Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 18:25 - Khmer Christian Bible

25 គាត់​បាន​ទទួល​ការ​អប់រំ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់​ ហើយ​ឆេះឆួល​ខាង​វិញ្ញាណ​ និង​បង្រៀន​បាន​យ៉ាង​ត្រឹមត្រូវ​អំពី​សេចក្ដី​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ព្រះយេស៊ូ​ ទោះបី​ជា​គាត់​ស្គាល់​ត្រឹមតែ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏​ដោយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 អ្នកនេះ​បាន​ទទួលការអប់រំ​អំពី​មាគ៌ា​របស់​ព្រះអម្ចាស់ ហើយ​ឆេះឆួល​ក្នុង​វិញ្ញាណ ព្រមទាំង​ប្រកាស និង​បង្រៀន​សេចក្ដី​អំពី​ព្រះយេស៊ូវ​យ៉ាងច្បាស់ ប៉ុន្តែ​គាត់​ស្គាល់​តែ​ពិធីជ្រមុជទឹក​របស់​យ៉ូហាន​ប៉ុណ្ណោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 គាត់​បាន​សិក្សា​តាម​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ហើយ​ដោយ​ព្រោះ​គាត់​មាន​ចិត្ត​ឧស្សាហ៍ គាត់​អធិប្បាយ និង​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ​អំពី​ព្រះ‌យេស៊ូវ ទោះ​ជា​គាត់​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 គាត់​បាន​ទទួល​ការ​អប់រំ​អំពី​មាគ៌ា​របស់​ព្រះ‌អម្ចាស់ និង​មាន​ចិត្ត​ឧស្សាហ៍​មោះ‌មុត គាត់​ប្រកាស​ព្រះ‌បន្ទូល ហើយ​ប៉ិន‌ប្រសប់​បង្រៀន​គេ​យ៉ាង​ច្បាស់​លាស់​អំពី​ព្រះ‌យេស៊ូ​ផង។ ប៉ុន្តែ គាត់​បាន​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​ទឹក*​របស់​លោក​យ៉ូហាន​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 គាត់​បាន​សិក្សា​ខាង​ឯ​ផ្លូវ​ព្រះ‌អម្ចាស់ ហើយ​ដោយ​ព្រោះ​គាត់​មាន​ចិត្ត​ឧស្សាហ៍ បាន​ជា​គាត់​អធិប្បាយ ហើយ​បង្រៀន​យ៉ាង​ត្រឹម‌ត្រូវ ពី​អស់​ទាំង​សេចក្ដី​ខាង​ឯ​ព្រះ‌អម្ចាស់ ទោះ​បើ​ស្គាល់​តែ​បុណ្យ​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏​ដោយ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 គាត់​បាន​ទទួល​ការ​អប់រំ​អំពី​មាគ៌ា​របស់​អ៊ីសា‌ជាអម្ចាស់ និង​មាន​ចិត្ដ​ឧស្សាហ៍​មោះ‌មុត គាត់​ប្រកាស​បន្ទូល​នៃ​អុលឡោះ ហើយ​ប៉ិន‌ប្រសប់​បង្រៀន​គេ​យ៉ាង​ច្បាស់​លាស់​អំពី​អ៊ីសា​ផង។ ក៏​ប៉ុន្ដែ គាត់​បាន​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​ទឹក​របស់​យ៉ះយ៉ា​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




កិច្ចការ 18:25
27 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​សំឡេង​ស្រែក​នៅ​ទីរហោឋាន​ថា ចូរ​រៀបចំ​ដំណើរ​របស់​ព្រះអម្ចាស់​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ។​»


ពេល​មក​ដល់​ ពួកគេ​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ យើង​ដឹង​ថា​ លោក​ពិត​ត្រង់​ លោក​មិន​ខ្វល់​ពី​អ្នក​ណា​ទេ​ ព្រោះ​លោក​មិន​យោគ​យល់​មុខ​មនុស្ស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត។​ ដូច្នេះ​ តើ​ការ​បង់​ពន្ធ​ឲ្យ​ព្រះ​ចៅ​អធិរាជ​នោះ​ តឹ្រម​ត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?​ តើ​យើង​គួរ​បង់​ ឬ​ក៏​មិន​គួរ​បង់?»​


ដើម្បី​ឲ្យ​លោក​ដឹង​ថា​ សេចក្ដី​ទាំងឡាយ​ដែល​លោក​បាន​រៀន​មក​នោះ​ ជា​ការ​ពិត​ប្រាកដ។​


ពេល​ប្រជាជន​ទាំង​អស់​ រួម​ទាំង​ពួក​អ្នក​ទារ​ពន្ធដារ​បាន​ស្ដាប់​ឮ​ហើយ​ ក៏​ទទួល​ស្គាល់​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ ព្រោះ​ពួកគេ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន​


រួច​និយាយ​ថា៖​ «នែ​ កូន​អារក្ស​សាតាំង​ដែល​ពេញ​ដោយ​សេចក្ដី​បោកប្រាស់​ និង​ល្បិចកល​គ្រប់​បែប​យ៉ាង​ និង​ជា​សត្រូវ​នៃ​សេចក្ដី​សុចរិត​ទាំង​ឡាយ​អើយ!​ តើ​អ្នក​មិន​ព្រម​ឈប់​បង្វែរ​ផ្លូវ​ទៀងត្រង់​របស់​ព្រះអម្ចាស់​ទេ​ឬ?​


នាង​បាន​តាម​យើង​ និង​លោក​ប៉ូល​ ទាំង​ស្រែក​ថា៖​ «អ្នក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ដែល​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​ផ្លូវ​នៃ​សេចក្ដី​សង្គ្រោះ»។​


គាត់​ចាប់ផ្ដើម​ប្រកាស​យ៉ាង​មោះមុត​នៅ​ក្នុង​សាលា​ប្រជុំ​ ហើយ​ពេល​លោក​អ័គីឡា​ និង​នាង​ព្រីស៊ីល​បាន​ឮ​ដូច្នេះ​ ក៏​នាំ​គាត់​មក​ ហើយ​ពន្យល់​ប្រាប់​គាត់​ថែម​ទៀត​យ៉ាង​ច្បាស់​លាស់​អំពី​មាគ៌ា​របស់​ព្រះជាម្ចាស់។​


ហើយ​នៅ​គ្រា​នោះ​ កើតមាន​ការ​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង​ដែល​ទាក់ទង​នឹង​មាគ៌ា​នេះ​


ដូច្នេះ​ គាត់​ក៏​សួរ​ទៀត​ថា៖ «ចុះ​តើ​អ្នក​រាល់គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​បែប​ណា?»​ ពួកគេ​ឆ្លើយ​ថា៖​ «ដោយ​នូវ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន»​


ប៉ុន្ដែ​នៅ​ពេល​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ដ​រឹងរូស​ និង​មិន​ព្រម​ជឿ​ ទាំង​និយាយ​បង្អាប់​មាគ៌ា​នោះ​នៅ​មុខ​បណ្ដាជន​ គាត់​ក៏​ចាកចេញ​ពី​ពួកគេ​ នាំ​យក​ពួក​សិស្ស​ទៅ​ផង​ ហើយ​បង្រៀន​ពួកគេ​ក្នុង​សាលា​របស់​លោក​ទីរ៉ានុស​ជា​រៀង​រាល់​ថ្ងៃ។​


ហើយ​សុំ​សំបុត្រ​ពី​សម្ដេច​សង្ឃ​ទៅ​ឯ​សាលា​ប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស់​ ដើម្បី​បើ​គាត់​រក​ឃើញ​អ្នកណា​ម្នាក់​ ដែល​ជា​អ្នក​នៅ​ខាង​មាគ៌ា​នេះ​ មិន​ថា​ប្រុស​ ឬ​ស្រី​ គាត់​នឹង​ចាប់ចង​នាំ​យក​មក​ក្រុង​យេរូសាឡិម។​


ចូរ​ឧស្សាហ៍​ កុំ​ខ្ជិល​ឡើយ​ ចូរ​បម្រើ​ព្រះអម្ចាស់​ដោយ​វិញ្ញាណ​ឆេះឆួល។​


​មិន​ដែល​មាន​អ្នកណា​ធ្វើ​ទាហាន​ហើយ​នៅ​តែ​ជាប់​ទាក់ទង​នឹង​កិច្ចការ​ក្នុង​ជីវិត​ទេ​ គឺ​ឲ្យ​តែ​ពេញ​ចិត្ដ​មេកំណែន​របស់​ខ្លួន​ប៉ុណ្ណោះ។​


ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​សារភាព​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ឲ្យ​បាន​ជា​សះស្បើយ​ចុះ​ ដ្បិត​សេចក្ដី​ទូល​អង្វរ​របស់​មនុស្ស​សុចរិត​ពូកែ​ និង​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម