Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 5:25 - Khmer Christian Bible

25 ពេល​នោះ​មាន​ម្នាក់​បាន​មក​រាយការណ៍​ប្រាប់​ពួកគេ​ថា៖​ «មើល៍​ ពួក​មនុស្ស​ដែល​ពួក​លោក​បាន​ចាប់​ដាក់​គុក​នោះ​ ឥឡូវ​នេះ​ ពួកគេ​កំពុង​ឈរ​បង្រៀន​ប្រជាជន​នៅ​ក្នុង​ព្រះ​វិហារ​ឯ​ណោះ!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ពេលនោះ មាន​ម្នាក់​មក​ប្រាប់​ពួកគេ​ថា​៖ “មើល៍! ពួក​អ្នក​ដែល​អស់លោក​បាន​ដាក់​ក្នុង​គុក​នោះ កំពុង​ឈរ​នៅក្នុង​ព្រះវិហារ ទាំង​បង្រៀន​ប្រជាជន​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ពេល​នោះ មាន​ម្នាក់​ចូល​មកប្រាប់​ពួក​គេ​ថា៖ «មើល៍! ពួកអ្នក​ដែល​លោក​បាន​ដាក់​គុក​នោះ កំពុង​តែ​ឈរ​បង្រៀន​ប្រ‌ជាជន នៅ​ក្នុង​ព្រះ‌វិហារ​ឯណោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ពេល​នោះ មាន​ម្នាក់​ចូល​មក​ជម្រាប​អង្គ​ប្រជុំ​ថា៖ «ពួក​អ្នក​ដែល​អស់​លោក​បាន​ចាប់​ឃុំ‌ឃាំង កំពុង​តែ​ឈរ​បង្រៀន​ប្រជា‌ជន ក្នុង​ព្រះ‌វិហារ​ឯ‌ណោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 តែ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា មើល ពួក​មនុស្ស​ដែល​លោក​បាន​ដាក់​គុក​នោះ ឥឡូវ​នេះ គេ​កំពុង​តែ​ឈរ​បង្រៀន​ដល់​ពួក​ជន នៅ​ក្នុង​ព្រះ‌វិហារ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ពេល​នោះ​មាន​ម្នាក់​ចូល​មក​ជម្រាប​អង្គ​ប្រជុំ​ថា៖ «ពួក​អ្នក​ដែល​អស់​លោក​បាន​ចាប់​ឃុំ‌ឃាំង កំពុង​តែ​ឈរ​បង្រៀន​ប្រជា‌ជន ក្នុង​ម៉ាស្ជិទ​ឯ​ណោះ!»។

សូមមើលជំពូក ចម្លង




កិច្ចការ 5:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ដោយ​ព្រោះ​ខ្ញុំ​ គេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ចំពោះ​មុខ​ពួក​អជ្ញាធរ​ និង​ស្ដេច​ ដើម្បី​ធ្វើ​បន្ទាល់​ដល់​ពួកគេ​ និង​ដល់​សាសន៍​ដទៃ‍។​


ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​ បាន​ទៅ​ប្រាប់​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ អំពី​កិច្ចការ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ។​


មាន​ពេល​មួយ​នោះ​ នៅ​ពេល​អធិស្ឋាន​ម៉ោង​បីរ​សៀល​ លោក​ពេត្រុស​ និង​លោក​យ៉ូហាន​បាន​ទៅ​ព្រះវិហារ​


ពេល​ប្រធាន​ឆ្មាំ​ព្រះ​វិហារ​ និង​ពួក​សម្ដេច​សង្ឃ​ឮ​ដូច្នោះ​ ពួកគេ​គិត​មិន​យល់​ទាល់​តែ​សោះ​ ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ដល់​ពួក​សាវក។​


ដូច្នេះ​ ប្រធាន​ឆ្មាំ​ព្រះ​វិហារ​ និង​ពួក​ឆ្មាំ​ព្រះ​វិហារ​ បាន​ចេញ​ទៅ​នាំ​ពួក​សាវក​មក​ដោយ​គ្មាន​អំពើ​ហិង្សា​ទេ​ ព្រោះ​ពួកគេ​ខ្លាច​ប្រជាជន​គប់​ពួកគេ​នឹង​ដុំ​ថ្ម។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម