Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 12:15 - Khmer Christian Bible

15 ព្រះអង្គ​ជ្រាប​ពី​ពុត​ត្បុត​ពួកគេ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ល្បង​ល​ខ្ញុំ​ដូច្នេះ?​ ចូរ​យក​ប្រាក់​មួយ​ឌេណារី​ឲ្យ​ខ្ញុំ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ពុតត្បុត​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​ពួកគេ​ថា៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​? ចូរ​យក​កាក់​ឌេណារីមក​ឲ្យ​ខ្ញុំ​មើល​មើល៍”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 តើ​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់?» ប៉ុន្តែ ព្រះ‌អង្គ​ជ្រាប​ពី​ពុត​ត្បុត​របស់​គេ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង​ល​ខ្ញុំ​ដូច្នេះ? ចូរ​យក​ប្រាក់​កាក់​មួយ​មក​ឲ្យ​ខ្ញុំ​មើល​មើល៍»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌យេស៊ូ​ឈ្វេង​យល់​ពុត‌ត្បុត​របស់​គេ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ? សុំ​យក​ប្រាក់​មួយ​កាក់​មក​ឲ្យ​ខ្ញុំ​មើល​មើល៍»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 តើ​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់ ប៉ុន្តែ​ទ្រង់​ស្គាល់​ពុត​មាយា​របស់​គេ ក៏​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ល្បង​ល​ខ្ញុំ ចូរ​យក​ប្រាក់​កាក់​ធំ​មក​ឲ្យ​ខ្ញុំ​មើល

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អ៊ីសា​ឈ្វេង​យល់​ពុត‌ត្បុត​របស់​គេ អ៊ីសា​ឆ្លើយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ? សុំ​យក​ប្រាក់​មួយ​កាក់​មក​ឲ្យ​ខ្ញុំ​មើល​មើល៍»។

សូមមើលជំពូក ចម្លង




ម៉ាកុស 12:15
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​បាន​ព្រម​ព្រៀង​ជាមួយ​ពួក​កម្មករ​ថា​ឲ្យ​ឈ្នួល​មួយ​ថ្ងៃ​មួយ​ឌេណារី​ គាត់​ក៏​ឲ្យ​ពួកគេ​ទៅ​ឯ​ចម្ការ​ទំពាំង​បាយជូរ​របស់​គាត់។​


ប៉ុន្ដែ​ព្រះយេស៊ូ​ជ្រាប​ពី​បំណង​អាក្រក់​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ថា៖​ «មនុស្ស​មាន​ពុត​អើយ‍!​ ហេតុអ្វី​ក៏​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​ដូច្នេះ?​


ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ចូល​មក​ល្បង​ល​ព្រះអង្គ​ ដោយ​ទូល​សួរ​ថា៖​ «បើ​ប្ដី​លែង​ប្រពន្ធ​ តើ​វិន័យ​អនុញ្ញាត​ដែរ​ឬ​ទេ?»​


ពេល​មក​ដល់​ ពួកគេ​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ យើង​ដឹង​ថា​ លោក​ពិត​ត្រង់​ លោក​មិន​ខ្វល់​ពី​អ្នក​ណា​ទេ​ ព្រោះ​លោក​មិន​យោគ​យល់​មុខ​មនុស្ស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត។​ ដូច្នេះ​ តើ​ការ​បង់​ពន្ធ​ឲ្យ​ព្រះ​ចៅ​អធិរាជ​នោះ​ តឹ្រម​ត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?​ តើ​យើង​គួរ​បង់​ ឬ​ក៏​មិន​គួរ​បង់?»​


គេ​ក៏​យក​កាក់​មួយ​ឲ្យ​ទៅ​ព្រះអង្គ​ រួច​ព្រះអង្គ​សួរ​ពួកគេ​ថា៖​ «តើ​រូប​ និង​ចំណារ​លើ​កាក់​នេះ​ជា​របស់​នរណា?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ជា​របស់​ព្រះ​ចៅ​អធិរាជ»​


ពេល​ព្រះអង្គ​ឈ្វេង​យល់​ពី​ល្បិច​កល​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​


ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ជា​លើក​ទី​បី​ថា៖​ «ស៊ីម៉ូន​ កូន​លោក​យ៉ូហាន​អើយ!​ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ?»​ លោក​ពេត្រុស​បាន​ព្រួយ​ចិត្ត​ ព្រោះ​ព្រះអង្គ​មាន​បន្ទូល​សួរ​គាត់​ដល់​ទៅ​បី​ដង​ថា​ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ?​ ដូច្នេះ​គាត់​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ព្រះអង្គ​ដឹង​គ្រប់​ការ​ទាំង​អស់​ គឺ​ព្រះអង្គ​បាន​ដឹង​ហើយ​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ឲ្យ​ចំណី​ដល់​ចៀម​របស់​ខ្ញុំ​ផង!​


ពួកគេ​និយាយ​ដូច្នេះ​ដោយ​ល្បងល​ព្រះអង្គ​ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ព្រះអង្គ​ ប៉ុន្ដែ​ព្រះយេស៊ូ​បាន​ឱន​សរសេរ​នៅ​លើ​ដី​ដោយ​ម្រាម​ដៃ​


ពេល​នោះ​លោក​ពេត្រុស​ក៏​និយាយ​ទៅ​នាង​ថា៖​ «ហេតុអ្វី​បាន​ជា​អ្នក​ព្រមព្រៀង​គ្នា​ល្បងល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ដូច្នេះ?​ មើល៍​ ជើង​របស់​ពួក​អ្នក​ដែល​បញ្ចុះ​សព​ប្ដី​របស់​នាង​នៅ​មាត់​ទ្វារ​ហើយ​ ពួកគេ​នឹង​សែង​នាង​យកទៅ​ដែរ»។​


កុំ​ល្បង​នឹង​ព្រះគ្រិស្ដ​ដូចជា​ពួកគេ​ខ្លះ​បាន​ល្បង​ ហើយ​ត្រូវ​ស្លាប់​ដោយ​ពស់​ចឹក​


អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ គ្មាន​អ្វី​អាច​លាក់បាំង​ពី​ព្រះភក្ដ្រ​ព្រះអង្គ​បាន​ឡើយ​ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធតែ​នៅ​ទទេ​ឥត​បិតបាំង​សោះ​ឡើយ​នៅ​ចំពោះ​ព្រះនេត្រ​របស់​ព្រះអង្គ​ ដែល​យើង​ត្រូវ​រាយរាប់​ប្រាប់។​


យើង​នឹង​សម្លាប់​កូន​ចៅ​របស់​នាង​ រីឯ​ក្រុមជំនុំ​ទាំង​អស់​នឹង​ដឹង​ថា​ យើង​នេះ​ហើយ​ដែល​ឈ្វេង​យល់​ពី​ចិត្ដ​គំនិត​ ហើយ​យើង​នឹង​សង​អ្នក​រាល់គ្នា​តាម​ការ​ប្រព្រឹត្ដិ​រៀងៗ​ខ្លួន​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម