Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 28:11 - Khmer Christian Bible

11 បី​ខែ​ក្រោយ​មក​ យើង​ក៏​ចេញ​ដំណើរ​តាម​សំពៅ​មួយ​មក​ពី​ក្រុង​អ័លេក្សានទ្រា​ ដែល​មាន​រូប​ចម្លាក់​កូនភ្លោះ​ព្រះ​ឌីអូស្គូរ​ ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​រដូវ​រងា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 បី​ខែ​ក្រោយមក យើង​បាន​ចេញដំណើរ​តាម​សំពៅ​មួយ​ពី​អ័លេក្សានទ្រា​ដែល​ចាំឲ្យផុតរដូវរងា​នៅ​កោះ​នោះ​។ សំពៅនោះ​មាន​រូបចម្លាក់​ព្រះជាបងប្អូនភ្លោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 បី​ខែ​ក្រោយ​មក យើង​ចេញ​ដំណើរ​តាម​សំពៅ​មួយ​មក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ដែល​មាន​រូប​ចម្លាក់​ព្រះ​កូន​ភ្លោះ ចត​នៅ​កោះ​នោះ​ក្នុង​រដូវ​រងា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 បី​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​មួយ​ឈ្មោះ «ឌីអូ‌ស្គួរ» ជា​សំពៅ​មក​ពី​ក្រុង​អលេ‌ក្សាន‌ទ្រា ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​អំឡុង​ពេល​រដូវ​រងា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 លុះ​៣​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​១​ទៅ ជា​សំពៅ​ដែល​មក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ឈ្មោះ​ឌីអូស្គួរ ដែល​នៅ​នឹង​កោះ​នោះ​ក្នុង​រដូវ​រងា

សូមមើលជំពូក ចម្លង

អាល់គីតាប

11 បី​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​មួយ​ឈ្មោះ «ឌីអូ‌ស្គួរ» ជា​សំពៅ​មក​ពី​ក្រុង​អលេក្សានទ្រា ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​អំឡុង​ពេល​រដូវ​រងា។

សូមមើលជំពូក ចម្លង




កិច្ចការ 28:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ទី​នោះ​ លោក​នាយ​ទាហាន​រក​បាន​សំពៅ​មួយ​មក​ពី​ក្រុង​អ័លេក្សានទ្រា​ ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​អ៊ីតាលី​ ដូច្នេះ​គាត់​ក៏​នាំ​យើង​ចុះ​ក្នុង​សំពៅ​នោះ។​


ដូច្នេះ​ចំពោះ​ការ​បរិភោគ​សំណែន​ដល់​រូប​ព្រះ​ គឺ​យើង​ដឹង​ហើយ​ថា​ រូប​ព្រះ​នៅ​ក្នុង​លោកិយ​នេះ​គ្មាន​បាន​ការ​អ្វី​ឡើយ​ ហើយ​យើង​ដឹង​ទៀត​ថា​ ក្រៅ​ពី​ព្រះជាម្ចាស់​ គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ​


នៅ​ពេល​នោះ​មាន​មនុស្ស​ខ្លះ​មក​ពី​សាលា​ប្រជុំ​មួយ​ដែល​ហៅ​ថា​ក្រុម​សេរីភាព​ ដែល​មាន​ពួក​អ្នក​ក្រុង​គីរេន​ ពួក​អ្នក​ក្រុង​អ័លេក្សានទ្រា​ និង​អ្នក​ខ្លះ​មក​ពី​ស្រុក​គីលីគា​ និង​ស្រុក​អាស៊ី​បាន​សួរ​ដេញ​ដោល​លោក​ស្ទេផាន​


ពេល​ពួកគាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​កោះ​នោះ​ទាំង​មូល​រហូត​ដល់​ក្រុង​ប៉ាផុស​ ពួកគាត់​បាន​ជួប​គ្រូ​មន្ដ​អាគម​ជា​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​បារយេស៊ូ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​


ដូច្នេះ​ ពួកគេ​បាន​គោរព​យើង​ជា​ខ្លាំង​ ហើយ​ពេល​យើង​ចេញ​ដំណើរ​ ពួកគេ​ក៏​បាន​ឧបត្ថម្ភ​អ្វីៗ​តាម​សេចក្ដី​ត្រូវការ​ដែរ។​


ហើយ​ពេល​សំពៅ​ចត​នៅ​ក្រុង​ស៊ីរ៉ាគូស​ យើង​បាន​ស្នាក់នៅ​ទី​នោះ​បី​ថ្ងៃ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម