Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 20:26 - Khmer Christian Bible

26 ដូច្នេះ​ ខ្ញុំ​ធ្វើ​បន្ទាល់​ប្រាប់​អ្នក​រាល់គ្នា​នៅ​ថ្ងៃ​នេះ​ថា​ ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ទាំង​អស់​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ដូច្នេះ ខ្ញុំ​សូម​ធ្វើបន្ទាល់​ដល់​អ្នករាល់គ្នា​នៅ​ថ្ងៃនេះ​ថា ខ្ញុំ​គ្មានទោស​ចំពោះ​ឈាម​របស់​អ្នក​ទាំងអស់គ្នា​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ធ្វើ​បន្ទាល់​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​អ្នក​ទាំង​អស់គ្នា​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ហេតុ​នេះ​បាន​ជា​ខ្ញុំ​ផ្ដល់​សក្ខីភាព​ឲ្យ​បងប្អូន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​មាន​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ត្រូវ​វិនាស មិន​មែន​មក​ពី​កំហុស​របស់​ខ្ញុំ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ដូច្នេះ ខ្ញុំ​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​ខ្ញុំ​បរិសុទ្ធ​ពី​ឈាម​អ្នក​រាល់​គ្នា​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ហេតុ​នេះ​បាន​ជា​ខ្ញុំ​ផ្ដល់​សក្ខី‌ភាព​ឲ្យ​បង​ប្អូន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​មាន​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ត្រូវ​វិនាស មិន​មែន​មក​ពី​កំហុស​របស់​ខ្ញុំ​ទេ

សូមមើលជំពូក ចម្លង




កិច្ចការ 20:26
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​បណ្តាជន​ដែល​នៅ​ជាមួយ​ព្រះអង្គ​ ពួកគេ​បាន​ធ្វើ​បន្ទាល់​អំពី​ការ​ដែល​ព្រះអង្គ​បាន​ហៅ​ឡាសារ​ឲ្យ​ចេញ​ពី​ផ្នូរ​ និង​បាន​ប្រោស​គាត់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​


រីឯ​អ្នក​ដែល​បាន​ឃើញ​ គាត់​បាន​ធ្វើ​បន្ទាល់​ ហើយ​សេចក្ដី​បន្ទាល់​របស់​គាត់​ពិត​ប្រាកដ​ រួច​គាត់​ដឹង​ថា​គាត់​និយាយ​ពិត​ ដើម្បី​ ឲ្យ​អ្នក​រាល់គ្នា​អាច​ជឿ​បាន​ដែរ។​


ប៉ុន្ដែ​ពេល​ពួកគេ​ចេះតែ​ប្រឆាំង​ និង​ជេរ​ប្រមាថ​គាត់​ គាត់​ក៏​រលាស់​សម្លៀក​បំពាក់​ រួច​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ឲ្យ​ឈាម​របស់​អ្នក​រាល់គ្នា​ធ្លាក់​លើ​ក្បាល​អ្នក​រាល់គ្នា​ចុះ!​ ឯ​ខ្ញុំ​គ្មាន​ទោស​ឡើយ។​ ចាប់​ពី​ពេល​នេះ​ទៅ​ ខ្ញុំ​នឹង​ទៅ​ឯ​សាសន៍​ដទៃ​វិញ»។​


ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ពួកគេ​ថា​ ពួកគេ​មាន​ចិត្ដ​ប្ដូរផ្ដាច់​ចំពោះ​ព្រះជាម្ចាស់​ណាស់​ ប៉ុន្ដែ​មិន​មែន​ដោយ​ប្រាជ្ញា​ទេ​


ខ្ញុំ​សុំ​ព្រះជាម្ចាស់​ធ្វើជា​សាក្សី​អំពី​ចិត្ដ​របស់​ខ្ញុំ​ថា​ ដែល​ខ្ញុំ​មិន​មក​ក្រុង​កូរិនថូស​ទៀត​ គឺ​ដើម្បី​អត់ឱន​ឲ្យ​អ្នក​រាល់គ្នា​


សូម​ទទួល​យើង​ផង​ យើង​មិន​បាន​ធ្វើខុស​នឹង​អ្នកណា​ទេ​ យើង​មិន​បាន​បំផ្លាញ​អ្នកណា​ទេ​ ហើយ​យើង​ក៏​មិន​បាន​បោកប្រាស់​អ្នកណា​ដែរ។​


ខ្ញុំ​សូម​ធ្វើ​បន្ទាល់​ថា​ ពួកគេ​ស្ម័គ្រ​ចិត្ដ​តាម​សមត្ថភាព​របស់​ពួកគេ​ និង​ហួស​ពី​សមត្ថភាព​របស់​ពួកគេ​ទៅ​ទៀត​


កុំ​ប្រញាប់​ដាក់​ដៃ​លើ​អ្នកណា​ម្នាក់​ ហើយ​មិន​ត្រូវ​រួម​ចំណែក​ក្នុង​បាប​របស់​អ្នក​ដទៃ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម