Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 12:27 - Khmer Christian Bible

27 ព្រះអង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ ប៉ុន្ដែ​ជា​ព្រះរបស់​មនុស្ស​រស់​ អ្នក​រាល់គ្នា​យល់​ច្រឡំ​ធំ​ណាស់»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ព្រះ​មិនមែន​ជា​ព្រះ​របស់​មនុស្សស្លាប់​ទេ គឺ​ជា​ព្រះរបស់​មនុស្ស​រស់​។ អ្នករាល់គ្នា​យល់ខុស​ទាំងស្រុង​ហើយ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ​ទេ​តើ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ព្រះ‌ជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត។ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ​ទេ​តើ អ្នក​រាល់​គ្នា​ភាន់‌ច្រឡំ​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 អុលឡោះ​មិន​មែន​ជា​ម្ចាស់​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ម្ចាស់​របស់​មនុស្ស​ដែល​មាន​ជីវិត។ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង​ហើយ!»។

សូមមើលជំពូក ចម្លង




ម៉ាកុស 12:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ពួក​លោក​យល់​ច្រឡំ​ហើយ​ ព្រោះ​ពួក​លោក​មិន​យល់​បទគម្ពីរ​ និង​អំណាច​របស់​ព្រះជាម្ចាស់​


យើង​ជា​ព្រះ​របស់​អ័បា្រហាំ​ ជា​ព្រះ​របស់​អ៊ីសាក​ និង​ជា​ព្រះ​របស់​យ៉ាកុប​ ដូច្នេះ​ ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ តែ​ជា​ព្រះ​របស់​មនុស្ស​រស់»។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​មិន​យល់​បទ​គម្ពីរ​ និង​អំណាច​របស់​ព្រះជាម្ចាស់​ទេ​ តើ​នេះ​មិន​មែន​ជា​ហេតុ​ផល​ដែល​អ្នក​រាល់គ្នា​យល់​ច្រឡំ​ទេ​ឬ?​


ដូច្នេះ​ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ ប៉ុន្ដែ​ជា​ព្រះ​របស់​មនុស្ស​រស់​ ព្រោះ​មនុស្ស​ទាំង​អស់​មាន​ជីវិត​ដោយសារ​ព្រះអង្គ»។​


ហេតុនោះ​ហើយ​បាន​ជា​ព្រះគ្រិស្ដ​សោយ​ទិវង្គត​ ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ ដើម្បី​ធ្វើ​ជា​ព្រះអម្ចាស់​លើ​ទាំង​មនុស្ស​ស្លាប់​ និង​មនុស្ស​រស់។​


ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក​របស់​ជនជាតិ​ជាច្រើន»។​ គាត់​ជា​ឪពុក​របស់​យើង​នៅ​ក្នុង​ព្រះ​វត្ដមាន​របស់​ព្រះជាម្ចាស់​ ដែល​គាត់​បាន​ជឿ​ គឺ​ជា​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​វិញ​ និង​មាន​បន្ទូល​ឲ្យ​អ្វី​ដែល​គ្មាន​រូបរាងត្រលប់​ជា​មាន​រូបរាង។​


អស់​រយៈ​ពេល​សែសិប​ឆ្នាំ​។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ក្រោធ​ចំពោះ​មនុស្ស​ជំនាន់​នេះ​ ហើយ​បាន​និយាយ​ថា​ ចិត្ត​របស់​ពួកគេ​វង្វេង​ជានិច្ច ពួកគេ​មិន​ស្គាល់​ផ្លូវ​របស់​យើង​ឡើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម