Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 5:17 - Khmer Christian Bible

17 រីឯ​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ ដែល​ជា​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​បាន​រួម​គ្នា​ប្រឆាំង​ ព្រោះ​ពួកគេ​ពេញ​ដោយ​សេចក្ដី​ច្រណែន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 រីឯ​មហាបូជាចារ្យ​ក៏​ចាប់ផ្ដើម​ចាត់វិធានការ​។ លោក​និង​អស់អ្នក​ដែល​នៅ​ជាមួយ ដែល​ជា​គណៈ​សាឌូស៊ី បាន​ពេញ​ដោយ​ការឈ្នានីស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពេល​នោះ សម្តេច​សង្ឃ និង​អស់​អ្នក​នៅ​ជា‌មួយ​លោក ដែល​ជា​ពួក​សាឌូ‌ស៊ី បាន​លើក​គ្នា​ប្រឆាំង ហើយ​ដោយ​ព្រោះ​មាន​ពេញ​ដោយ​ចិត្ត​ច្រណែន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពេល​នោះ លោក​មហា‌បូជា‌ចារ្យ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ទាំង​ប៉ុន្មាន គឺ​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី* មាន​ចិត្ត​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រីឯ​សំដេច​សង្ឃ នឹង​អស់​អ្នក​នៅ​ជា​មួយ​នឹង​លោក ដែល​នៅ​ខាង​ពួក​សាឌូស៊ី គេ​លើក​គ្នា​ឡើង ដោយ​មាន​សេចក្ដី​កំហឹង​ដ៏​ពោរ‌ពេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ពេល​នោះ មូស្ទី និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ទាំង​ប៉ុន្មាន គឺ​ពួក​ខាង​គណៈ‌សាឌូស៊ី មាន​ចិត្ដ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង




កិច្ចការ 5:17
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គាត់​ដឹង​ថា​ ពួកគេ​បញ្ជូន​ព្រះអង្គ​មក​នេះ​ ព្រោះ​តែ​សេចក្ដី​ឈ្នានីស។​


ប៉ុន្ដែ​ពេល​ឃើញ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ជា​ច្រើន​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ គាត់​ក៏​និយាយ​ទៅ​គេ​ថា៖​ «នែ​ពូជ​ពស់​វែក​អើយ!​ តើ​នរណា​ព្រមាន​អ្នក​រាល់គ្នា​ឲ្យ​រត់​គេច​ពី​សេចក្ដី​ក្រោធ​ដែល​នឹង​មក​ដល់​ដូច្នេះ?​


ពួក​សម្ដច​សង្ឃ​ក៏​ពិគ្រោះ​គ្នា​ដើម្បី​សម្លាប់​ឡាសារ​ដែរ​


ពេល​នោះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​និយាយ​គ្នា​ថា៖​ «ឃើញ​ទេ ​យើង​មិន​ឈ្នះ​ទេ​ មើល៍​ មនុស្ស​ទៅ​តាម​អ្នក​នោះ​អស់​ហើយ!»។​


ប៉ុន្ដែ​ពេល​ពួក​ជនជាតិ​យូដា​ឃើញ​មនុស្ស​កុះករ​ដូច្នេះ​ ពួកគេ​ក៏​ពេញ​ដោយ​សេចក្ដី​ច្រណែន​ ហើយ​និយាយ​ប្រឆាំង​សេចក្ដី​ទាំងឡាយ​ដែល​លោក​ប៉ូល​បាន​និយាយ​ ទាំង​ប្រមាថ​គាត់​ទៀត​ផង។​


នោះ​មាន​អ្នក​ខ្លះ​ពី​ខាង​គណៈ​ផារិស៊ី​ ដែល​ជឿ​បាន​ក្រោក​ឈរ​ឡើង​និយាយ​ថា៖​ «ត្រូវ​តែ​កាត់ស្បែក​ឲ្យ​ពួកគេ​ និង​បង្គាប់​ពួកគេ​ឲ្យ​កាន់​តាម​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ»។​


ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បែរជា​ច្រណែន​ ហើយ​នាំ​ពួក​មនុស្ស​ពាល​ខ្លះ​ពី​ផ្សារ​មក​ គឺ​ប្រមូល​បាន​គ្នា​មួយ​ក្រុម​ទៅ​បង្ក​ចលាចល​នៅ​ក្នុង​ក្រុង​ ហើយ​បាន​ចូល​ទៅ​រើ​កកាយ​ផ្ទះ​របស់​លោក​យ៉ាសុន​ តាម​ចាប់​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ ដើម្បី​នាំ​ទៅ​ប្រគល់​ឲ្យ​មហាជន។​


ពួក​ស្ដេច​នៅលើ​ផែនដី​បាន​ត្រៀម​ប្រយុទ្ធ​ ពួក​មេ​ដឹកនាំ​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះអម្ចាស់​ ព្រមទាំង​ព្រះគ្រិស្ដ។​


ជាមួយ​លោក​អាណ​ ជា​សម្ដេច​សង្ឃ​ លោក​កៃផា​ លោក​យ៉ូហាន​ និង​លោក​អ័លេក្សានត្រុស​ ព្រមទាំង​ពូជពង្ស​របស់​សម្ដេច​សង្ឃ​ទាំងអស់។​


ហើយ​មនុស្ស​ជាច្រើន​ដែល​នៅ​ក្នុង​ក្រុង​ទាំងឡាយ​ជុំវិញ​ក្រុងយេរូសាឡិម​បាន​នាំ​គ្នា​មក​ដែរ​ ដោយ​នាំ​យក​ពួក​អ្នក​ជំងឺ​ និង​អស់​អ្នក​ដែល​ត្រូវ​ពួក​វិញ្ញាណ​អាក្រក់​ធ្វើ​ទុក្ខ​មក​ជាមួយ​ ហើយ​អ្នក​ទាំង​នោះ​ក៏​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ទាំង​អស់​គ្នា។​


ហើយ​បុព្វបុរស​ទាំង​នោះ​បាន​លក់​លោក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ​ ដោយ​ព្រោះតែ​សេចក្ដី​ច្រណែន​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​គង់​នៅ​ជាមួយ​លោក​យ៉ូសែប​


សេចក្ដី​ឈ្នានីស​ ការ​ប្រមឹក​ ស៊ី​ផឹក​អ៊ូអែ​ និង​អ្វីៗ​ផ្សេង​ទៀត​ដែល​ស្រដៀង​នឹង​សេចក្ដី​ទាំង​នេះ​ ដូច​ដែល​ខ្ញុំ​ធ្លាប់​ប្រាប់​រួច​មក​ហើយ​ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ជា​មុន​ថា​ អស់​អ្នក​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ​ នឹង​មិន​បាន​ទទួល​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ឡើយ។​


តើ​អ្នក​រាល់គ្នា​ស្មាន​ថា​បទ​គម្ពីរ​គ្មាន​ប្រយោជន៍‍​ឬ ដែល​បាន​ចែង​ទុក​ថា​ ព្រះវិញ្ញាណ​ដែល​ព្រះជាម្ចាស់​ឲ្យ​សណ្ឋិត​នៅ​ក្នុង​យើង​នោះ​ ព្រះអង្គ​ស្រឡាញ់​ដោយ​ចិត្ដ​ប្រចណ្ឌ​


ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​បោះបង់​គ្រប់​ទាំង​ការ​អាក្រក់​ ឧបាយកល​ អំពើ​ពុតត្បុត​ និង​សេចក្ដី​ច្រណែន​ ព្រមទាំង​ការ​និយាយ​ដើម​គ្នា​គ្រប់​បែបយ៉ាងនោះ​ចោល​ទៅ!​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម