Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 5:26 - Khmer Christian Bible

26 ដូច្នេះ​ ប្រធាន​ឆ្មាំ​ព្រះ​វិហារ​ និង​ពួក​ឆ្មាំ​ព្រះ​វិហារ​ បាន​ចេញ​ទៅ​នាំ​ពួក​សាវក​មក​ដោយ​គ្មាន​អំពើ​ហិង្សា​ទេ​ ព្រោះ​ពួកគេ​ខ្លាច​ប្រជាជន​គប់​ពួកគេ​នឹង​ដុំ​ថ្ម។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ដូច្នេះ មេតម្រួត​ក៏​ចេញទៅ​ជាមួយ​ពួក​តម្រួត ហើយ​នាំ​ពួកសាវ័ក​មក​ដោយ​មិន​ប្រើ​អំពើហិង្សា ដ្បិត​ពួកគេ​ខ្លាច​ប្រជាជន​គប់ដុំថ្មសម្លាប់​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ពេលនោះ មេទ័ព និង​ពួក​កង​រក្សាព្រះ​វិហារ ក៏​ទៅ​នាំ​ពួក​សាវក​មក តែ​មិន​មែន​ដោយ​អំពើ​ឃោរ​ឃៅឡើយ ដ្បិត​គេ​ខ្លាច​ប្រ‌ជាជន​គប់​គេ​នឹង​ដុំថ្ម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 មេ​កង​រក្សា​ព្រះ‌វិហារ​ក៏​នាំ​ទាហាន​ចេញ​ទៅ​ចាប់​ក្រុម​សាវ័ក​បណ្ដើរ​មក តែ​ឥត​មាន​ធ្វើ​បាប​អ្វី​ទេ ព្រោះ​គេ​ខ្លាច​ប្រជា‌ជន​យក​ដុំ​ថ្ម​គប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 នោះ​មេ​ទ័ព នឹង​ពួក​អាជ្ញា ក៏​ទៅ​នាំ​គេ​មក ដោយ​ឥត​មាន​គំហក‌កំហែង​សោះ ដ្បិត​ខ្លាច​ក្រែង​បណ្តាជន​ចោល​ខ្លួន​នឹង​ថ្ម

សូមមើលជំពូក ចម្លង

អាល់គីតាប

26 មេ​កង​រក្សា​ម៉ាស្ជិទ ក៏​នាំ​ទាហាន​ចេញ​ទៅ​ចាប់​ក្រុម​សាវ័ក​បណ្ដើរ​មក តែ​ឥត​មាន​ធ្វើ​បាប​អ្វី​ទេ ព្រោះ​គេ​ខ្លាច​ប្រជា‌ជន​យក​ដុំ​ថ្ម​គប់។

សូមមើលជំពូក ចម្លង




កិច្ចការ 5:26
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ចង់​សម្លាប់​គាត់​ណាស់​ ប៉ុន្ដែ​ខ្លាច​បណ្ដាជន​ ព្រោះ​ពួកគេ​បាន​ចាត់​ទុក​គាត់​ជា​អ្នក​នាំ​ព្រះបន្ទូល​


ប៉ុន្ដែ​បើ​យើង​ឆ្លើយ​ថា​មក​ពី​មនុស្ស​ នោះ​ខ្លាច​បណ្ដាជន​ ព្រោះ​មនុស្ស​គ្រប់​គ្នា​រាប់​លោក​យ៉ូហាន​ថា​ ជា​អ្នក​នាំ​ព្រះបន្ទូល»​


ប៉ុន្ដែ​ពួកគេ​និយាយ​ថា៖​ «កុំ​ធ្វើ​នៅ​ក្នុង​ពេល​បុណ្យ​អី​ ក្រែង​លោ​កើត​មាន​ចលាចល​ក្នុង​ចំណោម​ប្រជាជន»។​


លោក​ពេត្រុស​បាន​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ​ រហូត​ដល់​ក្នុង​ផ្ទះ​របស់​សម្ដេច​សង្ឃ​ ហើយ​បាន​ចូល​ទៅ​អង្គុយ​ជា​មួយ​ពួក​អ្នកបម្រើ​ការ​នៅ​ខាង​ក្នុង​ ដើម្បី​មើល​លទ្ធផល។​


ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​រក​ចាប់​ព្រះអង្គ​នៅ​ពេល​នោះ​ ព្រោះ​ពួកគេ​ដឹង​ថា​ ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​នោះ គឺ​សំដៅ​លើ​ពួកគេ​ ប៉ុន្ដែ​ពួកគេ​ខ្លាច​ប្រជាជន។​


ប៉ុន្ដែ​បើ​យើង​ឆ្លើយ​ថា​ មកពី​មនុស្ស​ នោះ​ប្រជាជន​ទាំង​អស់​មុខ​ជា​ចោល​យើង​នឹង​ដុំថ្ម​ ព្រោះ​គេ​រាប់​លោក​យ៉ូហាន​ថា​ជា​អ្នក​នាំ​ព្រះបន្ទូល»​


ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​បាន​រិះរក​មធ្យោបាយ​សម្លាប់​ព្រះអង្គ​ ប៉ុន្ដែ​ពួកគេ​ខ្លាច​ប្រជាជន។​


គាត់​បាន​ចេញ​ទៅ​ពិគ្រោះ​ជាមួយ​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ប្រធាន​ឆ្មាំ​ព្រះវិហារ​ពី​មធ្យោបាយ​ដែល​គាត់​អាច​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យពួកគេ។​


ក្រោយពី​បាន​គំរាម​អ្នក​ទាំង​ពីរ​នោះ​ថែម​ទៀត​មក​ ពួកគេ​ក៏​ដោះលែង​ពួក​គាត់​ឲ្យ​ទៅ​ ដោយ​រក​ហេតុ​ដាក់​ទោស​ពួក​គាត់​មិន​បាន​ ព្រោះ​ប្រជាជន​ ដ្បិត​ប្រជាជន​ទាំង​អស់​កំពុង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​


រីឯ​អ្នក​ផ្សេង​ទៀត​ គ្មាន​អ្នកណា​ហ៊ាន​ចូល​រួម​ជាមួយ​ពួកគេ​ទេ​ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក្ដី​ ប្រជាជន​គោរព​ពួកគេ​


ប៉ុន្ដែ​កាល​ពួក​ឆ្មាំ​ព្រះ​វិហារ​បាន​ទៅ​ដល់​គុក​ ពួកគេ​មិន​បាន​ឃើញ​ពួក​សាវក​នៅ​ក្នុង​នោះ​ទេ​ ដូច្នេះ​ពួកគេ​ក៏​ត្រលប់​មក​រាយការណ៍​វិញ​


ពេល​ប្រធាន​ឆ្មាំ​ព្រះ​វិហារ​ និង​ពួក​សម្ដេច​សង្ឃ​ឮ​ដូច្នោះ​ ពួកគេ​គិត​មិន​យល់​ទាល់​តែ​សោះ​ ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ដល់​ពួក​សាវក។​


ពេល​នោះ​មាន​ម្នាក់​បាន​មក​រាយការណ៍​ប្រាប់​ពួកគេ​ថា៖​ «មើល៍​ ពួក​មនុស្ស​ដែល​ពួក​លោក​បាន​ចាប់​ដាក់​គុក​នោះ​ ឥឡូវ​នេះ​ ពួកគេ​កំពុង​ឈរ​បង្រៀន​ប្រជាជន​នៅ​ក្នុង​ព្រះ​វិហារ​ឯ​ណោះ!»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម