Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 10:46 - Khmer Christian Bible

46 ដ្បិត​ពួកគេ​បាន​ឮ​អ្នក​ទាំង​នោះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ទាំង​លើក​តម្កើង​ព្រះជាម្ចាស់។​ នោះ​លោក​ពេត្រុស​និយាយ​ថា៖​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

46 ដ្បិត​ពួកគេ​បាន​ឮ​សាសន៍ដទៃទាំងនោះ​និយាយ​ភាសាដទៃ និង​លើកតម្កើង​ព្រះ។ ពេលនោះ ពេត្រុស​និយាយថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

46 ដ្បិត​គេ​បាន​ឮ​អ្នក​ទាំង​នោះ​និយាយ​ភាសា​ដទៃ ហើយ​លើក​តម្កើង​ព្រះ។ ពេល​នោះ លោក​ពេត្រុស​ប្រកាស​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

46 ព្រោះ​គេ​បាន​ឮ​សាសន៍​ដទៃ​ទាំង​នោះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* ព្រម​ទាំង​លើក​តម្កើង​ព្រះ‌ជាម្ចាស់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

46 ដ្បិត​គេ​ឮ​អ្នក​ទាំង​នោះ​និយាយ​ភាសា​ដទៃ ហើយ​សរសើរ​ដំកើង​ដល់​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

46 ព្រោះ​គេ​បាន​ឮ​សាសន៍​ដទៃ​ទាំង​នោះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ព្រម​ទាំង​លើក​តម្កើង​អុលឡោះ​ផង។

សូមមើលជំពូក ចម្លង




កិច្ចការ 10:46
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពេល​លោក​ប៉ូល​ដាក់​ដៃ​លើ​ពួកគេ​ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យាង​មក​សណ្ឋិត​លើ​ពួកគេ​ រួច​ពួកគេ​ក៏​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ព្រមទាំង​ថ្លែង​ព្រះបន្ទូល‍​ផង‍។​


ពួកគេ​ទាំងអស់​គ្នា​ក៏​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​ចាប់ផ្ដើម​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​តាម​ដែល​ព្រះវិញ្ញាណ​ផ្ដល់​ឲ្យ។​


អ្នក​ជឿ​នឹង​មាន​ទីសំគាល់​ដូច​នេះ ពួកគេ​នឹង​បណ្ដេញ​អារក្ស​នៅ​ក្នុង​ឈ្មោះខ្ញុំ​ ហើយ​ពួកគេ​នឹង​និយាយ​ភាសា​ថ្មី​


ព្រម​ទាំង​ជនជាតិ​យូដា​ ពួកអ្នក​ចូល​សាសនា​យូដា​ អ្នក​ស្រុក​ក្រេត​ និង​អ្នក​ស្រុក​អារ៉ាប់។​ យើង​ឮ​ពួកគេ​ប្រកាស​អំពី​ការ​អស្ចារ្យ​របស់​ព្រះជាម្ចាស់​ជា​ភាសា​របស់​យើង​ផ្ទាល់!»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម