Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 10:7 - Khmer Christian Bible

7 កាល​ទេវតា​ដែល​បាន​និយាយ​មក​លោក​កូនេលាស​ចេញ​ផុត​ទៅ​ គាត់​ក៏​ហៅ​បាវបម្រើ​ពីរ​នាក់​ និង​ទាហាន​ម្នាក់​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ពី​ក្នុង​ចំណោម​ពួក​អ្នក​ចាំ​បម្រើ​គាត់​ឲ្យ​មក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 នៅពេល​ទូតសួគ៌​ដែល​និយាយ​នឹង​កូនេលាស​ចាកចេញទៅ​ហើយ លោក​ក៏​ហៅ​អ្នកបម្រើ​ពីរ​នាក់ និង​ទាហាន​ម្នាក់​ដែល​មានជំនឿស៊ប់ ពីក្នុងចំណោម​អ្នក​ដែល​ចាំបម្រើ​លោក​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 កាល​ទេវតា​ដែល​និយាយ​មក​កាន់​លោកបាន​ចេញ​ទៅ​ផុត លោក​ក៏​ហៅ​បាវ​បម្រើ​របស់​លោក​ពីរ​នាក់ និង​ទាហាន​ម្នាក់ ដែល​គោរព​កោត​ខ្លាច​ព្រះ ពី​ក្នុង​ចំណោម​អស់​អ្នក​ដែល​នៅ​ក្រោមបញ្ជា​លោកឲ្យ​ចូល​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 កាល​ទេវតា*​ដែល​បាន​និយាយ​ជា​មួយ​គាត់​ចេញ​ផុត​ទៅ លោក​កូនេ‌លាស​ក៏​ហៅ​អ្នក​បម្រើ​ពីរ​នាក់ និង​ទាហាន​ម្នាក់ ដែល​នៅ​ក្រោម​បញ្ជា​របស់​គាត់​ជា​យូរ​ហើយ ហើយ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ផង​នោះ ឲ្យ​ចូល​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 កាល​ទេវតា ដែល​និយាយ​មក​លោក បាន​ចេញ​ទៅ​បាត់​ហើយ នោះ​លោក​ហៅ​អ្នក​បំរើ​២​នាក់ នឹង​ទាហាន​ម្នាក់ ដែល​កោត‌ខ្លាច​ដល់​ព្រះ ពី​ពួក​មនុស្ស​ដែល​តែង‌តែ​បំរើ​លោក​ឲ្យ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

7 កាល​ម៉ាឡា‌អ៊ីកាត់​ដែល​បាន​និយាយ​ជា​មួយ​គាត់​ចេញ​ផុត​ទៅ លោក​កូនេ‌លាស​ក៏​ហៅ​អ្នក​បម្រើ​ពីរ​នាក់ និង​ទាហាន​ម្នាក់ ដែល​នៅ​ក្រោម​បញ្ជា​របស់​គាត់​ជា​យូរ​ហើយ ហើយ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ផង​នោះ​ឲ្យ​ចូល​មក។

សូមមើលជំពូក ចម្លង




កិច្ចការ 10:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ពួក​តារាវិទូ​ចេញ​ផុត​ នោះ​ទេវតា​របស់​ព្រះអម្ចាស់​បាន​លេច​ឲ្យ​លោក​យ៉ូសែប​ឃើញ​ក្នុង​យល់សប្ដិ​ ដោយ​និយាយ​ថា៖​ «ក្រោក​ឡើង!​ ចូរ​នាំ​បុត្រ​តូច​ និង​ម្ដាយ​គេច​ខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ​ ហើយ​នៅ​ទីនោះ​រហូត​ដល់​ខ្ញុំ​ប្រាប់​អ្នក​ម្ដង​ទៀត​ ដ្បិត​ស្ដេច​ហេរ៉ូឌ​រក​សម្លាប់​បុត្រ​តូច​នេះ​ហើយ»​


មើល៍​ នៅ​ក្រុង​យេរូសាឡិម​មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​ ជា​មនុស្ស​សុចរិត​ ហើយ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ គាត់​កំពុង​រង់ចាំ​ការ​សម្រាល​ទុក្ខ​សម្រាប់​អ៊ីស្រាអែល​ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​សណ្ឋិត​លើ​គាត់។​


ឯ​ពួក​ទាហាន​សួរ​ទៅ​គាត់​ដែរ​ថា៖​ «ចុះ​យើង​វិញ​ តើ​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច?»​ គាត់​ប្រាប់​ពួកគេ​ថា៖​ «កុំ​យក​អ្វី​ពី​អ្នកណា​ដោយកំហែង​ ឬ​និយាយ​បង្កាច់​ឡើយ​ ប៉ុន្ដែ​ចូរ​ពេញ​ចិត្ដ​នឹង​ប្រាក់​ឈ្នួល​របស់​អ្នក​រាល់គ្នា​ចុះ»។​


ដ្បិត​គាត់​កំពុង​ស្នាក់នៅ​ជាមួយ​អ្នក​សម្លាប់​ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន។​ ផ្ទះ​របស់​អ្នក​នោះ​នៅ​ក្បែរ​មាត់​សមុទ្រ​ [គាត់​នឹង​ប្រាប់​អ្នក​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ]»។​


ក្រោយ​ពី​បាន​ប្រាប់​ពួកគេ​អំពី​ហេតុការណ៍​ទាំងឡាយ​រួច​ហើយ​ គាត់​ក៏​ចាត់​ពួកគេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ។​


អ្នកណា​ដែល​មាន​ចៅហ្វាយ​ជា​អ្នក​ជឿ​ អ្នក​នោះ​មិន​ត្រូវ​បង្ហាញ​ការ​មិន​គោរព​ចៅហ្វាយ​នោះ​ដោយ​ព្រោះ​តែ​ជា​បងប្អូន​នឹង​គ្នា​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​បម្រើ​ចៅហ្វាយ​នោះ​ឲ្យ​កាន់​តែ​ប្រសើរ​ ដោយ​ព្រោះ​អ្នក​ដែល​ទទួល​ផល​ប្រយោជន៍​ពី​ការ​បម្រើ​ដ៏​ល្អ​នោះ​ជា​អ្នក​ជឿ​ ហើយ​ជា​អ្នក​ជា​ទី​ស្រឡាញ់​ទៀត​ផង‍។​ ចូរ​បង្រៀន​ និង​ដាស់តឿន​គេ​អំពី​សេចក្ដី​ទាំង​នេះ​ចុះ។​


ហើយ​មិន​មែន​ក្នុង​នាម​ជា​បាវបម្រើ​ទៀត​ទេ​ ប៉ុន្ដែ​ប្រសើរ​ជាង​បាវបម្រើ​ទៅ​ទៀត​ គឺ​ជា​បងប្អូន​ជា​ទី​ស្រឡាញ់​ ជា​ពិសេស​សម្រាប់​ខ្ញុំ​ រីឯ​សម្រាប់​អ្នក​វិញ​ គាត់​កាន់​តែ​ពិសេស​ជាង​អ្នក​ជា​ទី​ស្រឡាញ់​ទៅ​ទៀត​ ទាំង​ខាង​សាច់ឈាម​ និង​ក្នុង​ព្រះអម្ចាស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម