Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 19:13 - Khmer Christian Bible

13 ដូច្នេះ​ ក៏​មាន​គ្រូ​មន្ដ​អាគម​ជនជាតិ​យូដា​ខ្លះ​ ដែល​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បាន​ព្យាយាម​ប្រើ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​ បង្គាប់​លើ​ពួក​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ ដោយ​និយាយ​ថា៖​ «យើង​បង្គាប់​ឯង​ដោយ​នូវ​ព្រះ​យេស៊ូ​ ដែល​លោក​ប៉ូល​ប្រកាស»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 មាន​គ្រូដេញអារក្ស​ជនជាតិយូដា​ខ្លះ​ដែល​ដើរចុះឡើង បាន​សាកល្បង​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​ទៅលើ​អ្នក​ដែល​មាន​វិញ្ញាណអាក្រក់​ចូល ដោយ​និយាយថា​៖ “ខ្ញុំ​បញ្ជា​ពួកឯង​ដោយនូវ​ព្រះយេស៊ូវ​ដែល​ប៉ូល​ប្រកាស”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពេល​នោះ មាន​សាសន៍​យូដា​ខ្លះជា​គ្រូ​មន្ត​អាគម ដែល​ដើរ​ពីកន្លែង​មួយ​ទៅ​កន្លែង​មួយ បាន​ព្យាយាម​ប្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ ទៅ​លើ​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ថា៖ «យើង​បញ្ជា​ឯង ដោយ​ព្រះ‌យេស៊ូវ ដែល​លោក​ប៉ុល​ប្រកាស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 មាន​គ្រូ​ដេញ​វិញ្ញាណ​អាក្រក់​ជាតិ​យូដា​ខ្លះ តែង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ចង់​ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស ដោយ​ប្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូ គឺ​គេ​និយាយ​ទៅ​វិញ្ញាណ​អាក្រក់​ថា៖ «យើង​បញ្ជា​ពួក​ឯង ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​ដែល​លោក​ប៉ូល​ប្រកាស ចូរ​ចេញ​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 រីឯ​មាន​មនុស្ស​សាសន៍​យូដា​ខ្លះ ជា​គ្រូ​មន្ត‌អាគម ដែល​ដើរ​ចុះ​ឡើង គេ​ក៏​ចាប់​តាំង​អំពាវ‌នាវ ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ ពី​លើ​មនុស្ស​ដែល​មាន​អារក្ស‌អសោចិ៍​ចូល​ថា អញ​បង្គាប់​ឯង ដោយ​នូវ​ព្រះ‌យេស៊ូវ ដែល​ប៉ុល​ប្រកាស​ប្រាប់​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 មាន​គ្រូ​ដេញ​អ៊ីព្លេស​ជាតិ​យូដា​ខ្លះ តែង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ចង់​ដេញ​អ៊ីព្លេស​ចេញ​ពី​មនុស្ស ដោយ​ប្រើ​នាម​អ៊ីសា‌ជាអម្ចាស់ គឺ​គេ​និយាយ​ទៅ​អ៊ីព្លេស​ថា៖ «យើង​បញ្ជា​ពួក​ឯង ក្នុង​នាម​អ៊ីសា​ដែល​លោក​ប៉ូល​ប្រកាស ចូរ​ចេញ​ទៅ!»។

សូមមើលជំពូក ចម្លង




កិច្ចការ 19:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយសារ​អារក្ស​បេលសេប៊ូល​មែន​ តើ​កូន​ចៅ​របស់​អ្នក​រាល់គ្នា​បណ្ដេញ​ពួកវា​ដោយសារ​អ្នកណា?​ ដូច្នេះ​ ពួកគេ​ត្រលប់​ជា​ចៅ​ក្រម​របស់​អ្នក​រាល់គ្នា។​


ព្រះយេស៊ូ​នៅ​ស្ងៀម​ សម្ដេច​សង្ឃ​ក៏​និយាយ​ទៅ​ព្រះអង្គ​ទៀត​ថា៖​ «ខ្ញុំ​សូម​ឲ្យ​អ្នក​ស្បថ​នឹង​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ចូរ​អ្នក​ប្រាប់​យើង​មក​ តើ​អ្នក​ជា​ព្រះគ្រិស្ដ​ដែល​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ឬ?»​


និង​ទូល​ដោយ​សំឡេង​ស្រែក​ខ្លាំងៗ​ថា៖​ «ឱ​ព្រះយេស៊ូ​ ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត​អើយ!​ តើ​ព្រះអង្គ​ និង​ខ្ញុំ​មាន​ហេតុ​អ្វី​នឹង​គ្នា?​ ខ្ញុំ​សុំ​ឲ្យ​ព្រះអង្គ​ស្បថ​នឹង​ព្រះជាម្ចាស់​ថា​ មិន​ធ្វើ​ទារុណ​កម្ម​ខ្ញុំ​ទេ»​


លោក​យ៉ូហាន​ទូល​ឆ្លើយ​ទៅ​ព្រះ​អង្គ​ថា៖​ «លោក​គ្រូ​ យើង​បាន​ឃើញ​មនុស្ស​ម្នាក់​កំពុង​បណ្ដេញ​អារក្ស​ក្នុង​នាម​របស់​លោក​ ហើយ​យើង​បាន​ឃាត់​គាត់​ ព្រោះ​គាត់​មិន​មក​តាម​យើង»​


ហើយ​បើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយ​អារក្ស​បេលសេប៊ូល​មែន​ តើ​កូន​ចៅ​របស់​អ្នក​រាល់គ្នា​បណ្ដេញ​ពួកវា​ដោយសារ​អ្នកណា?​ ដូច្នេះ​ពួកគេ​នឹង​ត្រលប់​ជា​ចៅ​ក្រម​របស់​អ្នក​រាល់គ្នា​


លោក​យ៉ូហាន​ទូល​ឆ្លើយ​ថា៖​ «លោក​គ្រូ​ យើង​បាន​ឃើញ​មនុស្ស​ម្នាក់​បណ្ដេញ​អារក្ស​ដោយ​ឈ្មោះ​របស់​លោក​ ហើយ​យើង​បាន​ឃាត់​គាត់​ ព្រោះ​គាត់​មិន​បាន​ដើរ​តាម​ជាមួយ​យើង​ទេ»។​


ហើយ​កូន​ប្រុស​ទាំង​ប្រាំពីរ​នាក់​របស់​សម្ដេច​សង្ឃ​ជនជាតិ​យូដា​ឈ្មោះ​ស្កេវ៉ា​ ក៏​ធ្វើ​ដូច្នោះ​ដែរ​


ដ្បិត​បើ​មាន​អ្នកណា​ម្នាក់​មក​ប្រកាស​អំពី​ព្រះយេស៊ូ​មួយ​ទៀត​ដែល​យើង​មិន​បាន​ប្រកាស​ ឬ​ឲ្យ​អ្នក​រាល់គ្នា​ទទួល​វិញ្ញាណ​ផ្សេង​ទៀត​ដែល​អ្នក​រាល់គ្នា​មិន​បាន​ទទួល​ ឬ​ឲ្យ​ទទួល​ដំណឹង​ល្អ​ផ្សេង​ទៀត​ដែល​អ្នក​រាល់គ្នា​មិនបាន​ទទួល​ នោះ​អ្នក​រាល់គ្នា​ទ្រាំ​បាន​យ៉ាង​ងាយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម