Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលេម៉ូន 1:19 - Khmer Christian Bible

19 ប៉ូល​ខ្ញុំ​សរសេរ​ដោយ​ផ្ទាល់​ដៃ​ថា​ ខ្ញុំ​នឹង​សង​អ្នក​វិញ​ ប៉ុន្ដែ​ខ្ញុំ​មិន​រំលឹក​អ្នក​ទេ​ថា​ សូម្បី​តែ​ខ្លួន​អ្នក​ផ្ទាល់​ក៏​ជំពាក់​ខ្ញុំ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ខ្ញុំ ប៉ូល សូម​សរសេរ​ដោយ​ដៃខ្ញុំផ្ទាល់​ថា ខ្ញុំ​នឹង​សងវិញ​——​ខ្ញុំ​មិនបាច់រំលើក​ថា​អ្នក​ក៏​ជំពាក់​ខ្ញុំ​ដែរ សូម្បីតែ​ខ្លួនអ្នកផ្ទាល់​‍!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ខ្ញុំ ប៉ុល សរសេរ​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់​ថា ខ្ញុំ​នឹង​សង​អ្នក តែ​ខ្ញុំ​មិន​បាច់​រំឭក​អ្នក​ទេ​ថា សូម្បី​តែ​ខ្លួន​អ្នក​ផ្ទាល់​ក៏​ជំពាក់​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ខ្ញុំ ប៉ូល ខ្ញុំ​សរសេរ​ពាក្យ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់​ថា ខ្ញុំ​នឹង​សង​លោក​ប្អូន​វិញ (ខ្ញុំ​មិន​បាច់​រំឭក​ថា លោក​ប្អូន​ក៏​នៅ​ជំពាក់​ខ្ញុំ​ផង​ដែរ​នោះ​ទេ គឺ​នៅ​ជំពាក់​រូប​លោក​ប្អូន​ផ្ទាល់​តែ​ម្ដង)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ប៉ុល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​នឹង​សង​អ្នក តែ​ដែល​អ្នក​ជំពាក់​ខ្ញុំ ទាំង​ខ្លួន​អ្នក​ផង នោះ​មិន​ថា​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ខ្ញុំ ប៉ូល ខ្ញុំ​សរសេរ​ពាក្យ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់​ថា ខ្ញុំ​នឹង​សង​លោក​ប្អូន​វិញ (ខ្ញុំ​មិន​បាច់​រំលឹក​ថា លោក​ប្អូន​ក៏​នៅ​ជំពាក់​ខ្ញុំ​ផង​ដែរ​នោះ​ទេ គឺ​នៅ​ជំពាក់​រូប​លោក​ប្អូន​ផ្ទាល់​តែ​ម្ដង)។

សូមមើលជំពូក ចម្លង




ភីលេម៉ូន 1:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ឈ្មោះ​ទើទាស​ជា​អ្នក​សរសេរ​សំបុត្រ​របស់​លោក​ប៉ូល​នេះ​ ក៏​សូម​ជម្រាបសួរ​ដល់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះអម្ចាស់​ដែរ។​


ដ្បិត​ថ្វីបើ​នៅ​ក្នុង​ព្រះគ្រិស្ដ​ អ្នក​រាល់គ្នា​មាន​អ្នក​មើល​ថែ​មួយម៉ឺន​នាក់​ ប៉ុន្ដែ​គ្មាន​ឪពុក​ច្រើន​ទេ​ គឺ​ខ្ញុំ​ទេ​ដែល​បាន​បង្កើត​អ្នក​រាល់គ្នា​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​តាមរយៈ​ដំណឹង​ល្អ​


ខ្ញុំ​ប៉ូល​ ដែល​តាម​សំបក​ក្រៅ​ជា​មនុស្ស​សុភាព​ពេល​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​មោះមុត​ចំពោះ​អ្នក​រាល់គ្នា​ពេល​មិន​នៅ​ជាមួយ​ ខ្ញុំ​សូម​លើក​ទឹក​ចិត្ដ​អ្នក​រាល់គ្នា​ដោយ​ចិត្ដ​ស្លូត​បូត​ និង​សេចក្ដី​ប្រណី​របស់​ព្រះគ្រិស្ដ​


អ្នក​រាល់គ្នា​ទេ​តើ​ជា​សំបុត្រ​របស់​យើង​ដែល​បាន​កត់ត្រា​ទុក​នៅ​ក្នុង​ចិត្ដ​របស់​យើង​ ដែល​មនុស្ស​ទាំង​អស់​បាន​អាន​ និង​បាន​ដឹង​គ្រប់​គ្នា​


ក្រែងលោ​ បើ​សិន​ជា​មាន​ពួកអ្នក​ស្រុក​ម៉ាសេដូន​មក​ជាមួយ​ខ្ញុំ​ ហើយ​ឃើញ​អ្នក​រាល់គ្នា​មិន​បាន​ត្រៀម​ នោះ​មិន​ត្រឹម​តែ​អ្នក​រាល់គ្នា​ទេ​ សូម្បី​តែ​យើង​ដែល​មាន​ការ​ទុកចិត្ដ​នេះ​ក៏​មាន​សេចក្ដី​ខ្មាស​ដែរ។​


មើល៍​ ខ្ញុំ​ប៉ូល​សូម​ប្រាប់​អ្នក​រាល់គ្នា​ថា​ បើ​អ្នក​រាល់គ្នា​កាត់ស្បែក​ នោះ​ព្រះគ្រិស្ដ​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​រាល់គ្នា​ទេ​


មើល៍​ ខ្ញុំ​សរសេរ​អក្សរ​ធំៗ​មក​អ្នក​រាល់គ្នា​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់​ថា​


ជូន​ចំពោះ​ធីម៉ូថេ​ ជា​កូន​ពិត​ប្រាកដ​របស់​ខ្ញុំ​ខាង‍​ឯ​ជំនឿ។​ សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ប្រទាន​ព្រះគុណ​ សេចក្ដី​មេត្ដា​ករុណា​ និង​សេចក្ដី​សុខសាន្ដ​ដល់​អ្នក។​


ជូន​ចំពោះ​ទីតុស​ជា​កូន​ពិត​ប្រាកដ​ស្របតាម​ជំនឿ​តែ​មួយ​ សូម​ឲ្យ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ និង​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក។​


បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក​ ឬ​ជំពាក់​អ្នក​ សូម​គិត​លើ​ខ្ញុំ​ចុះ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម