេល​ឥឡូវ​នេះ​ដរាប​អស់កល្ប​ជានិច្ច។ ​អាម៉ែន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម