Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 3:7 - Khmer Christian Bible

7 ប៉ុន្ដែ​ដោយសារ​ព្រះគ្រិស្ដ​ អ្វីៗ​ដែល​ធ្លាប់​តែ​ជា​ការ​ចំណេញ​ដល់​ខ្ញុំ​នោះ​ ខ្ញុំ​បាន​រាប់​ជា​ការ​ខាតបង់​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 យ៉ាងណាមិញ អ្វីៗដែល​ពីមុន​ជា​ចំណេញ​ដល់​ខ្ញុំ​នោះ ឥឡូវនេះ​ខ្ញុំ​បាន​ចាត់ទុកថា​ជា​ការខាតបង់​វិញ ដោយសារតែ​ព្រះ​គ្រីស្ទ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 តែ​អ្វីៗ​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន​នោះ ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ព្រោះ​តែ​ព្រះ‌គ្រីស្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ប៉ុន្តែ អ្វីៗ​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា​មាន​តម្លៃ​សម្រាប់​ខ្ញុំ​នោះ ខ្ញុំ​ចាត់​ទុក​ទាំង​អស់​ថា​ឥត​បាន​ការ​ទៅ​វិញ ព្រោះ​តែ​ព្រះ‌គ្រិស្ត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ប៉ុន្តែ សេចក្ដី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន នោះ​ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ក៏​ប៉ុន្ដែ អ្វីៗ​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា មាន​តម្លៃ​សម្រាប់​ខ្ញុំ​នោះ ខ្ញុំ​ចាត់​ទុក​ទាំង​អស់​ថា​ឥត​បាន​ការ​ទៅ​វិញ ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស

សូមមើលជំពូក ចម្លង




ភីលីព 3:7
20 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​មនុស្ស​ម្នាក់​ទទួល​បាន​ពិភពលោក​ទាំង​មូល​ ប៉ុន្ដែ​បាត់​បង់​ជីវិត​របស់​ខ្លួន​ តើ​មាន​ប្រយោជន៍​អ្វី?​ តើ​មនុស្ស​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?​


គាត់​ក៏​បោះ​អាវ​គាត់​ចោល​ លោត​ឡើង​ ហើយ​ក៏​មក​ឯ​ព្រះយេស៊ូ​


«បើ​អ្នកណា​មក​ឯ​ខ្ញុំ​ ដោយ​មិន​ស្អប់​ឪពុក​ម្ដាយ​ ប្រពន្ធ​កូន​ បងប្អូន​ប្រុស​ស្រី​ និង​សូម្បី​តែ​ជីវិត​របស់​ខ្លួន​ទេ​ អ្នក​នោះ​មិន​អាច​ធ្វើជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ​


ដូច្នេះ​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា​ បើ​មិន​លះបង់​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ខ្លួន​ទេ​ នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ។​


ចៅហ្វាយ​ក៏​សរសើរ​មេការ​ដ៏​ទុច្ចរិត​នោះ​ ព្រោះ​គាត់​បាន​ប្រព្រឹត្ដ​យ៉ាង​ឆ្លាតវៃ។​ នៅ​ជំនាន់​របស់​ពួកគេ​នេះ​ ពួក​កូន​ចៅ​នៃ​លោកិយ​ឆ្លាត​ជាង​ពួក​កូន​ចៅ​នៃ​ពន្លឺ។​


ពេល​ពួកគេ​បាន​បរិភោគ​អាហារ​ឆ្អែត​ហើយ​ ពួកគេ​ក៏​សម្រាល​សំពៅ​ដោយ​ទម្លាក់​ស្រូវ​ទៅ​ក្នុង​សមុទ្រ​


​គាត់​បាន​រាប់​សេចក្ដី​ត្មះតិះដៀល​ដោយ​ព្រោះ​ព្រះគ្រិស្ដ​ថា​ជា​ទ្រព្យ​សម្បត្ដិ​ដ៏​ប្រសើរ​ជាង​ទ្រព្យ​សម្បត្តិ​ទាំងឡាយ​នៅ​ស្រុក​អេស៊ីព្ទ​ ដ្បិត​គាត់​បាន​សម្លឹង​ទៅឯ​រង្វាន់‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម