Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 11:4 - Khmer Christian Bible

4 ពួកគេ​ក៏​ចេញ​ទៅ​ ហើយ​បាន​ឃើញ​កូន​លា​មួយ​ក្បាល​ ដែល​គេ​ចង​ទៅ​នឹង​ទ្វារ​នៅ​តាម​ផ្លូវ​ រួច​ពួកគេ​ក៏​ស្រាយ​វា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 សិស្សពីរនាក់​ចេញទៅ ហើយ​ឃើញ​កូនលា​មួយ​ដែល​គេ​ចង​ទុក​នឹង​ទ្វារ​ខាងក្រៅ​នៅក្បែរ​ផ្លូវ ពួកគេ​ក៏​ស្រាយ​វា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 សិស្ស​ទាំង​ពីរ​ក៏​ចេញ​ទៅ ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក​នៅ​មាត់​ទ្វារ​ខាង​ក្រៅ ក្បែរ​ផ្លូវ ហើយ​គេ​ក៏​ស្រាយ​វា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 សិស្ស​ទាំង​ពីរ​រូប​ចេញ​ដំណើរ​ទៅ ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក​នៅ​មាត់​ទ្វារ ខាង​ក្រៅ​ផ្ទះ ក្បែរ​ផ្លូវ ហើយ​ក៏​ស្រាយ​វា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 អ្នក​ទាំង​២​ក៏​ទៅ ឃើញ​កូន​លា​គេ​ចង​ទុក​នៅ​មាត់​ទ្វារ ត្រង់​កន្លែង​ផ្លូវ​ប្រសព្វ រួច​ក៏​ស្រាយ​វា

សូមមើលជំពូក ចម្លង

អាល់គីតាប

4 សិស្ស​ទាំង​ពីរ​នាក់​ចេញ​ដំណើរ​ទៅ ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក​នៅ​មាត់​ទ្វារ ខាង​ក្រៅ​ផ្ទះ ក្បែរ​ផ្លូវ​ហើយ​ក៏​ស្រាយ​វា។

សូមមើលជំពូក ចម្លង




ម៉ាកុស 11:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​ភូមិ​នៅ​ទល់​មុខ​អ្នក​ ហើយ​ភ្លាម​នោះ​អ្នក​នឹង​ឃើញ​មេលា​មួយ​ដែល​គេ​ចង​ទុក​ជាមួយ​កូន​របស់​វា​ ចូរ​ស្រាយ​នាំ​មក​ឲ្យ​ខ្ញុំ​


ពួក​សិស្ស​ក៏​ធ្វើ​ដូច​ដែល​ព្រះយេស៊ូ​បាន​បង្គាប់​ ហើយ​ពួកគេ​ក៏​រៀបចំ​ពិធី​បុណ្យ​រំលង។​


ប្រសិន​បើ​អ្នក​ណា​និយាយ​មក​អ្នក​ថា​ ហេតុ​អ្វី​ធ្វើ​ដូច្នេះ?​ ចូរ​ប្រាប់​គេ​ថា​ ព្រះអម្ចាស់​ត្រូវ​ការ​វា​ ហើយ​ព្រះអង្គ​នឹង​បញ្ជូន​វា​មក​ទី​នេះ​វិញ​ភ្លាម»​


អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​ និយាយ​ទៅ​ពួកគេ​ថា៖​ «អ្នក​ស្រាយ​កូន​លា​នេះ​ធ្វើ​អ្វី?»​


ម្ដាយ​របស់​ព្រះអង្គ​ប្រាប់​ពួកអ្នក​បម្រើ​ថា៖​ «ចូរ​ធ្វើ​តាម​អ្វី​ដែល​កូន​ខ្ញុំ​ប្រាប់​ចុះ»។​


ដោយសារ​ជំនឿ​ លោក​អ័ប្រាហាំ​បាន​ស្ដាប់​បង្គាប់​ ពេល​ព្រះ​ជាម្ចាស់​ត្រាស់ហៅ​គាត់​ឲ្យ​ចេញ​ដំណើរ​ទៅ​កន្លែង​មួយ​ ដែល​គាត់​ត្រូវ​ទទួល​ទុក​ជា​មរតក​ ហើយ​គាត់​បាន​ចេញ​ទៅ​ដោយ​មិន​ដឹង​ថា​ទៅ​កន្លែង​ណា​ផង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម