Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 17:22 - Khmer Christian Bible

22 ដូច្នេះ​ លោក​ប៉ូល​ក៏​ក្រោក​ឈរ​នៅ​កណ្ដាល​ក្រុម​ប្រឹក្សា​នៅ​ទួល​អើរីយ៉ូស​ ហើយ​និយាយ​ថា៖​ «‍ឱ​បងប្អូន​ជា​អ្នក​ក្រុង​អាថែន​អើយ!​ ខ្ញុំ​សង្កេត​ឃើញ​ថា​ អ្នក​រាល់គ្នា​ជឿ​ស៊ប់​លើ​របស់​សព្វ​សារពើ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ដូច្នេះ ប៉ូល​ក្រោកឈរ​នៅ​កណ្ដាល​សភាអើរីយ៉ូសប៉ាគូស ហើយ​និយាយថា​៖ “អស់លោក​ជា​អ្នកអាថែន​អើយ ខ្ញុំ​យល់ឃើញ​ថា​អស់លោក​ខ្ជាប់ខ្ជួននឹងសាសនា ក្នុង​គ្រប់ជំពូក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ដូច្នេះ លោក​ប៉ុល​ឈរ​នៅ​កណ្តាល​ទី​អើរី‌យ៉ូស មាន​ប្រសាសន៍​ថា៖ «អស់​លោក​អ្នក​ក្រុង​អាថែន​អើយ ខ្ញុំ​យល់​ឃើញ​ថា គ្រប់​ផ្លូវទាំង​អស់ អស់​លោកខ្នះ​ខ្នែង​កាន់​សាសនា​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 លោក​ប៉ូល​ក្រោក​ឈរ​នៅ​កណ្ដាល​អង្គ​ប្រជុំ នៅ​ទួល​អើរី‌យ៉ូស ហើយ​មាន​ប្រសាសន៍​ថា៖ «អស់​លោក​ជា​អ្នក​ក្រុង​អាថែន​អើយ! ខ្ញុំ​សង្កេត​ឃើញ​ថា​អស់​លោក​និយម​សាសនា​ខ្លាំង​ណាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ឯ​ប៉ុល គាត់​ឈរ​នៅ​កណ្តាល​ទី​អើរី‌យ៉ូស សំដែង​ថា ឱ​ពួក​អ្នក​នៅ​ក្រុង​អាថែន​អើយ ក្នុង​ការ​ទាំង​អស់​ខ្ញុំ​យល់​ឃើញ​ថា អ្នក​រាល់​គ្នា​ឧស្សាហ៍​ខ្នះ‌ខ្នែង​កាន់​សាសនា​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

22 លោក​ប៉ូល​ក្រោក​ឈរ នៅ​កណ្ដាល​អង្គ​ប្រជុំ​នៅ​ទួល​អើរីយ៉ូស ហើយ​មាន​ប្រសាសន៍​ថា៖ «អស់​លោក​ជា​អ្នក​ក្រុង​អាថែន​អើយ! ខ្ញុំ​សង្កេត​ឃើញ​ថា​អស់​លោក​និយម​សាសនា​ខ្លាំង​ណាស់

សូមមើលជំពូក ចម្លង




កិច្ចការ 17:22
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ជូន​ដំណើរ​លោក​ប៉ូល​បាន​ទៅ​ជាមួយ​លោក​ប៉ូល​រហូត​ដល់​ក្រុង​អាថែន​ ហើយ​បាន​ត្រលប់​មក​វិញ​ ក្រោយពី​ទទួល​ពាក្យ​បណ្ដាំ​ឲ្យ​លោក​ស៊ីឡាស​ និង​លោក​ធីម៉ូថេ​ទៅ​តាម​លោក​ប៉ូល​ជា​ប្រញាប់។​


នៅពេល​លោក​ប៉ូល​កំពុង​រង់ចាំ​អ្នក​ទាំង​ពីរ​នៅ​ក្រុង​អាថែន​ វិញ្ញាណ​របស់​គាត់​ពុះ​កញ្ជ្រោល​ជា​ខ្លាំង​ ដោយ​គាត់​សង្កេត​ឃើញ​មាន​រូបព្រះ​ពាសពេញ​ក្រុង​នោះ​


ដូច្នេះ​ ពួកគេ​ក៏​នាំ​គាត់​ទៅ​ជួប​នឹង​ក្រុម​ប្រឹក្សា​នៅ​ទួល​អើរីយ៉ូស​ ហើយ​សួរ​ថា៖​ «តើ​អ្នក​អាច​ប្រាប់​យើង​ឲ្យ​យល់​អំពី​សេចក្ដី​បង្រៀន​ថ្មី​ដែល​អ្នក​កំពុង​ប្រកាស​នេះ​បាន​ដែរ‍ឬ​ទេ?​


ប៉ុន្ដែ​មាន​អ្នក​ខ្លះ​បាន​ជឿ​ ហើយ​ចូល​រួម​ជាមួយ​គាត់​ នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ មាន​ទាំង​លោក​ឌេវនីស​ ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​នៅ​ទួល​អើរីយ៉ូស​ និង​ស្ដ្រី​ម្នាក់​ឈ្មោះ​ដាម៉ារីស​ ព្រមទាំង​អ្នក​ផ្សេង​ទៀត​ដែល​នៅ​ជាមួយ​អ្នក​ទាំង​នោះ។​


ក្រោយពី​លេខាធិការ​ក្រុង​បាន​ឲ្យ​បណ្ដាជន​នៅ​ស្ងៀមស្ងាត់​ គាត់​ក៏​និយាយ​ថា៖​ «បងប្អូន​អ្នក​ក្រុង​អេភេសូរ​អើយ!​ តើ​មាន​អ្នកណា​មិន​ដឹង​ថា​ អ្នក​ក្រុង​អេភេសូរ​ជា​អ្នក​ថ្វាយបង្គំ​ព្រះនាង​ឌីអាន​ដ៏​ឧត្ដុង្គ​ឧត្ដម​ និង​រូប​សំណាក​ដែល​ធ្លាក់​ពី​លើ​មេឃ​មក​នោះ!​


ដ្បិត​ពួកគេ​មាន​ជម្លោះ​ជាមួយ​គាត់​អំពី​សាសនា​របស់​ពួកគេ​ផ្ទាល់​ និង​អំពី​ម្នាក់​ឈ្មោះ​យេស៊ូ​ដែល​បាន​ស្លាប់​ គឺ​ជា​អ្នក​ដែល​ប៉ូល​អះអាង​ថា​នៅ​មាន​ជីវិត​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម