Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 1:22 - Khmer Christian Bible

22 ប៉ុន្ដែ​ឥឡូវ​នេះ​ព្រះអង្គ​បាន​ឲ្យ​អ្នក​រាល់គ្នា​ផ្សះផ្សា​នឹង​ព្រះអង្គ​តាមរយៈ​ការ​សោយ​ទិវង្គត​នៃ​រូបកាយ​ខាង​សាច់ឈាម​របស់​ព្រះគ្រិស្ដ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ គ្មាន​កំហុស​ ហើយ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​ផ្សះផ្សា​អ្នករាល់គ្នានឹងអង្គទ្រង់ តាមរយៈ​ការសុគត​របស់ព្រះគ្រីស្ទ គឺ​ក្នុង​ព្រះកាយ​ខាងសាច់ឈាម​របស់​ព្រះអង្គ ដើម្បី​នាំ​អ្នករាល់គ្នា​ឲ្យឈរ​នៅចំពោះ​ព្រះអង្គ ទាំង​វិសុទ្ធ ឥតសៅហ្មង និង​ឥតមានកន្លែងបន្ទោសបាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ឥឡូវ​នេះ ព្រះ‌អង្គ​បាន​ផ្សះ‌ផ្សា​ក្នុង​រូប​សាច់​ព្រះ‌អង្គ ដោយ​បាន​ទទួល​សុគត ដើម្បី​ថ្វាយ​អ្នក​រាល់​គ្នា​ជា​តង្វាយ​បរិសុទ្ធ ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ប៉ុន្តែ​ឥឡូវ​នេះ ព្រះអង្គ​បាន​សម្រុះ‌សម្រួល​បងប្អូន​ឲ្យ​ជា‌នា​នឹង​ព្រះអង្គ​វិញ ដោយ​ព្រះ‌បុត្រា ដែល​កើត​មក​ជា​មនុស្ស​បាន​សោយ​ទិវង្គត ដើម្បី​ឲ្យ​បងប្អូន​បាន​វិសុទ្ធ* ឥត​សៅ‌ហ្មង ឥត​កំហុស និង​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ឥឡូវ​នេះ​វិញ ទ្រង់​បាន​ផ្សះ‌ផ្សា​ក្នុង​រូប​សាច់​ទ្រង់ ដោយ​បាន​ទទួល​សុគត ដើម្បី​នឹង​ថ្វាយ​អ្នក​រាល់​គ្នា​ជា​ដង្វាយ​បរិសុទ្ធ ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

22 តែ​ឥឡូវ​នេះ អុលឡោះ​បាន​សំរុះ‌សំរួល​បង​ប្អូន​ឲ្យ​ជា​នា​នឹង​ទ្រង់​វិញ ដោយ​បុត្រា​ដែល​កើត​មក​ជា​មនុស្ស បាន​ស្លាប់ ដើម្បី​ឲ្យ​បង​ប្អូន​បាន​បរិសុទ្ធ​ឥត​សៅ‌ហ្មង ឥត​កំហុស និង​អាច​ឈរ​នៅ​ចំពោះ​ទ្រង់។

សូមមើលជំពូក ចម្លង




កូឡុស 1:22
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​សេចក្ដី​បរិសុទ្ធ​ និង​សេចក្ដី​សុចរិត​ក្នុង​ព្រះវត្ដមាន​របស់​ព្រះអង្គ​អស់​មួយ​ជីវិត​របស់​យើង។​


ហេតុនេះ​បងប្អូន​អើយ!​ អ្នក​រាល់គ្នា​ក៏​បាន​ស្លាប់​ខាងឯ‍​គម្ពីរ​វិន័យ​តាមរយៈ​រូបកាយ​របស់​ព្រះគ្រិស្ដ​រួច​ហើយ​ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​រួម​ជាមួយ​មនុស្ស​ម្នាក់​ទៀត​ ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ថ្វាយ​ព្រះជាម្ចាស់​


ដ្បិត​ខ្ញុំ​ប្រច័ណ្ឌ​នឹង​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់គ្នា​ភ្ជាប់​ពាក្យ​នឹង​បុរស​តែ​ម្នាក់​គត់​ ទុក​ជា​ក្រមុំ​បរិសុទ្ធ​សម្រាប់​ថ្វាយ​ដល់​ព្រះគ្រិស្ដ​


ដោយ​ដឹង​ថា​ ព្រះអង្គ​ដែល​ប្រោស​ព្រះអម្ចាស់​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ ក៏​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​ជាមួយ​នឹង​ព្រះយេស៊ូ​ដែរ​ ព្រមទាំង​ឲ្យ​ឈរ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ទៀត​ផង។​


អ្វីៗ​ទាំង​អស់​មក​ពី​ព្រះជាម្ចាស់​ ដែល​បាន​ផ្សះផ្សា​យើង​ជាមួយ​ព្រះអង្គ​តាមរយៈ​ព្រះគ្រិស្ដ​ ព្រមទាំង​បាន​ប្រទាន​មុខងារ​បម្រើ​ខាង​ការផ្សះផ្សា​នោះ​មក​យើង​ទៀត​ផង​


តាម​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​យើង​នៅ​ក្នុង​ព្រះគ្រិស្ត​ តាំង​ពី​មុន​ដើម​កំណើត​ពិភព​លោក​មក​ ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ​ ហើយ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះអង្គ‍​ដោយ​សេចក្ដី​ស្រឡាញ់​


ហើយ​ដើម្បី​ឲ្យ​ព្រះអង្គ​បាន​ថ្វាយ​ក្រុមជំនុំ​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​នោះ​ដល់​អង្គ​ទ្រង់​ ដោយ​គ្មាន​ស្លាក​ស្នាម​ គ្មាន​ជ្រីវជ្រួញ​ ឬ​អ្វី​មួយ​យ៉ាង​នោះ​ឡើយ​ គឺ​ឲ្យ​បាន​បរិសុទ្ធ​ និង​ឥត​បន្ទោស​បាន។​


យើង​ប្រកាស​អំពី​ព្រះអង្គ​ ហើយ​ដាស់​តឿន​ និង​បង្រៀន​មនុស្ស​គ្រប់​គ្នា​ដោយ​ប្រាជ្ញា​សព្វ​បែប​យ៉ាង​ ដើម្បី​នាំ​មនុស្ស​គ្រប់​គ្នា​ឲ្យ​ពេញវ័យ​នៅ​ក្នុង​ព្រះគ្រិស្ដ​


ដ្បិត​ព្រះជាម្ចាស់​មិន​បាន​ហៅ​យើង​មក​ក្នុង​សេចក្ដី​ស្មោកគ្រោក​ទេ​ គឺ​មក​ក្នុង​សេចក្ដី​បរិសុទ្ធ​វិញ។​


ដែល​ព្រះ​អង្គ​បាន​ប្រគល់​អង្គ​ទ្រង់​ជំនួស​យើង​ ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​សេចក្ដី​ទុច្ចរិត​គ្រប់​បែប​យ៉ាង​ ហើយ​សម្អាត​ប្រជារាស្ត្រ​មួយ​ធ្វើ​ជា​ប្រជារាស្ដ្រ​ដ៏​វិសេស​សម្រាប់​ព្រះអង្គ​ផ្ទាល់​ ដែល​ខ្នះខ្នែង​ប្រព្រឹត្ដ​ការ​ល្អ។​


ដោយ​សារ​បំណង​របស់​ព្រះអង្គ​នេះ​ហើយ ​បានជា​យើង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​តាមរយៈ​រូបកាយ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ដែល​ព្រះអង្គ​ថ្វាយ​តែ​មួយ​ដង​ជា​ការ​ស្រេច។​


និង​ដោយសារ​ផ្លូវ​ថ្មី​ ជា​ផ្លូវ​ដ៏​រស់​ ដែល​ព្រះអង្គ​បាន​រៀបចំ​ឲ្យ​យើង​ឆ្លងកាត់​វាំងនន​ដែល​ជា​រូបសាច់​របស់​ព្រះអង្គ​


ប្រោស​អ្នក​រាល់គ្នា​ឲ្យ​បាន​គ្រប់​លក្ខណ៍​ក្នុង​ការល្អ​គ្រប់​យ៉ាង​ដោយ​សារ​ឈាម​នៃ​កិច្ច​ព្រមព្រៀង​ដ៏​អស់​កល្ប​ជានិច្ច​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​ ដោយ​ព្រះអង្គ​ធ្វើ​ការ​ដែល​សព្វ​ព្រះហឫទ័យ​ព្រះអង្គ​នៅ​ក្នុង​យើង​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ។​ សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​!​ អាម៉ែន!​


ដ្បិត​ព្រះគ្រិស្ដ​ក៏​បាន​រងទុក្ខ​ម្ដង​ដោយ​ព្រោះ​បាប​ដែរ​ គឺ​ព្រះអង្គ​សុចរិត​បាន​សោយ​ទិវង្គត​ជំនួស​មនុស្ស​ទុច្ចរិត​ ដើម្បី​ឲ្យ​ព្រះអង្គ​នាំ​អ្នក​រាល់គ្នា​ទៅ‍​ឯ​ព្រះជាម្ចាស់​ ព្រះអង្គ​ត្រូវ​គេ​សម្លាប់​ខាង‍​ឯ​សាច់ឈាម​ ប៉ុន្ដែ​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ខាង​ឯ​ព្រះវិញ្ញាណ​


ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ក្នុង​ពេល​ដែល​អ្នក​រាល់គ្នា​ទន្ទឹង​រង់​ចាំ​សេចក្ដី​ទាំង​នេះ​ ចូរ​ខ្នះខ្នែង​ដើម្បី​ឲ្យ​ព្រះអង្គ​ទត​ឃើញ​អ្នក​រាល់គ្នា​ ឥត​ស្លាកស្នាម ឥត​កន្លែង​បន្ទោស​បាន​ ទាំង​មាន​សេចក្ដី​សុខសាន្ដ​ផង​


សូម​ឲ្យ​ព្រះអង្គ​ដែល​អាច​រក្សា​អ្នក​រាល់គ្នា​មិន​ឲ្យ​ជំពប់​ដួល​ និង​បាន​ដាក់​អ្នក​រាល់គ្នា​ឲ្យ​នៅ​ពីមុខ​សិរី​រុងរឿង​របស់​ព្រះអង្គ​ដោយ​ឥត​បន្ទោស​បាន​ និង​ដោយ​មាន​អំណរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម