Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 20:11 - Khmer Christian Bible

11 រួច​ក៏​ឡើង​ទៅ​លើ​វិញ​ ពេល​ធ្វើ​ពិធី​កាច់​នំប៉័ង​ និង​បរិភោគ​រួច​ហើយ​ គាត់​ក៏​សំណេះ​សំណាល​យ៉ាង​យូរ​រហូត​ដល់​ភ្លឺ​ ទើប​គាត់​ចេញ​ដំណើរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 បន្ទាប់ពី​ឡើងទៅលើ​វិញ ប៉ូល​ក៏​កាច់​នំប៉័ង ហើយ​ហូប រួច​សន្ទនា​យ៉ាងយូរ​ទៀត រហូតដល់​ភ្លឺ ទើប​ចេញដំណើរទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 កាល​លោក​ប៉ុល​បាន​ឡើង​ទៅ​លើ​វិញ ហើយ​បាន​ធ្វើ​ពិធី​កាច់​នំបុ័ង និង​បរិ‌ភោគ​រួច​ហើយ លោក​បន្ត​មាន​ប្រសាសន៍​ជាមួយ​ពួកគេ​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​ចេញ​ដំណើរ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 កាល​លោក​ឡើង​ទៅ​លើ​វិញ លោក​ក៏​ធ្វើ​ពិធី​កាច់​នំប៉័ង និង​បរិភោគ។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​បន្ត​ទៅ​ទៀត​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​លោក​ចេញ​ដំណើរ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 កាល​បាន​ឡើង​ទៅ​លើ​វិញ ហើយ​បាន​កាច់​នំបុ័ង​បរិភោគ​ទៅ នោះ​ក៏​និយាយ​គ្នា​ជា​យូរ​ទៅ​ទៀត ដរាប​ដល់​ភ្លឺ ទើប​គាត់​ចេញ​ដំណើរ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 កាល​គាត់​ឡើង​ទៅ​លើ​វិញ គាត់​ក៏​ធ្វើ​ពិធី​កាច់​នំបុ័ង និង​បរិភោគ។ បន្ទាប់​មក គាត់​មាន​ប្រសាសន៍​បន្ដ​ទៅ​ទៀត​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​គាត់​ចេញ​ដំណើរ​ទៅ។

សូមមើលជំពូក ចម្លង




កិច្ចការ 20:11
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទាំង​នេះ​បាន​នៅ​ជាមួយ​ពួក​សាវក​បន្ដ​ទៀត​ ទាំង​នៅក្នុង​ការ​បង្រៀន​ ការ​ប្រកប​គ្នា​ ការ​កាច់​នំប៉័ង​ និង​ការ​អធិស្ឋាន។​


ហើយ​ពួកគេ​ក៏​នាំ​យុវជន​ដែល​មាន​ជីវិត​នោះ​ទៅ​វិញ​ ទាំង​ទទួល​បាន​ការ​កម្សាន្ដ​ចិត្ដ​ជា​ខ្លាំង‍។​


លុះ​នៅ​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​នោះ​ ពេល​យើង​ជួបជុំ​គ្នា​ធ្វើ​ពិធី​កាច់​នំប៉័ង​ លោក​ប៉ូល​បាន​អធិប្បាយ​ទៅ​កាន់​ពួកគេ។​ ដោយព្រោះ​គាត់​បម្រុង​ចាកចេញ​នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​បន្ដ​អធិប្បាយ​រហូតដល់​ពាក់​កណ្ដាល​អធ្រាត្រ។​


មាន​យុវជន​ម្នាក់​ឈ្មោះ​អើទីកុស​កំពុង​អង្គុយ​លើ​មាត់​បង្អួច​ ពេល​លោក​ប៉ូល​អធិប្បាយ​យ៉ាង​យូរ​ យុវជន​នោះ​ងងុយ​ដេក​ជា​ខ្លាំង​ ហើយ​គាត់​ក៏​លង់​លក់​ទៅ​ រហូត​ទាល់​តែ​ធ្លាក់​ពី​ជាន់​ទីបី​មក​ ពេល​គេ​លើក​គាត់​ឡើង​ គាត់​បាន​ស្លាប់​ហើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម