Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 3:18 - Khmer Christian Bible

18 ដ្បិត​ខ្ញុំ​តែងតែ​ប្រាប់​អ្នក​រាល់គ្នា​ជា​ញឹកញាប់​ ហើយ​នៅ​ពេល​នេះ​ខ្ញុំ​សូម​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ម្ដង​ទៀត​ថា​ មាន​មនុស្ស​ច្រើន​ណាស់​ដែល​រស់នៅ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 តាមពិត​មាន​មនុស្ស​ជាច្រើន ដែល​ខ្ញុំ​ធ្លាប់​ប្រាប់​អ្នករាល់គ្នា​ជាច្រើនលើកច្រើនសា​មកហើយ ហើយ​ឥឡូវនេះ​ខ្ញុំ​សូម​ប្រាប់​ម្ដងទៀត​ទាំងទឹកភ្នែក​ថា គេ​រស់នៅ​ជា​ខ្មាំងសត្រូវ​នឹង​ឈើឆ្កាង​របស់​ព្រះ​គ្រីស្ទ​ទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយៗ ហើយ​ឥឡូវ​នេះ ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត​ថា គេ​រស់​នៅ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះ‌គ្រីស្ទ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ខ្ញុំ​ធ្លាប់​បាន​ជម្រាប​បងប្អូន​ជា​រឿយៗ​មក​ហើយ ហើយ​នៅ​ពេល​នេះ​ទៀត ខ្ញុំ​ក៏​សូម​ជម្រាប​បងប្អូន​ទាំង​ទឹក​ភ្នែក​ថា មាន​បងប្អូន​ជា​ច្រើន​នាក់​រស់​នៅ​ជា​សត្រូវ​នឹង​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រិស្ត*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយៗ ហើយ​ឥឡូវ​នេះ ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត​ថា គេ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះ‌គ្រីស្ទ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ខ្ញុំ​ធ្លាប់​បាន​ជម្រាប​បង​ប្អូន​ជា​រឿយៗ​មក​ហើយ ហើយ​នៅ​ពេល​នេះ​ទៀត ខ្ញុំ​ក៏​សូម​ជម្រាប​បង​ប្អូន​ទាំង​ទឹក​ភ្នែក​ថា មាន​បង​ប្អូន​ជា​ច្រើន​នាក់ រស់​នៅ​ជា​សត្រូវ​នឹង​ឈើ​ឆ្កាង​របស់​អាល់ម៉ា‌ហ្សៀស។

សូមមើលជំពូក ចម្លង




ភីលីព 3:18
30 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ព្រះអង្គ​យាង​មក​ជិត​ដល់​ក្រុង​យេរូសាឡិម​ ពេល​ព្រះអង្គ​មើល​ឃើញ​ក្រុង​ ក៏​យំ​ស្រណោះ​ក្រុង​នោះ​


គឺ​ខ្ញុំ​បាន​បម្រើ​ព្រះអម្ចាស់​ដោយ​ការ​បន្ទាបខ្លួន​ ដោយ​ទឹក​ភ្នែក​ និង​ដោយ​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​ដែល​កើតមាន​ចំពោះ​ខ្ញុំ​ ដោយសារ​បំណង​អាក្រក់​របស់​ជនជាតិ​យូដា​


ថា​ ខ្ញុំ​មាន​ទុក្ខព្រួយ​ជា​ខ្លាំង​ ហើយ​សោក​សង្រេង​ក្នុង​ចិត្ត​មិន​ស្បើយ​សោះ​


ដ្បិត​ដំណឹង​ល្អ​អំពី​ឈើឆ្កាងជា​សេចក្ដី​ចម្កួត​សម្រាប់​ពួកអ្នក​ដែល​កំពុង​វិនាស​ ប៉ុន្ដែ​ជា​អំណាច​របស់​ព្រះជាម្ចាស់​សម្រាប់​យើង​ ដែល​កំពុង​ទទួល​ការ​សង្គ្រោះ​


ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ​មនុស្ស​ទុច្ចរិត​នឹង​មិន​ទទួល​បាន​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ទេ​ឬ​ ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​ ទាំង​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ ពួក​ផិត​ក្បត់​ ពួក​មនុស្ស​រួម​ភេទ​ជាមួយ​ភេទ​ដូច​គ្នា


ដ្បិត​ពួក​មនុស្ស​បែប​នេះ​ជា​ពួក​សាវក​ក្លែងក្លាយ​ ជា​ពួក​អ្នក​ធ្វើ​ការ​ឆបោក​ដែល​ក្លែង​ខ្លួន​ជា​សាវក​របស់​ព្រះគ្រិស្ដ​


បើ​មាន​អ្នកណា​ម្នាក់​ខ្សោយ​ តើ​ខ្ញុំ​មិន​ខ្សោយ​ទេ‍​ឬ?​ បើ​មាន​អ្នកណា​ម្នាក់​ត្រូវ​គេ​ធ្វើ​ឲ្យ​ជំពប់​ដួល​ តើ​ខ្ញុំ​មិន​ឆេះឆួល​ទេ‍ឬ?​


ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់គ្នា​ ​ទាំង​ស្រក់​ទឹក​ភ្នែក​ ដោយ​មាន​សេចក្ដី​វេទនា​ជាច្រើន​ និង​ឈឺចាប់​ក្នុង​ចិត្ដ​ មិន​មែន​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ព្រួយ​ទេ​ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ពី​សេចក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​មាន​យ៉ាង​លើសលប់​ចំពោះ​អ្នក​រាល់គ្នា។​


ដែល​មិន​មែន​ជា​ដំណឹង​ល្អ​មួយ​ទៀត​នោះ​ទេ​ គឺ​គ្រាន់តែ​មាន​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ហើយ​ចង់​បង្ខូច​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ប៉ុណ្ណោះ។​


ដូច្នេះ​ ពេល​ខ្ញុំ​ឃើញ​ថា​ ពួកគេ​ដើរ​មិន​ត្រឹមត្រូវ​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ ខ្ញុំ​ក៏​សួរ​លោក​កេផាស​នៅ​ចំពោះ​មុខ​ពួកគេ​ទាំង​អស់​គ្នា​ថា​ បើ​លោក​ដែល​ជា​ជនជាតិ​យូដា​មិន​រស់នៅ​ដូច​ជនជាតិ​យូដា​ផង​ បែរ​ជា​រស់នៅ​ដូច​សាសន៍​ដទៃ​ តើ​លោក​បង្ខំ​សាសន៍​ដទៃ​ឲ្យ​រស់នៅ​ដូច​ជនជាតិ​យូដា​យ៉ាង​ដូច​ម្ដេច​បាន?​


ខ្ញុំ​មិន​ធ្វើ​ឲ្យ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ឥត​ប្រយោជន៍​ទេ​ ព្រោះ​បើ​សេចក្ដី​សុចរិត​មក​ដោយសារ​គម្ពីរ​វិន័យ​ នោះ​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ឥត​ប្រយោជន៍!​


សេចក្ដី​ឈ្នានីស​ ការ​ប្រមឹក​ ស៊ី​ផឹក​អ៊ូអែ​ និង​អ្វីៗ​ផ្សេង​ទៀត​ដែល​ស្រដៀង​នឹង​សេចក្ដី​ទាំង​នេះ​ ដូច​ដែល​ខ្ញុំ​ធ្លាប់​ប្រាប់​រួច​មក​ហើយ​ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ជា​មុន​ថា​ អស់​អ្នក​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ​ នឹង​មិន​បាន​ទទួល​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ឡើយ។​


អ្នក​ដែល​ចង់​សម្ញែង​ខ្លួន​ខាង​សាច់ឈាម​ អ្នក​ទាំង​នោះ​បាន​បង្ខំ​ឲ្យ​អ្នក​រាល់គ្នា​កាត់ស្បែក​ ដើម្បី​កុំ​ឲ្យ​ពួកគេ​ត្រូវ​បៀតបៀន​ដោយ​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ​ប៉ុណ្ណោះ​


រីឯ​ខ្ញុំ​វិញ​ សូម​កុំ​ឲ្យ​ខ្ញុំ​អួត​អំពី​អ្វី​ឡើយ​ ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ ហើយ​ដោយសារ​ឈើ​ឆ្កាង​ សម្រាប់​ខ្ញុំ​ លោកិយ​ត្រូវ​បាន​ឆ្កាង​ហើយ​ រួច​សម្រាប់​លោកិយ​ ខ្ញុំ​ក៏​ដូច្នោះ​ដែរ​


ដូច្នេះ​ហើយ​ ខ្ញុំ​និយាយ​សេចក្ដី​នេះ​ ទាំង​ធ្វើ​បន្ទាល់​នៅ​ក្នុង​ព្រះអម្ចាស់​ថា​ អ្នក​រាល់គ្នា​កុំ​រស់នៅ​ដូច​ជា​សាសន៍​ដទៃ​ដែល​រស់នៅ​តាម​គំនិត​ឥត​ប្រយោជន៍​របស់​ពួកគេ​ទៀត​ឡើយ​


ហើយ​នៅ​ក្នុង​គ្រប់​ទាំង​ការ​ទូល​អង្វរ​របស់​ខ្ញុំ​ ខ្ញុំ​តែងតែ​ទូល​អង្វរ​ដោយ​អំណរ​ សម្រាប់​អ្នក​ទាំង​អស់​គ្នា​ជានិច្ច​


មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​បំពាន​ ឬ​បោក​ប្រាស់​បងប្អូន​របស់​ខ្លួន​ក្នុង​រឿង​នេះ​ឡើយ​ ព្រោះ​ព្រះអម្ចាស់​នឹង​សងសឹក​ចំពោះ​រឿង​ទាំង​នេះ​ ដូច​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់គ្នា​ពី​មុន​ និង​បាន​បញ្ជាក់​រួច​ហើយ​


ព្រោះ​យើង​ឮ​ថា​ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​រស់នៅ​គ្មាន​សណ្ដាប់​ធ្នាប់​ ហើយ​មិន​ធ្វើ​ការ​អ្វី​សោះ​ ប៉ុន្ដែ​ចូល​ចិត្ដ​ជ្រៀត​ជ្រែក​កិច្ចការ​អ្នក​ដទៃ។​


ជា​ពិសេស​ ពួកអ្នក​ដែល​ដេញ​តាម​សេចក្ដី​ប៉ងប្រាថ្នា​ដ៏​ស្មោកគ្រោក​ខា​ងសាច់ឈាម​ ហើយ​មើលងាយ​អំណាច​គ្រប់គ្រង។​ ពួកគេ​ព្រហើន​ ហើយ​ធ្វើ​តាម​ទំនើងចិត្ដ មិន​ញញើត​នឹង​ប្រមាថ​ពួកអ្នក​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​ឡើយ​


ពួកគេ​ជា​រលក​សមុទ្រ​ដ៏​កំណាច​ ដែល​បែក​ពពុះ​ចេញ​ជា​សេចក្ដី​អាម៉ាស់​របស់​ខ្លួនឯង​ ជា​ផ្កាយ​វង្វេង​ទិស​ ដែល​មានសេចក្ដី​ងងឹត​សូន្យ​សុង​អស់​កល្ប​ជានិច្ច​បាន​បម្រុង​ទុក​សម្រាប់​ពួកគេ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម