Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 22:15 - Khmer Christian Bible

15 ព្រោះ​បង​នឹង​ធ្វើ​ជា​សាក្សី​ដល់​មនុស្ស​ទាំង​អស់​ សម្រាប់​ព្រះអង្គ​អំពី​អ្វី​ដែល​បង​បាន​ឃើញ​ និង​បាន​ឮ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ដ្បិត​អ្នក​នឹង​បានជា​សាក្សី​របស់​ព្រះអង្គ​ដល់​មនុស្ស​ទាំងអស់ អំពី​អ្វីដែល​អ្នក​បាន​ឃើញ និង​បាន​ឮ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដ្បិត​បង​ត្រូវ​ធ្វើ​ជា​ស្មរ​បន្ទាល់​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ទាំង​អស់ ពី​ហេតុ‌ការណ៍​ដែលបង​បាន​ឃើញ និង​បាន​ឮ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ដ្បិត​បង​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ព្រះអង្គ នៅ​មុខ​មនុស្ស​ទាំង​អស់ អំពី​ហេតុ‌ការណ៍​ដែល​បង​បាន​ឃើញ និង​អំពី​សេចក្ដី​ដែល​បង​បាន​ឮ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដ្បិត​អ្នក​ត្រូវ​ធ្វើ​ជា​ស្មរ​បន្ទាល់​ពី​ទ្រង់ ដល់​មនុស្ស​ទាំង​អស់ ពី​គ្រប់​ការ​ដែល​អ្នក​បាន​ឃើញ​បាន​ឮ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ដ្បិត​បង​នឹង​ធ្វើ​ជា​បន្ទាល់​របស់​គាត់ នៅ​មុខ​មនុស្ស​ទាំង​អស់ អំពី​ហេតុ‌ការណ៍​ដែល​បង​បាន​ឃើញ និង​អំពី​សេចក្ដី​ដែល​បង​បាន​ឮ។

សូមមើលជំពូក ចម្លង




កិច្ចការ 22:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អ្នក​រាល់គ្នា​ក៏​ធ្វើ​បន្ទាល់​ដែរ​ ព្រោះ​អ្នក​រាល់គ្នា​បាន​នៅ​ជាមួយ​ខ្ញុំ​តាំងពី​ដំបូង​មក។​


គឺ​ចាប់​តាំង​ពី​គ្រា​ដែល​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជទឹក​រហូត​ដល់​ថ្ងៃ​ ដែល​ព្រះជាម្ចាស់​បាន​លើក​ព្រះអង្គ​ចេញ​ពី​យើង​ទៅ​ គឺ​ត្រូវ​ឲ្យ​ម្នាក់​នោះ​ធ្វើ​ជា​សាក្សី​ជាមួយ​យើង​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ»។​


ប៉ុន្ដែ​អ្នក​រាល់គ្នា​នឹង​ទទួល​អំណាច​ នៅ​ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត​លើ​អ្នក​រាល់គ្នា​ ហើយ​អ្នក​រាល់គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់ខ្ញុំ​ នៅ​ក្រុង​យេរូសាឡិម​ និង​ស្រុក​យូដា​ទាំង​មូល​ និង​ស្រុក​សាម៉ារី​ រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី»។​


រួច​គាត់​និយាយ​ថា​ ព្រះ​នៃ​ដូនតា​របស់​យើង​បាន​ជ្រើសរើស​បង​ឲ្យ​ស្គាល់​បំណង​របស់​ព្រះអង្គ​ និង​ឲ្យ​ឃើញ​ព្រះ​ដ៏​សុចរិត​ ព្រមទាំង​ឮ​សំឡេង​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ផ្ទាល់​


នៅ​យប់​បន្ទាប់​ ព្រះអម្ចាស់​បាន​ឈរ​ក្បែរ​គាត់​ ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​មាន​ទឹកចិត្ត​ឡើង​ ដ្បិត​អ្នក​បាន​ធ្វើ​បន្ទាល់​អំពី​យើង​នៅ​ក្រុង​យេរូសាឡិម​យ៉ាង​ណា​ អ្នក​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម​យ៉ាង​នោះ​ដែរ»។​


គឺ​មុន​ដំបូង​ ខ្ញុំ​បាន​ប្រកាស​ប្រាប់​ពួក​អ្នក​ក្រុង​ដាម៉ាស់​ និង​ពួក​អ្នក​ក្រុង​យេរូសាឡិម​ដែរ​ ព្រមទាំង​ក្នុង​ស្រុក​យូដា​ទាំង​មូល​ និង​ដល់​សាសន៍​ដទៃ​ ដើម្បី​ឲ្យ​ពួកគេ​ប្រែចិត្ដ​បែរ​មក​ឯ​ព្រះជាម្ចាស់​ ទាំង​ប្រព្រឹត្ដ​អំពើ​ដែល​ស័ក្ដិសម​នឹង​ការ​ប្រែចិត្ដ។​


ប្រាប់​ថា​ ប៉ូល​អើយ!​ កុំ​ខ្លាច​អី​ អ្នក​ត្រូវ​ឈរ​នៅ​ចំពោះ​មុខ​ព្រះចៅ​អធិរាជ​ ហើយ​មើល៍​ ព្រះជាម្ចាស់​បាន​ប្រទាន​ពួក​អ្នក​ទាំងឡាយ​ដែល​ធ្វើ​ដំណើរ​ជាមួយ​អ្នក​ដល់​អ្នក​ហើយ​


ដ្បិត​យើង​មិន​អាច​ឈប់​និយាយ​អំពី​អ្វី​ដែល​យើង​បាន​ឃើញ​ និង​បាន​ឮ​នោះ​ទេ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម