Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 10:3 - Khmer Christian Bible

3 ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​លោក​ម៉ូសេ​បង្គាប់​អ្នក​រាល់គ្នា​យ៉ាង​ដូច​ម្ដេច​ខ្លះ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ព្រះអង្គ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖“តើ​ម៉ូសេ​បាន​បង្គាប់​អ្វី​ដល់​អ្នករាល់គ្នា​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «តើ​លោក​ម៉ូសេ​បាន​បង្គាប់​អ្នក​រាល់​គ្នា​ដូច​ម្តេច?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​លោក​ម៉ូសេ​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​អ្វី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា តើ​លោក​ម៉ូសេ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ថា​ដូច​ម្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ៊ីសា​សួរ​ថា៖ «តើ​ណាពី​ម៉ូសា បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​អ្វី?»។

សូមមើលជំពូក ចម្លង




ម៉ាកុស 10:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ចូល​មក​ល្បង​ល​ព្រះអង្គ​ ដោយ​ទូល​សួរ​ថា៖​ «បើ​ប្ដី​លែង​ប្រពន្ធ​ តើ​វិន័យ​អនុញ្ញាត​ដែរ​ឬ​ទេ?»​


ពួកគេ​និយាយ​ថា៖​ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​បុរស​សរសេរ​សំបុត្រ​លែង​លះ​ រួច​លែង​ប្រពន្ធ»​


ក្រោយមក​ មាន​អ្នក​ជំនាញ​ច្បាប់​ម្នាក់​បាន​ក្រោក​ឈរ​ឡើង​ល្បង​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​នឹង​បាន​ជីវិត​អស់​កល្ប​ជានិច្ច​ជា​មរតក?»​


រួច​អ្នក​រាល់​គ្នា​ខំ​ស្រាវជ្រាវ​បទគម្ពីរ​ ព្រោះ​អ្នក​រាល់គ្នា​ស្មាន​ថា​ អាច​មាន​ជីវិត​អស់កល្ប​ជានិច្ច​ដោយសារ​បទគម្ពីរ​ទាំង​នោះ​ ប៉ុន្ដែ​បទគម្ពីរ​ទាំង​នោះ​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ។​


ឱ​ ពួកអ្នក​ចង់​នៅ​ក្រោម​ក្រឹត្យវិន័យ​អើយ!​ សូម​ប្រាប់​ខ្ញុំ​មើល៍​ តើ​អ្នក​រាល់គ្នា​មិន​ឮ​សេចក្តី​ដែល​ក្រឹត្យវិន័យ​ចែង​ទេ​ឬ?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម