Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 5:11 - Khmer Christian Bible

11 ក្រុម​ជំនុំ​ទាំង​មូល​ ព្រមទាំង​អស់​អ្នក​ដែល​បាន​ឮ​អំពី​ហេតុការណ៍​នេះ​ មាន​សេចក្ដី​កោតខ្លាច​ជា​ខ្លាំង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 សេចក្ដីភ័យខ្លាច​យ៉ាងខ្លាំង​បាន​កើតមាន​ដល់​ក្រុមជំនុំ​ទាំងមូល និង​ដល់​អស់អ្នក​ដែល​ឮ​អំពី​ហេតុការណ៍ទាំងនេះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ក្រុម​ជំនុំ​ទាំង​មូល និង​អស់​អ្នក​ដែល​ឮ​ពី​ហេតុ‌ការណ៍​នេះ មាន​ការ​ស្ញែង​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ក្រុម‌ជំនុំ*​ទាំង​មូល និង​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ស្ញែង​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 រួច​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នឹង​អស់​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ក្រុម‌ជំអះ​ទាំង​មូល និង​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ស្ញែង​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង




កិច្ចការ 5:11
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រឿង​នេះ​បាន​លេច​ឮ​ដល់​មនុស្ស​ទាំង​អស់​ ដែល​រស់នៅ​ក្នុង​ក្រុង​អេភេសូរ​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​ផង​ ហើយ​ពួកគេ​ទាំង​អស់​គ្នា​ក៏​មាន​ចិត្ត​កោតខ្លាច​ ទាំង​លើក​តម្កើង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូ​


ពួកគេ​មាន​សេចក្ដី​ស្ញប់ស្ញែង​ក្នុង​ចិត្ដ​គ្រប់​គ្នា​ ហើយ​ការ​អស្ចារ្យ និង​ទីសំគាល់​អស្ចារ្យ​ជាច្រើន​បាន​កើតឡើង​តាមរយៈ​ពួក​សាវក។​


កាល​លោក​អាណានាស​ឮ​ពាក្យ​ទាំង​នេះ​ហើយ​ គាត់​ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ​ ហើយ​អស់​អ្នក​ដែល​បាន​ឮ​អំពី​ហេតុការណ៍​នេះ​ ក៏​មាន​សេចក្ដី​កោតខ្លាច​ជា​ខ្លាំង។​


ដូច្នេះ​ ក្រុមជំនុំ​ទាំង​អស់​ដែល​នៅ​ពាសពេញ​ស្រុក​យូដា​ ស្រុក​កាលីឡេ​ និង​ស្រុក​សាម៉ារី​ ក៏​មាន​សេចក្ដី​សុខសាន្ដ​ ហើយ​មាំមួន​ឡើង​ ក៏​រស់នៅ​ដោយ​កោតខ្លាច​ព្រះអម្ចាស់​ និង​មាន​ការ​កម្សាន្ដ​ចិត្ដ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ ​ព្រមទាំង​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង។​


ដូច្នេះ​ ឱ​បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​សម្រេច​ឲ្យ​បាន​នូវ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់គ្នា​ដោយ​ការ​កោតខ្លាច​ និង​ញាប់ញ័រ​ចុះ​ គឺ​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ស្ដាប់​បង្គាប់​ជា​ដរាប​មក​ហើយ​ មិន​មែន​គ្រាន់តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​ នៅ​ពេល​ខ្ញុំ​មិន​នៅ​ ចូរ​ស្ដាប់​បង្គាប់​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ចុះ​


ដោយសារ​ជំនឿ​ ពេល​លោក​ណូអេ​បាន​ទទួល​ការ​ព្រមាន​ពី​ព្រះជាម្ចាស់​អំពី​ហេតុការណ៍​ដែល​មិន​ទាន់​ឃើញ​នៅ​ឡើយ​ គាត់​ក៏​សង់​ទូក​ធំ​មួយ​សម្រាប់​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​គាត់​ដោយ​ចិត្ដ​កោតខ្លាច​ ហើយ​ដោយសារ​ជំនឿ​នេះ​ឯង​ គាត់​បាន​ដាក់​ទោស​ពិភពលោក​ និង​បាន​ត្រលប់​ជា​អ្នក​ស្នង​មរតក​លើ​សេចក្ដី​សុចរិត​ស្របតាម​ជំនឿ។​


​ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​មិន​បាន​ទទួល​ព្រះគុណ​របស់​ព្រះជាម្ចាស់​ឡើយ​ ហើយ​កុំ​ឲ្យ​ឫស​នៃ​ភាព​ជូរចត់​ពន្លក​ឡើង​ ដែល​នាំ​ឲ្យ​មាន​ចលាចល​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​បរិសុទ្ធ​ដោយសារ​សេចក្ដី​ទាំង​នោះ​


ដូច្នេះ​ ដោយ​ព្រោះ​យើង​បាន​ទទួល​នគរ​មួយ​ដែល​មិន​កក្រើក​ នោះ​យើង​ត្រូវ​ដឹង​គុណ​ ទាំង​បម្រើ​ព្រះជាម្ចាស់​ឲ្យ​សព្វ​ព្រះ​ហឫទ័យ​ព្រះអង្គ​ ដោយ​ចិត្ដ​គោរព​កោតខ្លាច​


ដូច្នេះ​ កាល​ដែល​សេចក្ដី​សន្យា​អំពី​ការ​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះអង្គ​នៅមាន​នៅ​ឡើយ​ ចូរ​យើង​ខ្លាច​ចុះ​ ដើម្បី​កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មិន​បាន​ចូល​នោះ​ឡើយ​


បើ​អ្នក​រាល់គ្នា​ហៅ​ព្រះអង្គ​ដែល​ជំនុំ​ជម្រះ​ម្នាក់ៗ​ទៅ​តាម​ការ​ប្រព្រឹត្ដិ​ឥត​យល់​មុខ​អ្នកណា​ឡើយ​ថា​ព្រះវរបិតា​ នោះ​ចូរ​រស់នៅ​ដោយ​កោតខ្លាច​ព្រះអង្គ​ក្នុង​កាល​ដែល​អ្នក​រាល់គ្នា​ស្នាក់​នៅ​ក្នុង​ជីវិត​នេះ​ចុះ​


ឱ​ព្រះអម្ចាស់​អើយ!​ តើ​មាន​អ្នកណា​មិន​កោតខ្លាច​ ហើយ​មិន​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះនាម​របស់​ព្រះអង្គ?​ ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​បរិសុទ្ធ។​ ជនជាតិ​ទាំង​អស់​នឹង​ចូល​មក​ ហើយ​ថ្វាយបង្គំ​ព្រះអង្គ​ ព្រោះ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​បាន​សំដែង​ឲ្យ​ឃើញ​ហើយ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម