Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 27:41 - Khmer Christian Bible

41 ប៉ុន្ដែ​ពេល​មក​ដល់​កន្លែង​សមុទ្រ​ពីរ​ប្រសព្វ​គ្នា​ សំពៅ​ក៏​កឿង​ ហើយ​ពេល​ដែល​ក្បាល​សំពៅ​គាំង​នៅ​ជាប់​ទ្រឹង​ កន្សៃ​សំពៅ​ក៏​ត្រូវ​កម្លាំង​រលក​បំផ្លាញ​ខ្ទេច។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 ប៉ុន្តែ​ពួកគេ​ជួបប្រទះ​នឹង​កន្លែង​ខ្សែទឹកពីរប្រសព្វគ្នា ធ្វើឲ្យ​សំពៅ​កឿង ហើយ​ក្បាលសំពៅ​ជាប់​នៅនឹងថ្កល់ រីឯ​កន្សៃសំពៅ​ក៏​ត្រូវ​កម្លាំង​រលក​បំបែក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ប៉ុន្ដែ សំពៅ​បាន​ចូល​ទៅ​កឿង​នៅ​ចន្លោះ​ខ្សែ​ទឹក​ហូរ​ប្រសព្វ​គ្នា ហើយ​ក្បាល​ជ្រមុជ​ជាប់​នៅ​នឹង​ថ្កល់ តែ​កន្សៃ​ត្រូវ​បាក់​បែក​ដោយ​ទឹក​រលក​បោក​ផ្ទប់​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ប៉ុន្តែ សំពៅ​បាន​បុក​ខ្សាច់ ដែល​នៅ​ចន្លោះ​ខ្សែ​ទឹក​ពីរ បណ្ដាល​ឲ្យ​សំពៅ​កឿង​នៅ​ទី​នោះ​ទៅ ក្បាល​សំពៅ​នៅ​ជាប់​នឹង​ថ្កល់ រីឯ​កន្សៃ​វិញ បាន​ត្រូវ​បាក់​បែក ដោយ​ទឹក​រលក​បក់​បោក​ផ្ទប់​មក​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 សំពៅ​ក៏​ចូល​ទៅ​កឿង​នៅ​កន្លែង​ដែល​ទឹក​ហូរ​ប្រសព្វ​គ្នា ហើយ​ក្បាល​ជ្រមុជ​ជាប់​នៅ​នឹង​ថ្កល់ តែ​កន្សៃ​ត្រូវ​បាក់​បែក​ទៅ​ដោយ​អំណាច​រលក

សូមមើលជំពូក ចម្លង

អាល់គីតាប

41 ប៉ុន្ដែ សំពៅ​បាន​បុក​ខ្សាច់ ដែល​នៅ​ចន្លោះ​ខ្សែ​ទឹក​ពីរ បណ្ដាល​ឲ្យ​សំពៅ​កឿង​នៅ​ទី​នោះ​ទៅ ក្បាល​សំពៅ​នៅ​ជាប់​នឹង​ថ្កល់ រីឯ​កន្សៃ​វិញ បាន​ត្រូវ​បាក់​បែក ដោយ​ទឹក​រលក​បក់​បោក​ផ្ទប់​មក​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




កិច្ចការ 27:41
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​ពី​លើក​សំប៉ាន​រួច​ហើយ​ ពួកគេ​ក៏​ប្រើ​ខ្សែពួរ​ចង​ជុំវិញ​សំពៅ​ ហើយ​ដោយ​ខ្លាច​ក្រែងលោ​សំពៅ​កឿង​នៅ​ទឹក​រាក់​ក្នុង​ឈូង​សមុទ្រ​សៀរទីស​ ពួកគេ​ក៏​ទម្លាក់​ក្ដោង​ចុះ​ឲ្យ​សំពៅ​រសាត់​តាម​ខ្យល់​


ប៉ុន្ដែ​ពេល​ពួក​អ្នក​ដើរ​សំពៅ​រក​រត់​ចេញ​ពី​សំពៅ​ ហើយ​សម្រូត​សំប៉ាន​ទៅ​ក្នុង​សមុទ្រ​ ដោយ​ធ្វើពុត​ហាក់​ដូចជា​ទម្លាក់​យុថ្កា​ពី​ក្បាល​សំពៅ​


ដូច្នេះ​ ពួកគេ​ក៏​កាត់​ខ្សែ​ទុក​យុថ្កា​ចោល​នៅ​ក្នុង​សមុទ្រ​ ទាំង​ស្រាយ​ខ្សែ​ពី​ចង្កូត​ ហើយ​លើក​ក្ដោង​ខាង​មុខ​ឡើង​ឲ្យ​ខ្យល់​បក់​តម្រង់​ទៅ​រក​ឆ្នេរ​


ពេល​នោះ​ ពួក​ទាហាន​មាន​ផែនការ​ថា​ ពួកគេ​ត្រូវ​សម្លាប់​អ្នក​ទោស​ចោល​ ក្រែងលោ​អ្នកណា​ម្នាក់​ហែល​គេច​ខ្លួន​


ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​ត្រលប់​ជា​អ្នក​មាំមួន​ ហើយ​មាន​ចិត្ដនឹង​ ទាំង​ធ្វើ​ការ​របស់​ព្រះ​អម្ចាស់​ឲ្យ​កាន់​តែ​ច្រើន​ជានិច្ចចុះ​ ដោយ​ដឹង​ថា​ ការ​នឿយ​ហត់​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះ​អម្ចាស់​មិន​ឥត​ប្រយោជន៍​ឡើយ​។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម