Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 10:49 - Khmer Christian Bible

49 ព្រះយេស៊ូ​ក៏​ឈប់​ និង​មាន​បន្ទូល​ថា៖​ «ចូរ​ហៅ​គាត់​មក»​ គេ​ក៏​ហៅ​បុរស​ខ្វាក់​នោះ​ ទាំង​និយាយ​ទៅ​គាត់​ថា៖​ «ចូរ​អរ​សប្បាយ​ ហើយ​ក្រោក​ឈរ​ឡើង​ លោក​ហៅ​អ្នក​ហើយ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

49 ព្រះយេស៊ូវ​ក៏​ឈប់ ហើយ​មានបន្ទូលថា​៖“ចូរ​ហៅ​គាត់​មក”។ គេ​ក៏​ហៅ​បុរស​ខ្វាក់ភ្នែក​នោះ​ដោយ​និយាយថា​៖ “ចូរ​មានទឹកចិត្តឡើង! ក្រោកឈរ​មក លោក​ហៅ​អ្នក”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

49 ព្រះ‌យេស៊ូវ​ឈប់ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ហៅ​គាត់​មក»។ គេ​ក៏​ហៅ​បុរស​ខ្វាក់​នោះ​មក ដោយ​ពោល​ទៅ​គាត់​ថា៖ «ចូរ​សង្ឃឹម​ចុះ ហើយ​ក្រោក​ឡើង លោក​ហៅ​អ្នក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

49 ព្រះ‌យេស៊ូ​ក៏​ឈប់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ហៅ​គាត់​មក»។ គេ​ហៅ​មនុស្ស​ខ្វាក់​មក ដោយ​ពោល​ថា៖ «កុំ​អស់​សង្ឃឹម ក្រោក​ឡើង លោក​ហៅ​អ្នក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

49 នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឈប់ ហើយ​ប្រាប់​ឲ្យ​គេ​ហៅ​គាត់​មក គេ​ក៏​ហៅ​មក ដោយ​ប្រាប់​ថា ចូរ​សង្ឃឹម​ចុះ ហើយ​ក្រោក​ឡើង លោក​ហៅ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

49 អ៊ីសា​ក៏​ឈប់​ហើយ​ប្រាប់​ថា៖ «សុំ​ហៅ​គាត់​មក»។ គេ​ហៅ​មនុស្ស​ខ្វាក់​មក ដោយ​ពោល​ថា៖ «កុំ​អស់​សង្ឃឹម​ក្រោក​ឡើង អ៊ីសា​ហៅ​អ្នក»។

សូមមើលជំពូក ចម្លង




ម៉ាកុស 10:49
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍​មាន​គេ​នាំ​មនុស្ស​ស្លាប់​ដៃ​ជើង​ម្នាក់​ ដេក​លើ​គ្រែ​ មក​រក​ព្រះអង្គ​ ពេល​ព្រះយេស៊ូ​ទត​ឃើញ​ជំនឿ​របស់​ពួកគេ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​មនុស្ស​ស្លាប់​ដៃ​ជើង​នោះ​ថា៖​ «ចូរ​មាន​ទឹក​ចិត្ដឡើង​ កូន​អើយ!​ បាប​របស់​អ្នក​បាន​ទទួល​ការ​លើកលែង​ទោស​ហើយ»។​


គាត់​ក៏​បោះ​អាវ​គាត់​ចោល​ លោត​ឡើង​ ហើយ​ក៏​មក​ឯ​ព្រះយេស៊ូ​


ព្រះយេស៊ូ​ក៏​ឈប់​ ហើយ​បង្គាប់​ឲ្យ​គេ​នាំ​មនុស្ស​ខ្វាក់​នោះ​មក​ឯ​ព្រះអង្គ​ ពេល​គេ​នាំ​គាត់​មក​ជិត​ ព្រះអង្គ​ក៏​សួរ​គាត់​ថា៖​


ពេល​នាង​បាន​និយាយ​ដូច្នោះ​ហើយ​ ក៏​ទៅ​ហៅ​នាង​ម៉ារា​ ជា​ប្អូន​ស្រី​របស់​នាង​ដោយ​ស្ងាត់ៗ​ថា៖​ «លោកគ្រូ​មក​ដល់​ហើយ​ លោកគ្រូ​បាន​ហៅ​ប្អូន»។​


ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​មាន​លក្ខណៈ​ដូច​ជា​បងប្អូន​របស់​ព្រះអង្គ​គ្រប់​យ៉ាង​ ដើម្បី​ត្រលប់​ជា​សម្ដេច​សង្ឃ​ដ៏​មាន​ចិត្ត​មេត្តា​ករុណា​ និង​ស្មោះត្រង់​ក្នុង​កិច្ចការ​ដែល​ទាក់ទង​នឹង​ព្រះជាម្ចាស់​ ហើយ​ថ្វាយ​តង្វាយ​លោះបាប​របស់​ប្រជាជន​


ព្រោះ​សម្ដេច​សង្ឃ​ដែល​យើង​មាន​នោះ​ មិន​មែន​មិន​ចេះ​អាណិត​អាសូរ​ដល់​ភាព​ទន់ខ្សោយ​របស់​យើង​ទេ​ ដ្បិត​ព្រះអង្គ​ក៏​ធ្លាប់​ត្រូវ​ល្បួង​គ្រប់​បែប​យ៉ាង​ដូច​យើង​ដែរ​ ប៉ុន្ដែ​ព្រះអង្គ​គ្មាន​បាប​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម