Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 2:9 - Khmer Christian Bible

9 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​លើក​តម្កើង​ព្រះអង្គ​ឡើង​ ព្រមទាំង​ប្រទាន​ឲ្យ​ព្រះអង្គ​មាន​នាម​លើ​អស់​ទាំង​នាម​ផង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ហេតុនេះហើយបានជា​ព្រះ​លើកតម្កើង​ព្រះអង្គ ហើយ​ប្រទាន​ព្រះនាម​លើ​អស់ទាំង​នាម​ដល់​ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ លើក​តម្កើង​ព្រះអង្គ​ឡើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ព្រះអង្គ មាន​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ លើក​តម្កើង​អ៊ីសា​ឡើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​គាត់ មាន​នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់

សូមមើលជំពូក ចម្លង




ភីលីព 2:9
46 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ខ្ញុំ​ ហើយ​គ្មាន​អ្នកណា​ស្គាល់​ព្រះរាជ​បុត្រា​ទេ​ ក្រៅ​ពី​ព្រះវរ​បិតា​ ហើយ​ក៏​គ្មាន​អ្នកណា​ស្គាល់​ព្រះវរបិតា​ដែរ​ ក្រៅ​ពី​ព្រះរាជ​បុត្រា​ និង​អស់​អ្នក​ដែល​ព្រះរាជ​បុត្រា​សព្វ​ព្រះហឫទ័យ​បើក​សំដែង​ឲ្យ​ស្គាល់​តែ​ប៉ុណ្ណោះ។​


នោះ​ព្រះយេស៊ូ​ក៏​យាង​មក​ជិត​ពួកគេ​ មាន​បន្ទូល​ថា៖​ «ខ្ញុំ​បាន​ទទួល​សិទ្ធិ​អំណាច​ទាំងអស់​ ទាំង​នៅ​ស្ថានសួគ៌​ និង​នៅ​ផែនដី​


ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ខ្ញុំ​ ហើយ​គ្មាន​អ្នកណា​ស្គាល់​ថា​ ព្រះរាជ​បុត្រា​ជា​អ្នកណា​ទេ​ ក្រៅពី​ព្រះវរបិតា​ ហើយ​ក៏គ្មាន​អ្នកណា​ស្គាល់​ថា​ ព្រះវរបិតា​ជា​អ្នកណា​ដែរ​ ក្រៅពី​ព្រះរាជ​បុត្រា​ និង​អស់​អ្នក​ដែល​ព្រះរាជ​បុត្រា​មាន​បំណង​បើកសំដែង​ឲ្យ​ស្គាល់​ប៉ុណ្ណោះ»។​


ព្រះយេស៊ូ​បាន​ដឹង​ថា​ ព្រះ​វរ​បិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្នុង​ព្រះហស្ដ​របស់​ព្រះអង្គ​ហើយ​ ព្រមទាំង​ដឹង​ទៀត​ថា​ ព្រះអង្គ​បាន​មកពី​ព្រះជាម្ចាស់​ ហើយ​ត្រូវ​ទៅ​ឯ​ព្រះជាម្ចាស់​វិញ​


ពួកគេ​នៅ​ក្នុង​លោកិយ​នេះ​ រីឯ​ខ្ញុំ​មិន​នៅ​ក្នុង​លោកិយ​នេះ​ទៀត​ទេ​ ដ្បិត​ខ្ញុំ​នឹង​ទៅ​ឯ​ព្រះអង្គ។​ ឱ​ព្រះវរបិតា​ដ៏​បរិសុទ្ធ​អើយ!​ សូម​រក្សា​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រ​ទាន​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ពួកគេ​ត្រលប់​ជា​តែ​មួយ​ដូច​យើង​


ដ្បិត​ពេល​ខ្ញុំ​នៅ​ជាមួយ​ពួកគេ​ ខ្ញុំ​បាន​រក្សា​ពួកគេ​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ។​ ខ្ញុំ​បាន​រក្សា​ពួកគេ​ ហើយ​គ្មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​វិនាស​ឡើយ​ លើកលែង​តែ​ម្នាក់​ប៉ុណ្ណោះដែល​ត្រូវ​វិនាស​ ដើម្បី​ឲ្យ​សម្រេច​តាម​បទ​គម្ពីរ។​


ដូច្នេះ​ឱ​ព្រះវរបិតា​អើយ!​ សូម​តម្កើង​ខ្ញុំ​ជាមួយ​ព្រះអង្គ​ ដោយ​សិរី​រុងរឿង​ដែល​ខ្ញុំ​ធ្លាប់​មាន​ជាមួយ​ព្រះអង្គ​ តាំងពីមុន​កំណើត​ពិភពលោក។​


ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​លើក​តម្កើង​ឲ្យ​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ ធ្វើ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​ ដើម្បី​ប្រទាន​ការ​ប្រែចិត្ដ​ ព្រមទាំង​ការ​លើកលែង​ទោស​បាប​ដល់​ជនជាតិ​អ៊ីស្រាអែល​


ហើយ​ឲ្យ​គម្រោង​នោះ​បាន​សម្រេច​នៅ​ពេល​កំណត់​មក​ដល់​ ដើម្បី​ប្រមូល​អ្វីៗ​ទាំង​អស់​ឲ្យ​រួម​គ្នា​តែ​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ គឺ​ទាំង​អ្វីៗ​នៅ​ស្ថានសួគ៌​ និង​នៅ​ផែនដី​


ព្រះអង្គ​ជា​ព្រះសិរ​របស់​រូបកាយ​ដែល​ជា​ក្រុមជំនុំ​ ហើយ​ព្រះអង្គ​ជា​ដើម​ដំបូង​ ជា​កូន​ច្បង​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ ដើម្បី​ឲ្យ​ព្រះអង្គ​ត្រលប់​ជា​មេ​លើ​អ្វីៗ​ទាំង​អស់​


ដើម្បី​ឲ្យ​ព្រះនាម​របស់​ព្រះយេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​ទទួល​ការ​លើក​តម្កើង​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ហើយ​អ្នក​រាល់គ្នា​ក៏​ទទួល​ការ​លើក​តម្កើង​នៅ​ក្នុង​ព្រះអង្គ​ដែរ​ តាមរយៈ​ព្រះគុណ​របស់​ព្រះជាម្ចាស់​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។​


ព្រះ​រាជបុត្រា​បាន​ទទួល​នាម​មួយ​ដ៏​ប្រសើរ​លើស​ជាង​អស់​ទាំង​នាម​របស់​ពួក​ទេវតា​ដែល​ទុក​ជា​មរតក​ជា​យ៉ាង​ណា​ ព្រះអង្គ​ក៏‍​ត្រលប់​ជា​វិសេស​លើស​ជាង​ពួក​ទេវតា​ជា​យ៉ាង​នោះ​ដែរ។​


ព្រះអង្គ​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​សេចក្ដី​ទុច្ចរិត​ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​ជា​ព្រះ​របស់​ព្រះអង្គ​បាន​ចាក់​ប្រេងតាំង​ជា​ប្រេង​នៃ​សេចក្ដី​អំណរ​លើ​ព្រះអង្គ​ លើស​ជាង​គូកន​របស់​ព្រះអង្គ​ទៅ​ទៀត»​


ទាំង​សម្លឹង​មើល​ទៅ‍​ឯ​ព្រះយេស៊ូ​ដែល​ជា​អ្នក​ផ្ដើម​ និង​ជា​អ្នក​បញ្ចប់​ជំនឿ​របស់​យើង។​ ដោយ​ព្រោះ​តែ​អំណរ​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​ព្រះអង្គ​ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅ​លើ​ឈើ​ឆ្កាង​ដោយ​មិន​ខ្វល់​នឹង​សេចក្ដី​អាម៉ាស់​ ហើយ​ក៏​បាន​គង់​នៅ​ខាង​ស្ដាំប​ល្ល័ង្ក​របស់​ព្រះជាម្ចាស់។​


ប៉ុន្ដែ​យើង​ឃើញ​ព្រះយេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​តែ​បន្ដិច​ប៉ុណ្ណោះ​ បាន​ទទួល​សិរី​រុងរឿង​ និង​កិត្តិយស​ទុក​ជា​មកុដ​ ព្រោះ​ព្រះអង្គ​បាន​រងទុក្ខ​ក្នុង​ការ​សោយ​ទិវង្គត​ ដើម្បី​ភ្លក់​សេចក្ដី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់​តាមរយៈ​ព្រះគុណ​របស់​ព្រះជាម្ចាស់​


ព្រះយេស៊ូ​នេះ​ហើយ​ដែល​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​ គង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ ហើយ​ឲ្យ​ទេវតា​ សិទ្ធិ​អំណាច​ និង​អំណាច​ទាំងឡាយបាន​ចុះ​ចូល​នឹង​ព្រះអង្គ​ផង​ដែរ។​


ដ្បិត​ពេល​ដែល​ព្រះអង្គ​បាន​ទទួល​កិត្ដិយស​ និង​សិរី​រុងរឿង​ពី​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ នោះ​ក៏​មាន​សំឡេង​មួយ​ចេញ​មក​ពី​សិរី​រុងរឿង​ដ៏​ឧត្តុង្គឧត្ដម​មាន​ប​ន្ទូល​មក​កាន់​ព្រះអង្គ​ថា៖​ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញចិត្ដ​នឹង​បុត្រ​នេះ​ណាស់»។​


ដ្បិត​គេ​បាន​ចេញ​ទៅ​ ដោយ​ព្រោះ​ព្រះ​នាម​របស់​ព្រះ​អង្គ​ ហើយ​គេ​ពុំ​បាន​ទទួល​អ្វី​ពី​សាសន៍​ដទៃ​ឡើយ។​


ព្រម​ទាំង​ពី​ព្រះយេស៊ូ​គ្រិស្ដ​ ជា​សាក្សី​ដ៏​ស្មោះត្រង់​ ជា​កូន​ច្បង​នៃ​ពួក​មនុស្ស​ស្លាប់​ និង​ជា​អ្នក​គ្រប់គ្រង​លើ​អស់​ទាំង​ស្ដេច​នៅ​ផែនដី។​ សូម​ឲ្យ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង​ ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប​ដោយសារ​ឈាម​របស់​ព្រះអង្គ​


បន្ទាប់​មក​ទេវតា​ទីប្រាំពីរ​ផ្លុំ​ត្រែ​ឡើង​ នោះ​មាន​សំឡេង​យ៉ាង​ខ្លាំង​នៅ​ស្ថានសួគ៌​បន្លឺ​ឡើង​ថា៖​ «នគរ​របស់​លោកិយ​នេះ​បាន​ត្រលប់​ជា​នគរ​របស់​ព្រះអម្ចាស់​នៃ​យើង​ និង​របស់​ព្រះគ្រិស្ដ​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​នឹង​សោយរាជ្យ​រហូត​អស់កល្ប​ជានិច្ច»។​


ព្រះអង្គ​មាន​ព្រះនាម​សរសេរ​នៅ​លើ​អាវ​ និង​នៅ​លើ​ភ្លៅ​របស់​ព្រះអង្គ​ថា​ «ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់»។​


អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​អ្នក​នោះ​អង្គុយ​ជាមួយ​យើង​នៅ​លើ​បល្ល័ង្ក​របស់​យើង​ ដូច​ដែល​យើង​មាន​ជ័យជម្នះ​ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​វរ​បិតា​របស់​យើង​នៅ​លើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។​


នាំគ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង‍ៗ​ថា៖​ «កូនចៀម​ដែល​គេ​បាន​សម្លាប់​នោះ​ស័ក្ដិសម​នឹង​ទទួល​អំណាច​ ទ្រព្យសម្បត្ដិ​ ប្រាជ្ញា​ ឥទ្ធិឫទ្ធិ​ កិត្ដិយស​ សិរី​រុងរឿង​ និង​ព្រះពរ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម