Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 4:5 - Khmer Christian Bible

5 លុះ​ថ្ងៃ​បន្ទាប់​ពួក​មេ​ដឹកនាំ​ ពួក​ចាស់ទុំ​ និង​ពួក​គ្រូ​វិន័យ​ ក៏​ជួបជុំ​គ្នា​នៅក្នុង​ក្រុង​យេរូសាឡិម​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 លុះ​ស្អែកឡើង ពួក​មេគ្រប់គ្រង​របស់​ជនជាតិយូដា ពួក​ចាស់ទុំ និង​ពួក​គ្រូវិន័យ​បាន​ប្រជុំគ្នា​នៅ​យេរូសាឡិម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 លុះ​ស្អែក​ឡើង ពួក​នាម៉ឺន ពួក​ចាស់​ទុំ និង​ពួក​អាចារ្យ ក៏​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លុះ​ស្អែក​ឡើង ពួក​មេ​ដឹក​នាំ ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​អាចារ្យ* ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដល់​ស្អែក​ឡើង ពួក​នាម៉ឺន ពួក​ចាស់‌ទុំ នឹង​ពួក​អាចារ្យ ក៏​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

អាល់គីតាប

5 លុះ​ស្អែក​ឡើង ពួក​មេ​ដឹក​នាំ ពួក​អះលី‌ជំអះ និង​ពួក​តួន​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម

សូមមើលជំពូក ចម្លង




កិច្ចការ 4:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រលឹម​ឡើង​ភ្លាម​ កាល​ពួក​សម្ដេច​សង្ឃ​ ពួក​ចាស់​ទុំ​ ពួក​គ្រូ​វិន័យ​បាន​ពិគ្រោះ​គ្នា​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​កំពូល​ទាំង​មូល​រួច​ហើយ​ ក៏​ចង​ព្រះយេស៊ូ​នាំ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់​


ថ្ងៃ​មួយនៅ​ពេល​ព្រះអង្គ​កំពុង​បង្រៀន​ប្រជាជន​នៅ​ក្នុង​ព្រះវិហារ​ និង​ប្រកាស​ដំណឹង​ល្អ​នោះ​ ពួក​សម្ដេច​សង្ឃ​ ពួក​គ្រូ​វិន័យ​ និង​ពួក​ចាស់ទុំ​បាន​ក្រោក​ឈរ​ឡើង​


លុះ​ពឹ្រក​ឡើង​ ពួក​ចាស់​ទុំ​របស់​ប្រជាជន​បាន​ជួបជុំ​គ្នា​ មាន​ទាំង​ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូវិន័យ​ ហើយ​ពួកគេ​បាន​បណ្ដើរ​ព្រះអង្គ​ទៅ​ក្រុម​ប្រឹក្សា​កំពូល​របស់​ពួកគេ​ រួច​ក៏​សួរ​ថា៖​


កាល​លោក​ពីឡាត់​ហៅ​ពួក​សម្ដេច​សង្ឃ​ ពួក​អាជ្ញាធរ​ និង​ប្រជាជន​មក​ជុំ​គ្នា​ហើយ​


ប៉ុន្ដែ​យ៉ាង​ដូចម្ដេច​បាន​ជា​ទាំង​ពួក​សម្ដេច​សង្ឃ​ និង​ពួក​អាជ្ញាធរ​របស់​យើង​កាត់​ទោស​ប្រហារ​ជីវិត​លោក​ គឺ​ពួកគេ​បាន​ឆ្កាង​លោក​


ពេលនោះ​ លោក​ពេត្រុស​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «ឱ​ពួក​អ្នក​ដឹកនាំ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​អើយ!​


ប៉ុន្ដែ​មាន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​ឈ្មោះ​កាម៉ាលាល​ ជា​គ្រូ​វិន័យ​ និង​ជា​អ្នក​ដែល​ប្រជាជន​គ្រប់​គ្នា​គោរព​ គាត់​បាន​ងើប​ឈរ​ឡើង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​កំពូល​នោះ​ ហើយ​បាន​បង្គាប់​គេ​ឲ្យ​យក​ពួក​សាវក​ទាំង​នោះ​ទៅ​ខាង​ក្រៅ​បន្ដិច​សិន។​


ពួកគេ​បាន​ញុះញង់​ប្រជាជន​ ពួក​ចាស់ទុំ​ និង​ពួក​គ្រូវិន័យ​ ហើយ​ពួកគេ​ក៏​នាំ​គ្នា​មក​ចាប់​លោក​ស្ទេផាន​យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​កំពូល។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម