Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 16:11 - Khmer Christian Bible

11 ដូច្នេះ​ យើង​ក៏​ចុះ​សំពៅ​ពី​ក្រុង​ទ្រអាស​តម្រង់​ទៅ‍​ឯ​កោះ​សាម៉ូត្រាស។​ នៅ​ថ្ងៃ​បន្ទាប់​ យើង​បាន​ទៅ​ដល់​ក្រុង​នាប៉ូល​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 យើង​ចុះសំពៅ​ពី​ទ្រអាស​តម្រង់​ទៅ​សាម៉ូត្រាស ហើយ​នៅ​ថ្ងៃបន្ទាប់ យើង​ទៅដល់​នាប៉ូលី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដូច្នេះ យើង​បាន​ចុះ​សំពៅ​ចេញ​ពី​ក្រុង​ទ្រអាស តម្រង់​ទៅ​កោះ​សាម៉ូ‌ត្រាស ហើយ​ស្អែក​ឡើង​បាន​មក​ដល់​ក្រុង​នាប៉ូល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 នៅ​ក្រុង​ត្រូអាស យើង​បាន​ចុះ​សំពៅ ធ្វើ​ដំណើរ​តម្រង់​ឆ្ពោះ​ទៅ​កោះ​សាម៉ូ‌ត្រាស​តែ​ម្ដង។ ស្អែក​ឡើង យើង​បាន​ទៅ​ដល់​ក្រុង​នាប៉ូល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 កាល​បាន​ចុះ​សំពៅ​ចេញ​ពី​ទ្រអាស​ទៅ នោះ​ក៏​ដំរង់​ទៅ​ឯ​កោះ​សាម៉ូ‌ត្រាស ហើយ​ថ្ងៃ​ក្រោយ​បាន​ដល់​នាប៉ូល

សូមមើលជំពូក ចម្លង

អាល់គីតាប

11 នៅ​ក្រុង​ត្រូអាស យើង​បាន​ចុះ​សំពៅ ធ្វើ​ដំណើរ​តម្រង់​ឆ្ពោះ​ទៅ​កោះ​សាម៉ូត្រាស​តែ​ម្ដង។ ស្អែក​ឡើង​យើង​បាន​ទៅ​ដល់​ក្រុង​នាប៉ូល

សូមមើលជំពូក ចម្លង




កិច្ចការ 16:11
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​មីស៊ា​ចុះ​ទៅ​ក្រុង​ទ្រអាស។​


ប៉ុន្ដែ​បងប្អូន​ទាំង​នេះ​បាន​ទៅ​ក្រុង​ទ្រអាស​រង់ចាំ​យើង​មុន​


ពេល​យើង​លា​ពួកគេ​រួច​ហើយ​ ក៏​ជិះ​សំពៅ​តម្រង់​ទៅ​កោះ​កូស​ នៅ​ថ្ងៃ​បន្ទាប់​ យើង​បាន​មក​ដល់​កោះ​រ៉ូដូស​ រួច​ក៏​ចេញ​ពី​ទី​នោះ​ទៅ​ក្រុង​ប៉ាតារ៉ា​


ពេល​ខ្ញុំ​ទៅ​ក្រុង​ទ្រអាស​ ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះគ្រិស្ដ​ នោះ​ព្រះអម្ចាស់​បាន​បើក​ទ្វារ​ឲ្យ​ខ្ញុំ​


ពេល​អ្នក​មក​ សូម​យក​អាវ​ធំ​ដែល​ខ្ញុំ​ទុក​នឹង​លោក​ការពូស​នៅ​ក្រុង​ទ្រអាស​មក​ជាមួយ​ផង​ ព្រមទាំង​សៀវភៅ​ទាំងឡាយ​ដែរ​ ជា​ពិសេស​សៀវភៅ​ធ្វើ​ពី​ស្បែក។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម